Links

តម្លៃ​ទំនិញ​ក្នុង​ប្រទេស​កម្ពុជា

In Economy, Inflation on May 7, 2008 by viCheth

ដោយ សាន សុវិទ្យ
2008-05-06 rfa.org/khmer

តម្លៃ​ទំនិញ​ក្នុង​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​អង្គារ ទី​៦ ខែ​ឧសភា ឆ្នាំ​២០០៨​នេះ​គឺ តាម​អ្នក​លក់​អង្ករ​នៅ​មុខ​ស្ថានីយ​រថភ្លើង នា​ទីក្រុង​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា​តម្លៃ​អង្ករ​គឺ​នៅ​ថេរ ។ 

អង្ករ​ល្អ​លេខ​មួយ​គឺ​អង្ករ​ផ្កាម្លិះ​តម្លៃ​មួយ​គីឡូក្រាម ៤០០០​រៀល, អង្ករ​ផ្កាម្លិះ​លេខ​ពីរ​តម្លៃ​មួយ​គីឡូក្រាម ៣៥០០​រៀល, អង្ករ​ផ្កាខ្ញី​តម្លៃ​មួយ​គីឡូក្រាម ៣០០០​រៀល, អង្ករ​នាងមិញ​តម្លៃ​មួយ​គីឡូក្រាម ២៦០០​រៀល, អង្ករ​បន្លាផ្តៅ ឬ​អង្ករ​ធម្មតា​តម្លៃ​មួយ​គីឡូក្រាម ២២០០រៀល ។

យោង​តាម​អ្នក​លក់​អង្ករ​នៅ​ខេត្ត​ពោធិ៍សាត់​វិញា តម្លៃ​អង្ករ​នៅ​ខេត្ត​នោះ​ក៏​នៅ​ថេរ​ដែរ ហើយ​ថោក​ជាង​នៅ​ក្រុង​ភ្នំពេញ​ខ្លះ​ផង​គឺ អង្ករ​ល្អ​លេខ​មួយ​គឺ​អង្ករ​ផ្កាម្លិះ​ល្អ​តម្លៃ​មួយ​គីឡូក្រាម ៣២០០​រៀល, អង្ករ​ផ្កាម្លិះ​លេខ​ពីរ​តម្លៃ​មួយ​គីឡូក្រាម ៣០០០​រៀល ។

អង្ករ​ផ្កាខ្ញី​តម្លៃ​មួយ​គីឡូក្រាម ២៨០០​រៀល, នាងមិញ​តម្លៃ​មួយ​គីឡូក្រាម ២៦០០​រៀល, អង្ករ​ធម្មតា ឬ​អ្នក​ពោធិ៍សាត់ ហៅថា​អង្ករ​ឆាកា តម្លៃ​មួយ​គីឡូក្រាម ២០០០​រៀល, អំពី​តម្លៃ​ប្រេង​វិញ​នៅ​ទីក្រុង​ភ្នំពេញ ក៏​នៅ​តម្លៃ​ថេរ​ដែរ ។

នៅ​តាម​ស្ថានីយ​នានា​ដូចជា កាល់តិច, តូតាល់, តេលា ។ ប្រេងសាំង​ស៊ុបពែរ ១​លីត្រ ៥១០០រៀល, ប្រេងសាំង​ធម្មតា ១​លីត្រ ៥០០០​រៀល, ប្រេង​ម៉ាស៊ូត ១​លីត្រ ៤៨០០​រៀល ។ ចំណែក​ឯ​ស្ថានីយ​ប្រេង​សូគីម៉ិច គឺ​មាន​តម្លៃ​ថោក​ជាង​គេ​គ្រប់​ប្រភេទ​ប្រេង​ចំនួន​៥០​រៀល​ក្នុង​មួយ​លីត្រៗ ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: