Links

អតិផរណាៈ អគ្គលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​សង្ឃឹម ​អតិផរណា​យ៉ាង​ហោច​ចុះ​មួយខ្ទង់​នៅចុង​ឆ្នាំ​២០០៨

In Economy, Inflation on May 7, 2008 by viCheth

ដោយ រស់ ឌីណា

06-05-2008  ka-set.info

លោក​ ហង់​ ជួនណារ៉ុន អគ្គលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​សង្ឃឹម​ថា អត្រា​អតិផរណា​នៅកម្ពុជា​ ដែល​មាន​១០,៤% នៅឆ្នាំ​២០០៧ «នឹង​ថយ​ចុះ​យ៉ាង​ហោច​ណាស់​មួយខ្ទង់ នៅឆ្នាំ​ក្រោយ» តែថា​រឿងនេះ​វា​មាន​ការ​ពិបាក​ក្នុង​ការ​ទស្សន៍ទាញ​ណាស់។ លោក​បានគូស​បញ្ជាក់ថា «អ្វី​ដែល​សំខាន់​នោះ​គឺ​កម្ពុជាត្រូវ​តែ​ពង្រឹង​ការ​ផលិត​កសិកម្ម​របស់​ខ្លួន ដើម្បីធ្វើអោយ​ទំនិញ​ចុះ​ថោក» រួម​ទាំង​វិធាន​ការ​នានា​ដែល​រដ្ឋាភិបាល​បានលើក​ឡើង​ជាច្រើន ដើម្បី​ប្រឆាំង​នឹង​អតិផរណា។
លោក​បណ្ឌិត​ហង់ ជួនណារ៉ុន បាន​រម្លឹកថា​ប្រទេសកម្ពុជា​ធ្លាប់​មាន​អតិផរណា​១៥០% នៅឆ្នាំ ១៩៩១ ដល់​១៩៩៣ ដោយ​សារ​បញ្ហា​នយោបាយ​ នៅមុន​ពេល​បោះឆ្នោត ហើយអតិផរណា​ច្រើន​ជាំង​១០% នៅចន្លោះ​ឆ្នាំ១៩៩៧-១៩៩៨ ដោយ​សារ​វិបត្តិ​សេដ្ឋកិច្ច​នៅតំបន់​អាស៊ី ។​
លោក​បានគូស​បញ្ជាក់​ថា «ប៉ុន្តែ ស្ថាន​ភាព​អតិផរណា​ពីមុន​ វាខុស​ពីបច្ចុប្បន្ន។ វាគឺ​ជា​កំណើន​សេដ្ឋកិច្ច​​និង​អត្រាអ្នកវិនិយោគទុន» លោក​ក៏​បាន​បញ្ជាក់​បន្ថែម​ថា ការកើន​ឡើង​នៃ​រូបិយវត្ថុ​រួម សម្រាប់​សេវាឥណទាន​ក្នុង​វិស័យ​ឯកជន បាន​កើនឡើង ពី​២៣០លាន​ដុល្លារ នៅឆ្នាំ​២០០០ ដល់ ១,៦កោដិ៍​ដុល្លារ នៅឆ្នាំ​២០០៧។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: