Articles

វិភាគទានដើម្បីក្លាយជាឧកញ៉ា

In Business on April 17, 2008 by viCheth

Source: ka-set.info ដោយ ដួង សុខា  
14-04-2008

ឧកញ៉ា គឺជាគោរមងារមួយដ៏ខ្ពង់ខ្ពស់ ដែលប្រជាពលរដ្ឋកម្ពុជាមាន​ទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភប្រថ្នាចង់បាន។ គោរមងារដ៏មានកិត្តិយសនេះ ត្រូវបានបង្កើត​ឡើង អស់រយៈពេលជាង១០ឆ្នាំមកហើយ សម្រាបសប្បុរសជនណាដែល​បាន​ចូល​រួមស្ថាបនា និងអភិវឌ្ឍន៍ប្រទេសជាតិឡើងវិញ។ ជាគោលការណ៍ ឧកញ៉ា​ភាគច្រើនគឺជាអ្នកជំនួញធំៗ ដែលបានប្រឡូកនៅក្នុងនយោបាយ ហើយ​ឧកញ៉ាខ្លះ បានប្រើប្រាស់គោរមងារនេះប្រព្រឹត្តិទង្វើខុសច្បាប់។

នៅថ្ងៃទី ៥ មេសា ១៩៩៤ សហនាយករដ្ឋមន្ត្រីទាំងពីរនៅសម័យកាលនោះ គឺ​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និងសម្តេច ហ៊ុន សែន បានចុះ​ហត្ថលេខាលើ​អនុក្រឹត្យ ស្តីពីការបង្កើតគ្រឿងឥស្សរិយយសសម្រាប់ផ្តល់អោយសប្បុរសជនណា​ដែលមានស្នាដៃល្អក្នុងការស្ថាបនាប្រទេសជាតិ មិនថាជាជនជាតិខ្មែរ រឺមួយ​ក៏​បរទេស។ មេដាយស្ថាបនាជាតិសម្រាប់អ្នកដែលបានចូលរួមជាវិភាគទានដល់​រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានចែកចេញតាមផ្លូវច្បាប់ជាបីប្រភេទ នោះគឺ​មេដាយ​មាស មេដាយប្រាក់ និងមេដាយសំរិទ្ធិ។ អ្នកទទួលបានគ្រឿងឥស្សរិយយសថ្នាក់​មេដាយមាស ដែលបានផ្តល់ជាវិភាគទាន រឺគ្រឿងសម្ភារៈផ្សេងៗ ដែលមាន​តម្លៃ​លើសពីមួយសែនដុល្លារឡើងទៅ នឹងទទួលគោរមងារជាឧកញ៉ា។
 
លោក ធៀន ម៉ៅ ប្រធាននាយកដ្ឋានគ្រឿងឥស្សរិយយស​នៃទីស្តីការ​គណៈរដ្ឋ​មន្ត្រី  បានបញ្ជាក់ថា ឧកញ៉ាទាំងអស់មានចំនួនប្រហែលជា ២២០រូប ក្នុង​ចំណោមនោះ ស្រ្តីមានចំនួនតិចជាង១០រូប ដែលបានទទួលគោរមងារដ៏មាន​កិត្តិយសនេះ នៅក្នុងសង្គមកម្ពុជា។ ប៉ុន្តែ ចំនួនឧកញ៉ាជាផ្លូវការនេះអាចមាន​ចំនួន​តិចជាងចំនួនពិតប្រាកដ។

គោរម្យងារដែលវិវឌ្ឍតាមសម័យកាល
លោក មៀច ប៉ុណ្ណ ទីប្រឹក្សាគណៈកម្មការទំនៀមទំលាប់​ខ្មែរនៃ​វិទ្យាស្ថានពុទ្ធសាសន​បណ្ឌិត្យ  បានអោយដឹងថា នៅក្នុងប្រវត្តិសាស្រ្ត​នៃ​ប្រទេសកម្ពុជា គេឃើញថាឈ្មោះឧកញ៉ាមានតាំងពីសតវត្សទី១៥ ក្រោម​ការ​គ្រប់គ្រងរាជ្យសម្បត្តិរបស់ព្រះបាទព្រះចៅពញ៉ាយាត  (១៤២១-១៤៦២) មកម្ល៉េះ។

ដោយសំអាងលើការ​ស្រាវជ្រាវផ្ទាល់ លោក មៀច ប៉ុណ្ណ មានប្រសាសន៍​រៀប​រាប់ថា «ពីស.វទី១៥ ដល់ស.វទី១៦ ឧកញ៉ាសុទ្ធសឹងតែជាអភិបាល​ស្រុក​និងខេត្ត ព្រមទាំងជាដៃឆ្វេងដៃស្តាំរបស់ព្រះមហាក្សត្រ ទទួលបន្ទុកផ្នែក​ព្រះ​រាជកិច្ច កងទ័ព តុលាការ និងកសិកម្ម»។ លោកបានពន្យល់ថា គោរមងារនេះមានលក្ខណៈដូចនឹង ងារជា «ឯកឧត្តម» នាពេលបច្ចុប្បន្ននេះ ដែលជាងាររបស់រដ្ឋមន្ត្រី និងអភិបាលខេត្តក្រុងដែរ។

ពេលវេលា​ចេះ​តែដើរទៅមុខ រីឯអត្ថន័យនៃពាក្យ ឧកញ៉ា ក៏ប្រែប្រួលទៅ​តាម​ពេលវេលាដែរ។ ដោយសំអាងលើអនុក្រឹត្យឆ្នាំ១៩៩៤ លោក ធៀន ម៉ៅ បានអះអាងថា ឧកញ៉ាលែងជាមន្ត្រីនយោបាយជាន់ខ្ពស់នៅក្នុង​ប្រទេស​ទៀត​ហើយ ប៉ុន្តែ គឺជាអ្នកមានគុណសម្បត្តិខ្ពស់ ក្នុងកិច្ចខិតខំប្រឹង​ប្រែង​ស្ថាបនា​ប្រទេសជាតិឡើងវិញ។
 
ការប្រើប្រាស់នីតិវិធីដើម្បីក្លាយជាឧកញ៉ា
លោក ធៀន ម៉ៅ បានពន្យល់ពីនីតិវិធីយ៉ាងលំអិតថា «ប្រសិនជាមនុស្ស​ម្នាក់​ផ្តល់ថវិកាសម្រាប់សមិទ្ធិផលសាលារៀន រឺក៏ផ្លូវថ្នល់ នៅតាមខេត្ត នោះ​អាជ្ញាធរ​ឃុំ ស្រុក និងខេត្ត អាចនឹងរៀបចំសំណុំបែបបទមួយ ផ្ញើជូនក្រសួងមហាផ្ទៃ ដើម្បី​ទទួលស្គាល់នូវគុណសម្បត្តិរបស់សប្បុរសជននោះ។ បន្ទាប់
ីក្រសួង​បាន​បញ្ចប់​ការពិនិត្យលើឯកសារនេះរួច ក្រសួងនឹងបញ្ជូនទៅកាន់នាយកដ្ឋាន​គ្រឿង​ឥស្សរិយយស តាមរយៈទីស្តីការគណៈរដ្ឋមន្ត្រី។

«ខ្ញុំពិនិត្យឯកសារ​​​ទាំង​នោះ​ឡើងវិញរួចខ្ញុំធ្វើកំណត់ហេតុមួយបញ្ជាក់ថាសប្បុរស​ជន​នោះពិតជាបានផ្តល់អំណោយប្រាកដមែន ហើយនាយកដ្ឋាននឹងធ្វើការ​ពិភាក្សាគ្នា មុននឹងបញ្ជូនឯកសារទៅកាន់ទីស្តីការគណៈរដ្ឋមន្ត្រី»។ ទីស្តីការ​គណៈរដ្ឋមន្ត្រីនឹងធ្វើការសិក្សាលើឯកសារនេះ បន្ទាប់មកបញ្ជូនមកអគ្គលេខាធិការ​រដ្ឋាភិបាល រួចបញ្ជូនមកប្រមុខរដ្ឋាភិបាល និងជាចុងក្រោយ ព្រះមហាក្សត្រ​នឹង​ថ្វាយព្រះហស្ថលេខា។

គ្មានសំណុំបែបបទស្នើសុំគោរមងារណាមួយត្រូវបានច្រានចោលទេនាយកដ្ឋាន​គ្រឿងឥស្សរិយយសនឹងផ្អាកពិនិត្យសំណុំបែបបទស្នើសុំណាមួយ បើសិនជា​ខាង​នាយកដ្ឋានវាយតម្លៃឃើញថាសំណុំបែបបទនៅមិនទាន់ត្រឹមត្រូវដែលតម្រូវអោយ​ធ្វើឡើងវិញអោយបានច្បាស់លាស់។ ឯកសារនេះនឹងត្រូវបញ្ជូនត្រលប់ទៅ​ក្រសួង​មហាផ្ទៃ និងអាជ្ញាធរមូលដ្ឋានវិញដែលជាអ្នកផ្តួចផ្តើមធ្វើការស្នើសុំគោរមងារនេះ។

ជួនកាល ការវាយតម្លៃជាតួលេខនៃអំណោយ អាចនឹងខុស។ ច្បាប់នព្វន្តអាច​បែក​ចែកលំដាប់ថ្នាក់ពីមួយទៅមួយបាន។ ភាពសមហេតុផលនៃអំណោយ​ត្រូវ​បាន​ចោទជាសំណួរឡើង។ លោកធៀន ម៉ៅ បានវាយតម្លៃថា «ប្រសិន​បើ​មនុស្សម្នាក់ជូនទូរសព្ទដៃចំនួន៣២គ្រឿង ដល់អាជ្ញាធរ។ យើងត្រូវពិភាក្សា​មើល​ថាតើអំណោយនេះបម្រើផលប្រយោជន៍សាធារណៈ រឺមួយក៏ប្រយោជន៍បុគ្គល។ យើងអាចដឹងភ្លាមបានថា អំណោយបែបនេះមិនបានផ្តល់ផល​ប្រយោជន៍សម្រាប់​សាធារណៈជន ដូចជាការកសាងសាលារៀន រឺមន្ទីរពេទ្យ នោះទេ។ លោកមាន​ប្រសាសន៍ដោយប្រុងប្រយ័ត្នថា នាយកដ្ឋានរបស់លោកមិនធ្លាប់បានបដិសេធ​សំណើរសុំគោរមងាររបស់អ្នកណាម្នាក់ឡើយយើងគ្រាន់តែបង្គាប់អោយអ្នកដែល​រៀបចំឯកសារ ធ្វើការកែប្រែឡើងវិញប៉ុណ្ណោះ។

លោកប្រធានបានរៀបរាប់​យ៉ាង​ខ្លីថា «អ្នកខ្លះ» បានទទួលមេដាយមាស និងគោរមងារជាឧកញ៉ា តាមរយៈការស្នើសុំរបស់នាយករដ្ឋមន្ត្រីដោយផ្ទាល់ ដោយមិនបានឆ្លងកាត់ក្រុមការងារនៃនាយកដ្ឋានគ្រឿងឥស្សរិយយសឡើយ។ ប៉ុន្តែ លោកសុំមិនអត្ថាធិប្បាយរឿងនេះទេ។

តើនរណាជាឧកញ៉ា?
ឧកញ៉ាសុទ្ធសឹងជាអ្នកជំនួញជនជាតិកម្ពុជា រឺមួយបរទេស ដែលបាន​ផ្តល់​វិភាគ​ទានទ្រព្យសម្បត្តិរបស់ខ្លួនមួយចំនួនដល់រដ្ឋ ជានិច្ចកាល ការផ្តល់​ហិរញ្ញវត្ថុដោយផ្ទាល់សម្រាប់ការស្ថាបនានានាដូចជាការកសាងហេដ្ឋារចនា​សម័្ពន្ធសំខាន់ៗជាដើម។ សមាជិកសភាពាណិជ្ជកម្មភ្នំពេញស្ទើរតែទាំងអស់ សុទ្ធសឹងតែចេញពីក្រុម ឧកញ៉ា។ លោកធៀន ម៉ៅ បានកត់សម្កាល់ថា បន្ទាប់ពី​ត្រូវបានតែងតាំងដោយអនុក្រឹត្យរួចមក ឧកញ៉ាមួយចំនួនបានចូល​រួម​នៅក្នុងជួររាជរដ្ឋាភិបាល ដោយបានក្លាយខ្លួនជាមន្ត្រីជាន់ខ្ពស់ និង​សមាជិក​សភា។ វាជាការពិតណាស់ ឧកញ៉ាសឹងតែទាំងអស់មានទំនាក់ទំនងនឹង​គណបក្ស​កាន់អំណាច នោះគឺគណបក្សប្រជាជនកម្ពុជា ។ យោងតាមសំដី​របស់លោក ជាម យៀប  ប្រធានគណកម្មការហិរញ្ញវត្ថុនៃរដ្ឋសភា  បានអោយ​ដឹងថា រដ្ឋសភាមានឧកញ៉ាចំនួនបីរូប រីឯព្រឹទ្ធសភាវិញ មាន​ចំនួន៦រូប។ លោក ធៀន ម៉ៅ បានគួសបញ្ជាក់ថា តាមរយៈសមទ្ធិផលស្នា​ដៃ​និងសមត្ថភាពរបស់ពួកគេ រាជរដ្ឋាភិបាលបានអោយពួកគេទាំងនោះ ចូល​រួម​បម្រើការងារអភិវឌ្ឍន៍ប្រទេសជាតិ ដោយដាក់បញ្ជូលឧកញ៉ា​ទៅក
នុង​ស្ថាបន័​នីតិបញ្ញតិ្តនិងប្រតិបត្តិ។ លោកមានភាពជឿជាក់ ដោយបញ្ជា្កក់ថា «ទោះបីជា​អ្នក​ទាំង​នោះមានងារជាឧកញ៉ាក៏ដោយ ក៏ពួកគេអាចមានតួនាទីនៅក្នុង អាណត្តិសភាបានដែរ»។

ការរំលោភបំពាន…
នៅពេលដែលយើងចោទជាសំណួរទាក់ទងនឹងឧកញ៉ាខ្លះដែលរំលោភបំពាន​គោរមងាររបស់ខ្លួន ដើម្បីបំពានលើច្បាប់របស់ជនរួមជាតិរបស់ខ្លួន លោក ធៀន ម៉ៅ អះអាងយ៉ាងម៉ឹងម៉ាត់ថា «អ្នកមានគោរមងារនេះមិនអាចធ្វើអ្វីតាមទំនើងចិត្ត​របស់​ខ្លួន​បានឡើយ។»

ប៉ុន្តែ សារព័ត៌មានតែងតែផ្សព្វផ្សាយព័ត៌មាន ពីជម្លោះដីធ្លី រវាងឧកញ៉ា ជាមួយ​នឹងអ្នកភូមិសាមញ្ញ ដែលធ្វើអោយកិត្តិយសជាឧកញ៉ាមានកេរ្តិ៍ឈ្មោះ​មិនល្អ។ នៅ​ឆ្នាំ២០០៧ របាយការណ៍របស់អង្គការក្រៅរដ្ឋាភិបាលរបស់អង់គ្លេស Oxfam បានលើកឡើងថា ដីចំនួន ២៣,០៨% នៅកម្ពុជាគឺកាន់កាប់ដោយឧកញ៉ា ដែល​ជាអ្នករកស៊ីជំនួញដីធ្លីលំដាប់លេខមួយ។

ប្រធាននាយកដ្ឋានគ្រឿង​​ឥស្សរិយយសមិនបានបដិសេធថា «ឧកញ៉ាមួយចំនួន​ត្រូវបានកោះហៅដោយតុលាការពីបទយកឈ្មោះជាឧកញ៉ារបស់ខ្លួន ដើម្បី​រំលោភ​បំពានច្បាប់។ ទោះបីជាករណីនេះកម្រនឹងកើតមានក៏ដោយ ក៏វាមិន​មែន​ជាសមត្ថកិច្ចរបស់នាយកដ្ឋានរបស់លោកដែរ ប៉ុន្តែ គឺជាសមត្ថកិច្ចរបស់​តុលាការ។

លោកបណ្ឌិត រស់ ចាន់ត្រាបុត្រ អនុប្រធានរាជបណ្ឌិតសភាកម្ពុជា សំដែងនូវ​ការ​សោកស្តាយចំពោះទង្វើអាក្រក់របស់ឧកញ៉ាខ្លះដែលជិះជាន់បំពានច្បាប់ និង​ធ្វើអោយប៉ះពាល់កិត្តិយសដល់ឧកញ៉ាដទៃទៀត។ ប៉ុន្តែ លោកបានវាយ​តម្លៃថា​មានតែឧកញ៉ាតិចតួចប៉ុណ្ណោះដែលប្រព្រឹត្តិទង្វើមិនត្រឹមត្រូវនេះ។
 
ចំណែកឯលោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសម រង្ស៊ី បានរិះគន់​អំពើ​ពុករលួយដែលបានកើតមាន ទាក់ទងនឹងនីតិវិធីផ្តល់គោរមងារជាឧកញ៉ានេះ។ «ឧកញ៉ាមួយចំនួនគ្រាន់តែចង់បានងារនេះ ដើម្បីប្រព្រឹត្តិទង្វើខុស​ច្បាប់តាម​ទំនើង​ចិត្តរបស់ខ្លួនតែប៉ុណ្ណោះ។»

គោរម្យងារដែលមិនមានផ្លាស់ប្តូរអ្វីសោះ?
បន្ទាប់ពីមានការស្នើសុំពីរាជរដ្ឋាភិបាលផ្តល់គោរមងារជាឧកញ៉ាអស់រយៈពេល​ជាង១០ឆ្នាំមកហើយនោះ ឧកញ៉ា ស៊ីវ គង់ទ្រីយល់ឃើញថាមិនមានអ្វីដែល​ខុសប្លែក ចំពោះការមានគោរមងារនេះទេ។ លោកបានពន្យល់បន្ថែមទៀតថា «សព្វថ្ងៃនេះ មានឧកញ៉ាសជាច្រើន…»។
 
លោកឧកញ៉ា ម៉ុង រិទ្ធី វាយតម្លៃថា «ការក្លាយខ្លួនជាឧកញ៉ា មិនបានធ្វើអោយ​មុខរបររកស៊ីរបស់អ្នកមានការផ្លាស់ប្តូរអ្វីឡើយ! ទាំងអស់នេះអាស្រ័យ​ទៅតាម​កាលៈទេសៈ។ ឧទាហរណ៍ខ្លួនខ្ញុំផ្ទាល់ ខ្ញុំបានក្លាយជាឧកញ៉ានៅឆ្នាំ១៩៩៦ ខណៈពេលដែលប្រទេសជាតិមិនទាន់មានសន្តិភាពពេញលេញនៅឡើយ»។ លោកបានបន្ថែមទៀតថា លោកបានចំណាយធនធានជិត៤លានដុល្លារ សម្រាប់​ការកសាងហេដ្ឋារចនាសម្ព័ន្ធ។ ទោះបីជាយើងមិនអាចប្រើគោរងារជាឧកញ៉ានេះ ទៅតាមទំនើងចិត្តរបស់យើងក៏ដោយ ក៏លោកទទួលស្គាល់ថា វាប្រៀបបាន​ដូច​ជា​ជិះយន្តហោះលំដាប់ថ្នាក់លេខមួយ»។


ឋានានុក្រមឧកញ៉ា
តើ «អ្នកឧកញ៉ា» មានទ្រព្យសម្បត្តិជាង «លោកឧកញ៉ា» រឺ? តាមមតិមួយចំនួន បុព្វបទ«អ្នក» បញ្ជាក់ថាមនុស្សនោះបានទទួលគោរមងារជាឧកញ៉ា តាំងពី​យូរ​មក​ហើយ និងចូលរួមវិភាគទានជាអំណោយច្រើនជាង«លោកឧកញ៉ា» និង​«ឧកញ៉ា»ផ្សេងៗទៀតដែរ។ ប៉ុន្តែ លោក ធៀន ម៉ៅ ប្រធាននាយកដ្ឋានគ្រឿង​ឥស្សរិយយសបានលើកឡើងថាអនុក្រឹត្យមិនបានបែងបែកភាពខុសគ្នាទេ។ «មនុស្ស​មួយចំនួនបានបំពោងគោរមងាររបស់ខ្លួន ដោយបន្ថែម ពាក្យ«អ្នក»​នៅពីមុខ។ ប៉ុន្តែ នៅក្នុងអនុក្រឹត្យ មានតែពាក្យ «ឧកញ៉ា» ប៉ុណ្ណោះ…។ លោកបានអោយយោបល់ថា យើងត្រូវធ្វើការដើម្បីបង្កើតឋានានុក្រមឧកញ៉ា ដែលនឹងត្រូវកំណត់ទៅតាមចំនួនទឹកប្រាក់វិភាគទានរបស់ពួកគេចំពោះរដ្ឋ ជាមួយនឹងព្រះបរមរាជវាំ
»។


ឈ្មោះឧកញ៉ាដ៏មានឥទ្ធិពលមួយចំនួន
-គិត ម៉េង ប្រធានសភាពាណិជ្ជកម្មភ្នំពេញ (CCPP)និងជាប្រធានក្រុមហ៊ុន Royal Group (រួមមាន ក្រុមហ៊ុនទូរស័ព្ទ Mobitel និងធនាគារ ANZ
Royal
-ម៉ុង រិទ្ធី សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា អនុប្រធានCCPP និងជាប្រធានក្រុមហ៊ុន ម៉ុង រិទ្ធី គ្រុប
-ឡាវ ម៉េង ឃីម សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមហ៊ុន KT Pacific Group
-សុខ គង់ ប្រធានកិត្តិយសCCPP និងជាអគ្គនាយកក្រុមហ៊ុនសូគីមិច និងជាទីប្រឹក្សារាជរដ្ឋាភិបាល
-ម៉ែន សារុន សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានCCPP និងជាប្រធាន ម៉ែន សារុន នីហរណ៍ អាហរណ៍


តារាងមេដាយ
អនុក្រឹត្យបានកំណត់ថា អ្នកណាមានសិទ្ធិទទួលបានមេដាយអ្វី សម្រាប់ការស្ថាបនាជាតិ៖
-អំណោយជាថវិកានរឺសម្ភារៈ ដែលមានតម្លៃលើសពីមួយសែនដុល្លារ នឹងទទួលបានមេដាយមាស និងគោរមងារជាឧកញ៉ា
-អំណោយ ចាប់ពី មួយម៉ឺនដល់មួយសែនដុល្លារ នឹងទទួលបានត្រឹមតែមេដាយមាសប៉ុណ្ណោះ
-អំណោយ ចាប់ពី ៥០០០ ដល់ ១០ ០០០ដុល្លារ នឹងទទួលបានមេដាយប្រាក់
-អំណោយ ចាប់ពី ១០០០ ដល់ ៥០០០ដុល្លារ នឹងទទួលបានមេដាយសំរិទ្ធិ
-អំណោចាប់ពី ៥០០ ដល់១០០០ នឹងទទួលបានវិញ្ញាបនបត្រចេញដោយទីស្តីការគណៈរដ្ឋមន្ត្រី

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: