Links

អតិផរណាៈ នាយក​វិទ្យាស្ថាន​សេដ្ឋកិច្ច​កម្ពុជា​រិះគន់​ ប្រឆាំង​នឹង​ប្រព័ន្ធ​គ្មានការ​ប្រកួត​ប្រជែង​របស់​ឧកញ៉ា​

In Economy, Inflation on May 7, 2008 by viCheth

ដោយ រស់ ឌីណា   
06-05-2008 ka-set.info

ក្នុង​វេទិកា​ពិភាក្សា​ស្តីពីអតិផរណា និង​ភាព​ក្រីក្រ​នៅកម្ពុជា កាល​ពីថ្ងៃ​ទី ៦ មេសា  នៅមជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន លោក​បណ្ឌិត សុក​ ហាច នាយក​វិទ្យាស្ថាន​សេដ្ឋកិច្ច​កម្ពុជា (IEC) បាន​ផ្តល់​អនុសាសន៍មួយ​ចំនួន សម្រាប់​ប្រយុទ្ធប្រឆាំង​នឹង​ទំនិញ​ឡើង​ថ្លៃ ដោយ​ដំបូង​បង្អស់ ត្រូវ​តែ​អនុម័ត​​អោយ​មាន​ច្បាប់​នៃ​ការ​ប្រកួត​ប្រជែង​ដោយ​សេរី។


លោក​បណ្ឌិត សុក ហាច បាន​វាយ​តម្លៃថា «ប្រព័ន្ធ​ខាង​វិស័យ​ឯកជន​ផ្តោត​ទៅ​លើ​តែ​ឧកញ៉ាមួយ​ចំនួន​ គឺ​គេ​ធ្វើជា​ប្រព័ន្ធ​ ម្លោះហើយ​ការ​គ្រប់គ្រង​មិន​សូវ​មានភាព​រលូន​ក្នុង​ការ​គ្រប់គ្រង​ គេច្រើន​តែ​ចែក​គ្នា អ្នកនេះ​ធ្វើនេះ​ អ្នកនោះធ្វើនោះទៅ។ ដូច្នេះ គេ​ត្រូវតែ​ទំលាយ​វា​ចេញ​ទៅ ហើយ​អោយមាន​ការ​ប្រកួត​ប្រជែង​មួយ​ច្បាស់​លាស់»។ លោក​នាយក​វិទ្យាស្ថាន​សេដ្ឋកិច្ច​កម្ពុជា​បាន​គូស​បញ្ជាក់​ថា ប្រទេស​កម្ពុជា​ បច្ចុប្បន្ននេះ មិនទាន់​មាន​ច្បាប់​នៃ​ការ​ប្រកួត​ប្រជែង​នៅឡើយ​ទេ ហើយ​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក (OMC) ក៏​បាន​តម្រូវ​អោយកម្ពុជា​អនុម័ត​ច្បាប់នេះ​ដែរ ដោយ​ប្រទេស​នេះ​បាន​ចូល​ជា​សមាជិក ​OMC កាល​ពីឆ្នាំ​២០០៣។ លោក សុក ហាច បាន​បញ្ជាក់ថា «ប្រសិនជា​មាន​ច្បាប់​ការ​ប្រកួត​ប្រជែង​ដោយ​សេរី ហើយអនុវត្ត​បានល្អ នោះវានឹង​អាច​ជួយ​កាត់​បន្ថយ​កត្តា​អតិផរណា ដែល​ជាកត្តា​ខាង​ក្នុង​ប្រទេស​បាន​»។ លោក​បណ្ឌិត បាន​រម្លឹក​ថា​រាល់បញ្ហា​ទំនិញឡើង​ថ្លៃ ជា​ផ្នែកមួយ​យ៉ាង​ធំ ដែល​បណ្តាល​មក​ពី​ឥទ្ធិពល​ខាងក្រៅ។


លោកនាយក​បាន​អំពាវនាវ​ផងដែរ ដល់ប្រមុខ​រដ្ឋាភិបាល អោយ​បញ្ចុះ​តម្លៃ​ពន្ធ​លើសម្ភារៈ ឧបករណ៍​ដទៃផ្សេង​ទៀត ពីសម្ភារៈកសិកម្ម ហើយ​អនុវត្ត​វិធាការ​ទាំង​ឡាយ​សម្រាប់រយៈពេលវែង។ សម្តេច​នាយរដ្ឋមន្ត្រី​ហ៊ុន សែន បាន​ប្រកាស​វិធានការ​មួយពីការ​បញ្ចុះពន្ធគយ និង​នយោបាយ​រូបិយវត្ថុ កាលពីថ្ងៃទី ២៣ មេសា ថា កំរិត​អតិផរណា​មាន​អត្រា​កើន​ដល់ ១០,៤% នៅឆ្នាំ​២០០៧។

One Response to “អតិផរណាៈ នាយក​វិទ្យាស្ថាន​សេដ្ឋកិច្ច​កម្ពុជា​រិះគន់​ ប្រឆាំង​នឹង​ប្រព័ន្ធ​គ្មានការ​ប្រកួត​ប្រជែង​របស់​ឧកញ៉ា​”

  1. Hi,

    It is wonderful to see your blog with many interesting collections.

    Good luck,

    Chanroeun

    http://www.chanroeun.wordpress.com
    http://www.camcape.org

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: