H.E. Sok Siphanna talks about the potential of rice trade
(in Khmer language)
Part 1:
Part 2:

H.E. Sok Siphanna talks about the potential of rice trade
(in Khmer language)
Part 1:
Part 2:

Kampuchea Thmey, ច័ន្ទ, 07 មិថុនា 2010
នៅឯវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ីបូព៌ា នៅ ទីក្រុងហូជីមិញ ប្រទេសវៀតណាមសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា បញ្ហាប្រឈមធំបំផុតចំពោះសមត្ថភាពប្រកួតប្រជែង របស់អាស៊ីគឺមិនមែន អនុត្តរភាពសេដ្ឋកិច្ចរបស់ប្រទេស ចិន ឥណ្ឌា ឬកត្តាខាងក្រៅដទៃទៀតនោះឡើយ ប៉ុន្តែវាគឺជាបញ្ហាថ្លៃដើមខ្ពស់ក្នុងការធ្វើអាជីវកម្ម នៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗទៅវិញទេ ។

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានអះអាងថា សេដ្ឋកិច្ចនៃប្រទេសកម្ពុជានៅឆ្នាំ២០០១០នេះ កើនប្រមាណ ៥% ក្នុងរយៈពេល ៣ខែដើមឆ្នាំដូចគ្នា ប្រៀបធៀបនឹងឆ្នាំ២០០៩។
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា លោក ហង់ ជួនណារ៉ុន មានប្រសាសន៍កាលពីចុងសប្ដាហ៍នេះថា សេដ្ឋកិច្ចកម្ពុជាបានកើនឡើងបង្គួរនៅឆ្នាំ២០០១០នេះ ហើយបញ្ហាអតិផរណាដែលមានន័យថា ទំនិញឡើងថ្លៃ និងប្រាក់ចុះថោក ក៏បានធ្លាក់ចុះច្រើនដែរ ប្រៀបធៀបរយៈពេលបីខែដើមឆ្នាំដូចគ្នា រវាងឆ្នាំ២០០៩ និងឆ្នាំ២០១០។
លោក ហង់ ជួនណារ៉ុន ជាមន្ត្រីធ្វើបច្ចុប្បន្នភាពឯកសារសេដ្ឋកិច្ចកម្ពុជានេះ បានមានប្រសាសន៍ថា ៖ «កំណើនសេដ្ឋកិច្ចឆ្នាំ២០១០ហ្នឹង យើងរំពឹងទុកថា នឹងកើនឡើងប្រមាណ ៥% ហើយអតិផរណាវិញមកទល់ខែ៤ហ្នឹង ខែមេសាហ្នឹង អតិផរណា បើប្រៀបធៀបនឹងខែ៤ ឆ្នាំ២០០៩ គឺមានប្រមាណជា ៥,៣%»។

RFA, ដោយ ទីន ហ្សាការីយ៉ា, 2010-05-25
រូបិយប័ណ្ណប្រាក់រៀលនៅតែបន្តធ្លាក់ថ្លៃនៅលើទីផ្សារ ខណៈធនាគារជាតិបានលក់បញ្ចេញប្រាក់ដុល្លារចំនួន ៤លានដុល្លារ ដើម្បីឲ្យធនាគារពាណិជ្ជ ហាងប្ដូរប្រាក់ និងក្រុមហ៊ុននានា ដេញថ្លៃ ក្នុងគោលបំណងឲ្យប្រាក់រៀលមានស្ថិរភាពឡើងវិញ។

RFA Photo
ហាងប្ដូរប្រាក់មួយកន្លែង នៅក្នុងរាជធានីភ្នំពេញ Read More »

គម្រោងធ្វើអាជីវកម្មលើធនធានធម្មជាតិដូចជាប្រេង ឧស្ម័ន និងរ៉ែនៅក្នុងប្រទេសកម្ពុជាកាន់តែ រំកិលខ្លួនទៅមុខបន្តិចម្តងៗហើយ។ ប៉ុន្តែស្របពេលជាមួយគ្នាអង្គការសង្គមស៊ីវិល និង គណបក្សប្រឆាំងបានអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជាអោយគ្រប់គ្រង ប្រាក់ចំណូលបានពីធនធានទាំងនេះប្រកបដោយតម្លាភាពនិងការទទួលខុស ត្រូវ។

By Chun Sakada, VOA Khmer
Original report from Phnom Penh
01 April 2010
The National Assembly Thursday began discussing a new law that allows foreigners for the first time to own apartments and other residential property—above the ground floor.
Officials say they hope the law will draw more foreign investment, but opposition lawmakers Thursday said the law needed clarifying.
“We are very worried on some points in the draft law affecting our national sovereignty and interest,” Sam Rainsy Party parliamentarian Son Chhay said.
One section in the law seems to allow foreigners property rights within 30 kilometers of the national border, he said, but the same article allows for buildings in special economic zones and other areas while giving the government the opportunity to grant foreign rights. Read More »

RFI ដោយ លី ម៉េងហួរ, 01/04/2010
នៅថ្ងៃព្រហស្បតិ៍ ទី១មេសានេះ រដ្ឋសភាប្រទេសកម្ពុជាបើកកិច្ចពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការផ្តល់កម្មសិទ្ធិលើចំណែកឯកជន នៃអគារសហកម្មសិទ្ធិដល់ជនបរទេស។ ជាច្បាប់ ដែលអនុញ្ញាតឲ្យជនបរទេស មានសិទ្ធិធ្វើជាម្ចាស់ផ្ទះ ចាប់ពីជាន់ទី១ឡើងទៅ។
ច្បាប់ ដែលអនុញ្ញាតឲ្យជនបរទេស មានសិទ្ធិធ្វើជាម្ចាស់ផ្ទះជាន់លើ ចាប់ពីជាន់ទី១ មាន ៨ ជំពូក និង ២៤ មាត្រា។ ច្បាប់ថ្មីនេះ សំដៅទាក់ទាញ និងសម្រួលដល់ធុរកិច្ចរបស់វិនិយោគិនលើវិស័យសំណង់ ព្រមទាំងជួយដល់ទីផ្សារអចលនវត្ថុនៅកម្ពុជា។