Links

សម្តេច ហ៊ុន សែន​ ប្រកាស​ពី​វិធាន​ការ​នានា​ ប្រឆាំង​នឹង​អតិផរណា

In Economy, Inflation on May 7, 2008 by viCheth

www.ka-set.info

23-04-2008

ក្នុង​វេទិកា​ «រាជរដ្ឋាភិបាល​ផ្នែក​ឯកជន» លើក​ទី​១៣ ត្រូវ​បាន​រៀបចំ​កាលពី​ព្រឹក​ថ្ងៃ​ពុធ ២៣ មេសា នៅ​ឯវិមានរដ្ឋាភិបាល​ សម្តេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​បង្ហាញ​នូវ​រាល់​វិធាន​ការ​នានា​ ប្រឆាំង​នឹង​អតិផរណា​។
ក្នុង​ឪកាស​ធ្វើ​សង្កថា​ដែលមាន​រយៈពេល​ច្រើន​ជាង​បួនម៉ោង​ ដែល​ផ្តោត​ជាសំខាន់​ពីបញ្ហា​ទំនិញ​ឡើង​ថ្លៃ លោក​ប្រមុខ​រដ្ឋាភិបាល​បានប្រកាស​ជា​បឋម​ដោយឆ្លើយ​តប​ទៅនឹង​សំណូមពរ​នានា​របស់​ក្រុមការងារ​នៃអ្នកវិនិយោគទុន ហើយ​នឹង​តំណាង​រដ្ឋាភិបាល​ អំពី​ការរួច​ពន្ធគយ សម្រាប់​ការ​នាំចូល​ផលិត​ផល​កសិកម្ម និង​ផលិត​ផល​កសិឧស្សាហកម្ម​។ ការសម្រេចចិត្ត​នេះត្រូវ​បាន​អនុម័ត​កាលពីថ្ងៃ​ទី១១ មេសា ដោយរដ្ឋាភិបាល​ទទួល​បន្ទុក​ទាំង​ស្រុង​សម្រាប់​តម្លៃ​អាករ​បន្ថែម ពីផលិត​ផល​ទាំង​នោះ​ រួម​ទាំង​ម៉ាស៊ីន កសិកម្ម ចំណីសត្វ។

លោក​នាយក​រដ្ឋមន្ត្រី​ក៏បាន​និយាយា​ជាសាធារណៈ​ផង​ដែរ​អំពី​សេចក្តីសម្រេច​មួយ​ផ្សេង​ទៀត កាលពីថ្ងៃ​១១​ មេសាដដែល​នេះ​ ដល់​ការ​រួច​ពន្ធ​ទាំងស្រុង​សម្រាប់​ការ​នាំចូល​វត្ថុធាតុ​ដើម​ប្លាស្ទិច និង​លោហធាតុនានា ហើយ​បញ្ចុះ​អាត្រា​ពន្ធ​គយ​ពី​៣៥%ទៅ​៧% សម្រាប់ការ​នាំ​ចូល​«ផលិតផល​គីមីសរីរាង្គ» (វីតាមីន អ័រម៉ូន និង​អេតាណុល)។
បន្ទាប់​ពីបាន​លើក​ឡើង​មូលហេតុ​ផ្សេង​នៃបញ្ជី​សារពើភណ្ឌ​ តាម​លោក​នាយក​រដ្ឋមន្ត្រី អតិផរណា​បណ្តាលមកពី​ (ការ​ឡើង​ថ្លៃ​នៃ​ប្រេង​ឥន្ធនៈ ការកើនឡើង​នៃ​តម្រូវការ​ទំនិញ​​និងផលិត​ផល​ចំណី​​អាហាររបស់​ប្រជាជន ការ​រីក​ចម្រើនខ្លាំង​ខាងសេដ្ឋកិច្ច នៅក្នុង​កំរិត​ជាតិ​និង​តំបន់ ការផ្លាស់ប្តូរពី​ផលិត​ផល​កសិកម្ម​ទៅ​ជា​ផលិតផល​ជីវៈ​ប្រេង​ឥន្ធនៈ ការធ្វើអោយ​យឺត​យ៉ាវ​ដល់ផលិត​ផល​កសិកម្ម​តាម​រយៈ​តម្រូវ​ការ​និង​ការធ្លាក់​ចុះ​នៃ​តម្លៃប្រាក់​ដុល្លារ)។ លោក​នាយក​រដ្ឋមន្ត្រី​បានផ្តល់ «អនុសាសន៍​និងវិធានការ​ជាច្រើនសម្រាប់​អនុវត្ត​ទៅថ្ងៃ​អនាគត» ថា​ធនាគារ​ជាតិ​និងរដ្ឋាភិបាល​ត្រូវ​ធ្វើកិច្ចការ​នេះ​រួមគ្នា។
ក្នុងចំណោមវិធានការ​ហិរញ្ញវត្ថុ​ទាំងឡាយ គេ​បាន​គ្រោង​ទុកជាមុន​ជា​អាទិ៍​ដោយ​បង្កើន​ទុន​បំរុង​កាតព្វកិច្ច​សម្រាប់​ធនាគារ​ពាណិជ្ជ ពី​៨ ទៅ​១៦% ដើម្បី​កំណត់​ក្នុងការ​ចាត់​ចែង​រូបិយវត្ថុ​នៅលើ​ទីផ្សារ និង​ឥណទាន​ដល់វិស័យឯកជន កាត់​បន្ថយ​និង​ត្រួត​ពិនិត្យ ការ​ប្រាក់ក្នុង​វិស័យ​ដែល​មាន​«ហនិភ័យខ្ពស់» ពិសេស​អចលនទ្រព្យ​​និងទ្រព្យ​បញ្ចំា​ដែលចេះ​តែ​កើនឡើង​ជាលំដាប់​ ហើយ​«ប្រយ័ត្ន​ប្រយែង»​ពីនយោបាយ​បដិដុល្លាររូបនីយកម្ម។
ស្តីពីផែនការ​នៃសារពើពន្ធ​ ទន្ទឹង​នឹងការទម្លាក់​ពន្ធ​សម្រាប់​ផលិតផល​កសិកម្ម​ ប្រមុខ​រដ្ឋាភិបាលពិនិត្យ​ទៅលើ​ផលិផល​ផ្សេង​ទៀត ដោយ​បញ្ចុះ​អាករ​សម្រាប់សម្ភារៈចំា​បាច់ និង​ការវិនិយោគ​ តែសុំ​អោយ​តំឡើង​ពន្ធ​ សម្រាប់​«ផលិតផល​ប្រណិត» ដូចជា​«រថយន្ត គ្រឿង​ស្រវឹង គ្រឿង​សំអាងនានា និងផលិត​ផល​ផ្សេងៗទៀត ដែល​មិនចាំ​បាច់»។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: