Links

អតិផរណា​នៅកម្ពុជាៈ រដ្ឋាភិបាល​ចាត់​វិធានការណ៍​ដោយម៉ត់ចត់

In Economy, Inflation on May 7, 2008 by viCheth

ដោយ ឡូរ៉ង់ ឡឺហ្គូអង់វិក​ និង រស់ ឌីណា 

06-05-2008 http://ka-set.info

អតិផរណា​គឺ​ជា​ពាក្យ​មួយ​ត្រូវ​គេ​និយាយ​គ្រប់មាត់ ហើយ​ជាពិសេស ការ​និយាយ​​ផ្ទុយ​គ្នារបស់​ជនជាតិ​កម្ពុជា ដែល​បាន​រក​ឃើញ​ក្នុង​ខណៈនោះ គឺជា​​ប្រធាន​បទ​មួយនៃ​យុទ្ធនាការ​អុជអាល​ងាយ​អោយ​មាន​ការឈឺ​ចាប់​និង​ការ​មិន​សប្បាយ​ចិត្ត​ដល់ប្រជារាស្រ្ត​។ នៅត្រង់​ដែរ​ថា​មិនដល់​បីខែ​ផង​ មុន​ពេលបោះ​ឆ្នោត​ជ្រើសរើស​តំណាង​រាស្រ្ត​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​វិនិច្ឆ័យ​ដ៏ល្អ​នៃ​ចលាចល​ទាំង​ឡាយ នៅក្នុង​វេទិកា​រវាង​រដ្ឋាភិបាល​ និងវិស័យ​ឯកជន​លើ​ក​ទី១៣ នៅថ្ងៃទី ២៣ មេសា ក្នុង​សុន្ទរកថា​ដ៏វែង វិធាន​ការ​ណ៍​ហូរហែរ​វែង​អន្លាយ ឈាន​ដល់​កំណត់​ពីទំនិញឡើងថ្លៃ ដោយកាត់​ផ្តាច់​ពីនយោបាយ​រូបិយវត្ថុ និង​សារពើពន្ធ រហូតដល់​ការ​អន្តរាគមន៍។ តើ​សេចក្តីសម្រេច​ទាំងនេះ​អាច​នឹង​អនុវត្ត​បានប៉ុនណា? តើ​ការពិត​ កំរិត​ណា​នៃ​អភិបាលកិច្ច​ល្អ​ សម្រាប់​សេដ្ឋកិច្ច​របស់កម្ពុជា ដែល​ពឹង​ទាំង​ស្រុង​ទៅលើ​បរទេស? ហើយ​តើ​ផល​លំបាក​អ្វីខ្លះ បានធ្វើអោយអតិផរណា​ដាំក្បាលចុះ? ខាង​ក្រោម​នេះ​ គឺជាការ​បក​ស្រាយ​

គេ​បាន​កត់​សម្កាល់​ឃើញ​ថា រាល់​តម្លៃ​ចំណីអាហារ​នៅក្នុង​ប្រទេស​កម្ពុជា​នៅ​តែ​បន្ត​ឡើង​ថ្លៃ​ឥត​ឈប់ឈរ​ ចាប់​តាំង​ពី​ដើម​ឆ្នាំមក។ យោង​តាម​ធនាគារ​ពិភព​លោក តម្លៃ​ទាំង​នោះ​បាន​ឡើង​ថ្លៃ​លើស​ពី​២០% លើ​តម្លៃទំនិញ​កាល​ពីឆ្នាំ​២០០៧។ ការ​ឡើង​ថ្លៃ​នេះ​ចេះ​តែ​បន្ត​រហូត។ ចំណែក​ តម្លៃ​ប្រេង​សាំង​បាន​កើន​ឡើង​​ចំនួន​១២% នៅក្នុង​ឆ្នាំ​ដដែលនេះ។ ទោះបីជា​ប្រទេសកម្ពុជា​បានទទួល​ជោគជ័យ​ក្នុង​ការ​ធ្វើអោយ​តម្លៃទំនិញ​មាន​ស្ថេរភាព​ ចាប់​តាំងពី​ចុង​ឆ្នាំ​១៩៩០​មក​​​ក៏​ដោយ ក៏កាល​ពីឆ្នាំ​មុន​នេះ​ ប្រទេសជាតិ​បាន​ជួប​នូវអត្រា​អតិផរណា​​ជា​ផ្លូវ​ការ​ (មាន​កម្រិត​១០,៨%)  ក្នុង​អំឡុង​រយៈពេល​៩ឆ្នាំ​ចុង​ក្រោយ​នេះ ។
កត្តា​រចនាសម្ព័ន្ធ​ជា​អន្តរជាតិ​
ការសិក្សា​របស់​មូលនិធិរូបិយវត្ថុ​អន្តរជាតិ​ បាន​រម្លឹក​ថា​ ​ប្រទេស​កម្ពុជា​បាន​ជួប​ប្រទះអតិផរណា​ ដោយសារ​តែ​ការ​កើនឡើង​នៃ​ថ្លៃប្រេង​ឥន្ធនៈ​ ចំណីអាហារ និង​លោហធាតុ ដែល​​បង្កឡើង​ដោយ «កត្តា​ដែល​កើត​មាន​ឡើង​ជា​ទៀង​ទាត់ និង​រចនាសម្ព័ន្ធ» ការ​កើន​ឡើង​នូវ​​តម្រូវការ​ខ្ពស់​នៃ​បណ្តា​ប្រទេស​ដែល​មាន​កំណើន​​សេដ្ឋកិច្ច​ខ្ពស់​ ដូច​ជា​ប្រទេស​ចិន​និង​ឥណ្ឌា ការ​ប្រកួត​ប្រជែង​នៃការ​ប្រើប្រាស់​កសិផល​មួយ​ចំនួន​ដើម្បី​យកទៅធ្វើជា​ជីវៈឥន្ធនៈ  ល្បឿន​នៃការ​ផ្គត់​ផ្គង់​ទំនិញ​មិន​ទាន់ទៅ​នឹង​តម្រូវ​ការ​ដ៏ច្រើន​សន្ធឹក​សន្ធាប់​ និង​ការ​ធ្លាក់​ចុះ​នៃ​ប្រាក់​ដុល្លារ។
ប្រសិន​ជា​បណ្តា​ប្រទេស​មួយ​ចំនួន​ដូចជា​ប្រទេស​រុស្ស៊ី រឺ​អាហ្សង់​ទីន ចេះ​ទាញ​យក​​ផល​​ចំណេញ​ពីការកើន​ឡើង​នៃ​តម្លៃ​ទំនិញ​នេះ ប្រទេស​ផ្សេង​ទៀត ដូចជា​ប្រទេស​ឥណ្ឌា និង​កូរ៉េខាងត្បូង ដែល​ពឹង​ផ្អែកយ៉ាង​ខ្លាំង​​លើ​ការ​នាំចូល​នោះ នឹង​ជួប​ប្រទះបញ្ហា​អតិផរណា​នេះ​យ៉ាង​ធ្ងន់​ធ្ងរ។ យោង​តាមមូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ ប្រទេស​កម្ពុជា​ត្រូវ​ចាត់​ទុកត្រឹមតែ​«ជា​អ្នក​ខាតបង់​តូចតាច» ប៉ុណ្ណោះ។ ប៉ុន្តែ ​នៅ​តែ​ជា​អ្នកខាត​បង់ម្នាក់​ដដែល​។
មូលហេតុ​នៃ​កំណើន​សេដ្ឋកិច្ច​ខ្ពស់​
លោក Jean-Daniel Gardère ទីប្រឹក្សា​សេដ្ឋកិច្ច​និង​អតីត​អ្នកទទួល​ខុស​ត្រូវ​បេសកកម្ម​សេដ្ឋកិច្ច​បារាំងនៅភ្នំពេញ​ បាន​គូស​បញ្ជាក់ថា​ប្រទេស​កម្ពុជា​គឺជា​ជន​រង​គ្រោះ​ពីកត្តា​ខាង​ក្រៅស្រុក។ សេដ្ឋកិច្ច​កម្ពុជា​ក៏បានបង្កើត​សម្ពាធ​អតិផរណា​ដោយ​ខ្លួនឯង​ផង​ដែរ បើ​ទោះបីជា​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​​កម្ពុជា​មិន​មែន​មូលដ្ឋាន​គ្រឹះ​​នៃ​អតិផរណា​ក៏ដោយ។ លោក​បានលើក​ជា​ឧទាហរណ៍​​ពី​ស្ថេរ​ភាព​​នៃ​«អត្រា​ប្រាក់​រៀលទៅបា្រក់ដុល្លារ​ បច្ចុប្បន្ននេះ​ប្រាក់ដុល្លារ​មាន​កំរិត​ស្មើ​នឹង​ប្រាក់រៀល​កាល​ពីឆ្នាំ​១៩៩៨»។ កំណើន​សេដ្ឋកិច្ច​ជាតិ​ខ្ពស់​ ដែល​កើត​ចេញពី​វិស័យ​កាត់​ដេរ ទេសចរណ៍ និង​ការសំណង់​អគារ ព្រម​ទាំង​ការ​ជួញដូរ​ដីធ្លី និង​ការ​ចាយ​​វាយ​ប្រាក់​កាស​ដែល​សន្សំ​ទុក​​​ក្នុង​ផ្ទះ(បញ្ហា​នេះ​មិន​ចោទ​ជា​បញ្ហា​ធ្ងន់​ធ្ងរអ្វី​នោះ​ទេ)​ បាន​ធ្វើ​អោយ​ប្រទេស​ជាតិ​ជួប​នូវ​អតិផរណា​កាន់​តែ​ខ្លាំង​ទៅ​ៗ។​
ប្រាក់​ដុល្លារ
ប្រឈម​​មុខ​នឹង​ការ​កត់សម្គាល់​នេះ តើ​ប្រទេស​ជាតិ​មួយ ដូច​ជា​កម្ពុជា​ អាច​ធ្វើ​អ្វី​បានខ្លះ? ស្រប​ពេល​ដែល​បណ្តាប្រទេស​អាស៊ីជាច្រើន​ រួមមាន​ប្រទេស​ថៃ អាច​បញ្ឈប់​ការ​កើន​តម្លៃ​ទំនិញ ដោយសារ​តែ​​ប្រាក់​ដុល្លារ​ចុះថោក បើ​ប្រៀបធៀប​ជាមួយនឹង​រូបិយវត្ថុ​​របស់​ពួកគេ (ដោយ​កាត់​បន្ថយ​តម្លៃ​​ពន្ធ​នាំចូល​របស់​ខ្លួន)។ ប្រទេស​កម្ពុជា ដែល​៩០% ប្រើប្រាស់​រូបិយវត្ថុដុល្លារ មិនមាន​វិធានការបែប​នេះ​ទេ។ ប៉ុន្តែ នាយករដ្ឋមន្ត្រី​បាន​ប្រកាស​ការ​ចាប់​ផ្តើម​គោល​នយោបាយ​​«បដិដុល្លារូបនីយកម្ម​ជាជំហានៗ»​។ ការ​សម្រេច​បែបនេះ​​​​​​​​​​មិន​បាន​ផ្តល់​ជា​លទ្ធផល​​អ្វី​ទាំង​អស់សម្រាប់​ពេល​នេះ​ទេ​ ប្រសិនជា​វា​ត្រូវ​បាន​អនុវត្ត​នៅក្នុង​ថ្ងៃ​ណា​​មួយ។ ម្យ៉ាង​វិញ​ទៀត​ រហូត​មកទល់ពេលនេះ​ ការ​និយម​ចាយ​វាយ​ប្រាក់ដុល្លារ​នៅលើទីផ្សារ​ជាតិអាច​ជួយ​​ជៀសវាង​បាន​នូវ​ការ«​ការ​ផលិត​និង​ធ្វើសរាចរ​នូវ​រូបិយវត្ថុ​បន្ថែម» ដែល​ជានិច្ច​កាល​ ត្រូវ​បាន​ប្រើប្រាស់​ដោយ​រដ្ឋ ដើម្បី​​គ្រប់គ្រង​នូវឪនភាព​ថវិកា និង​អតិផរណា។ វា​ក៏បាន​ជួយ​​ធ្វើអោយវិបត្តិ​នៅអាស៊ី​ ចុះអន់ថយដែរ។
វិធានការ​បន្ទាន់​
ជា​បឋម រាជ​រដ្ឋាភិបាលកម្ពុជា​បាន​ដាក់​ចេញនូវ​វិធានការ​​​រយៈពេលខ្លី សំដៅ​កាត់បន្ថយ​​ឥទ្ធិពលនៃអតិផរណា ជាង​ជា​ការ​ប្រឆាំង«អតិផរណា»​ដោយផ្ទាល់​។ វិធាន​​ការ​ទាំង​នោះ​រួម​មាន​ តម្លើង​ប្រាក់​បៀវត្ស​មូលដ្ឋាន​ ២០%ដល់​មន្ត្រីរាជការ​ តម្លើង​ប្រាក់ខែ​ជូន​ដល់កម្មករ​រោង​ចក្រ​កាត់​ដេរ​ចំនួន​៦ដុល្លារ​អាមេរិក (​លើ​ប្រាក់​គោល​ ៥០ដុល្លារ) តាម​រយៈ​ការ​ព្យួរ​ការ​អនុវត្ត​ពន្ធ​អប្បបរមា​១% រហូត​ដល់ឆ្នាំ​២០១០ និង​ជាពិសេសរដ្ឋាភិបាល​បាន​ចូលរួមឧបត្ថម្ភ​ដោយ​ស្ងៀមស្ងាត់​​ ​លើ​ការ​នាំ​ចូល​ប្រេង​ឥន្ធនៈ។ រដ្ឋក៏​​មាន​កំណត់​តម្លៃ​ពន្ធ​នាំចូល​យ៉ាង​ច្បាស់ និង​បាន​បដិសេធ​ការ​យក​ពន្ធ​ដែល​មានតម្លៃ​ជា​​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ​ផង​ដែរ។ យោង​​តាម​លោកនាយក​រដ្ឋមន្ត្រី វិធាន​ការណ៍​នេះ​បាន​ធ្វើ​អោយតម្លៃ​​ប្រេង​នៅកម្ពុជា​​មាន​កំណើន​ទាប​ជាង​កំណើន​ថ្លៃប្រេង​នៅប្រទេស​ថៃ(៣៤%) និង​ប្រទេស​វៀតណាម(២៣%) ជាក់​ស្តែង​កម្ពុជា​មាន​កំណើន​ត្រឹម​តែ​១០,១%ប៉ុណ្ណោះ។ ប៉ុន្តែ វិធានការ​នេះ​មាន​លក្ខណៈផ្ទុយ​ពីអនុសាសន៍របស់​អ្នក​សេដ្ឋកិច្ច​ខ្លះៗ។ អ្នក​សេដ្ឋកិច្ច​បាន​ផ្តល់​អនុសាសន៍​អោយផ្តល់​ជំនួយ​ទៅចំគោលដៅ សម្រាប់​ប្រជាជនក្រីក្របំផុត។ ជំនួយ​ទាំង​មូល​នេះ​អនុគ្រោះ​ដល់​ការ​ចំណាយ​ដ៏ច្រើន​សន្ធឹក​សន្ធាប់​របស់​គ្រួសារ «មានកំរិត​ជីវភាព​ធូរធារ» ដែល​ប្រើប្រាស់​នូវ​រថយន្ត​ ៤x៤ និង​រថយន្ត​ផ្សេង​ៗទៀត ដែល​ប្រើ​ឥន្ធនៈអស់ជាច្រើន…
ទន្ទឹម​នឹង​ការ​ចាត់​វិធានការរយៈពេលខ្លី «ដែល​ធ្លាប់ត្រូវ​បាន​អនុវត្តកាល​ពីអតីត​កាល​រួច​មក​ហើយ» រាជរដ្ឋាភិបាល​បាន​ប្រកាសនូវ​ការ​គោល​នយោបាយ​រូបិយវត្ថុ ដែល​គោល​នយោបាយ​មួយ​ចំនួន​មិនធ្លាប់ត្រូវ​បាន​ប្រើ​ប្រាស់​នៅ​ក្នុង​ប្រទេស​​កម្ពុជាឡើយ​។
គោលការណ៍​សំខាន់​ៗដែល​ត្រូវ​បាន​ដាក់​ចេញនោះគឺ​ ធនាគារជាតិនៃកម្ពុជា​បាន​បង្កើន«​ទុន​បម្រុង​កាតព្វកិច្ច​»សម្រាប់​ធនាគារ​ពាណិជ្ជ។ ធនាគារ​ជាតិ​អាច​នឹង​បោះផ្សាយ​មូល​ប័ត្រ​ធនាគារ​កណ្តាល​សម្រាប់លក់​អោយ​ធនាគារ​ពាណិជ្ជ​។​ រាជរដ្ឋាភិបាល​«កាត់​បន្ថយ​» សាច់​ប្រាក់​ដែល​កំពុង​ធ្វើសរាចរ ទុនបម្រុង​ផ្សេង​ៗ​ដែលជា​គំនាប​សង្កត់​តម្លៃ​​លើ​ទីផ្សារ​។ រហូត​មក​ទល់ពេលនេះ​ ប្រព័ន្ធ​បែបនេះ​មិនមាន​នៅក្នុងប្រទេស​កម្ពុជា​នោះ​ទេ។ លោក ផាន់ ហូ ​អគ្គនាយក​រង​ធនាគារ​ជាតិកម្ពុជា ទទួលបន្ទុក​ការ​បោះផ្សាយ​​មូល​ប័ត្រ​ធនាគារ​កណ្តាល បាន​អះអាង​ថា ប្រព័ន្ធ​បែបនេះក៏​​​មិនទាន់​មាន​នៅ​ប្រទេសដទៃ​ទៀត​ដែរ។ …«យើង​ទើប​តែ​ ​ដំណើរ​ការ​គម្រោង​នេះ ប៉ុន្តែ យើង​នៅមិនទាន់ដឹង​ថា​តើ​ពេលទើប​គម្រោង​នេះត្រូវ​បាន​អនុវត្ត​នោះទេ»។

គោលនយោបាយ​​​រូបិយវត្ថុផ្សេងទៀត នោះគឺ​ ធនាគារ​ជាតិ​ចង់​កំណត់​ឥណទាន​សម្រាប់​វិស័យ​​ឯកជន (ដែល​កើនឡើង​៦០% នៅឆ្នាំ​២០០៧) ដោយបង្កើន​ទុន​បម្រុង​កាតព្វកិច្ច​សម្រាប់​ធនាគារ​ពាណិជ្ជ ពី​៨%ទៅ១៦%។ ម្យ៉ាង​វិញទៀត គោល​នយោបាយនេះ​នឹង «ពង្រឹង​ការត្រួត​ពិនិត្យ​រចនាសម្ព័ន្ធ​ឥណទាន» និង​កាត់​បន្ថយ​ «ឥណទាន​ដែលមានហានិភ័យខ្ពស់» ជាពិសេស​វិស័យ​អចលនទ្រព្យ។ ប៉ុន្តែ ពេលនេះ​ គោលការណ៍​ទាំងនេះ​មិន​ទាន់​ចេញ​ជា​រូបរាង​ និង​ប្រកាស​ជាសាធារណៈ​នៅឡើយទេ។
កាត់​បន្ថយ​សារពើពន្ធ​សម្រាប់វិស័យ​កសិកម្ម​
នៅក្នុង​គោល​នយោបាយ​សារពើពន្ធ នាយរដ្ឋមន្ត្រី​បាន​ប្រកាស​កាត់បន្ថយ​នូវ​ពន្ធគយ លើ​ការ​នាំចូល​ផលិតផលកសិកម្ម​ និង​កសិឧស្សាហកម្ម។ រាជរដ្ឋាភិបាល​ទទួលខុសត្រូវ​ថវិកា​ដែល​បានមកពីពន្ធ​នៃ​តម្លៃបន្ថែម លើ​ផលិត​ផល​ទាំង​នេះ ដោយអោយរួច​ពន្ធ​ទាំងស្រុង​នូវការនាំចូល​វត្ថុ​ធាតុដើមបាស្ទីក និង​លោហធាតុ ព្រម​ទាំង​កាត់​បន្ថយ​ពី​៣៥%មក​៧% សម្រាប់​ពន្ធគយ​ លើការ​នាំ​ចូល​ «ផលិតផល​គីមីសរីរាង្គ»។

លោក​ចាន់ សារុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម បាន​គូស​បញ្ជាក់​ថា នេះគឺជា «កាដូ» ពិសេស​សម្រាប់​កសិកម្មខ្មែរ។ ប្រជាកសិករ​ធ្លាប់​បាន​ «រីករាយ» ម្តង​រួចមក​ហើយ ចំពោះ​ការឡើងថ្លៃ​អង្ករ ដែលធ្វើ​អោយប្រាក់ចំណូល​របស់​ពួកគេ​កើន​ឡើង​​ខ្ពស់។ លោករដ្ឋមន្ត្រី ទស្សន៍ទាយ​ថា «ទាំងនេះ​នឹងលើក​ទឹកចិត្ត​ពួកគេ​អោយ​​ខិត​ខំធ្វើស្រែ​អោយបាន​កាន់​តែ​ច្រើន»។ លោកយល់ឃើញ​ថា​កំណើន​នេះ​គឺ​ជា​​កាលានុវត្តភាព​មួយ ក្នុង​ការ​អភិវឌ្ឍន៍វិស័យកសិកម្ម និង​ជា​ម៉ាស៊ី​នៃ​កំណើនសេដ្ឋកិច្ច។
ទាញ​ផល​ចំណេញ​ពីតម្រូវការ​ពិភពលោក
លោក​ កង ចាន់​ដារ៉ា​រ័ត្ន អ្នកសេដ្ឋកិច្ច​ និង​ជា​ប្រធាន​វិទ្យាស្ថាន​សិក្សាអភិវឌ្ឍន៍​កម្ពុជា បាន​បញ្ជាក់ថា «ពិត​ជា​មាន​ការ​យក​ចិត្ត​ទុកដាក់​លើពន្ធ​នាំចូល​ឧបករណ៍​កសិកម្ម និងវត្ថុធាតុដើម​សម្រាប់កសិកម្ម​»។ លោកសង្ឃឹមថា «ទាំងនេះ​នឹង​ជួយ​សម្រួល​ដល់​ការងារ​របស់កសិករ។ ពួកគេ​នឹង​មាន​ឯករាជ្យជាងមុន និង​អាច​លក់​ផលិតផល​របស់​ខ្លួន ក្នុង​តម្លៃ​ថោក​ជាងមុន។ អ្នកសេដ្ឋកិច្ច​រូបនេះមាន​ប្រសាសន៍បន្ថែម​ទៀតថា​ការលើកទឹកចិត្ត​ដល់​ការ​ផលិត​ក្នុង​ប្រទេស​កម្ពុជា បានបង្ហាញ​ពីទំនួល​ខុស​ត្រូវ​របស់រដ្ឋាភិបាល ក៏ដូច​ជា​ប្រទេស​ផ្តល់​ជំនួយ​ដែរ។ «ការ​នាំចេញ​អង្ករ​របស់កម្ពុជា អាចជួយ​ធ្វើអោយ​ទីផ្សារ​ពិភពលោក​មាន​តុល្យភាព​»។
ប៉ុន្តែ លទ្ធផល​ដែលសង្ឃឹម​ទុក​នឹង​មិន​កើត​មានឡើង​ភ្លាម​ៗនោះទេ ព្រោះ​អតិផរណា​ បណ្តាល​មក​ពី​តម្លៃប្រេង​ឥន្ធនៈ «ដែល​ចេះតែ​ឡើង​ថ្លៃចាប់​ពី​ឆ្នាំ​២០០៣ មក​ទល់​បច្ចុប្បន្ន និងនៅតែ​បន្ត​ឡើង​ថ្លៃ» និង​បណ្តាលពី​តម្លៃ​ផលិតផល​កសិកម្ម​ដែល​ការ​ផលិត​មិនមាន​ការ​កើនឡើង​នោះទេ។ លោក កង​ ចាន់ដារ៉ារ័ត្ន សំដែង​នូវការ​សោកស្តាយ​ថា «យើងមិនអាច​វាយតម្លៃ ថា តើ​អតិផរណា​នឹង​បញ្ចប់​នៅពេលណា? ប៉ុន្តែ យើងអាចនិយាយ​បាន​ថា វាមិន​អាច​បាត់​ភ្លាមៗ​នោះ​ទេ ​មិនថា​ក្នុង​រយៈពេល​មួយខែ ពីរខែ រឺក៏បួនខែនេះទេ។»
អន្ទាក់​សម្រាប់ឧស្សាហកម្មកាត់​ដេរ
អតិផរណា​នេះ​បានដាក់​ទម្ងន់​មកលើ​សេដ្ឋកិច្ចកម្ពុជា ដែល​ពឹង​ផ្អែក​ទៅលើ​វិស័យ​​​កាត់​ដេរ។ វិស័យ​នេះ មានដំណើរ​ការ​យឺតយាវក្នុង​ការផលិត នៅត្រីមាស ចុងក្រោយ​ ក្នុង​ឆ្នាំ​២០០៧ (ការ​នាំចេញថយចុះ ៤៦%) និង​មាន​កំណើន​នាំចេញ​ត្រឹម​​តែ​២,៤%តែ​ប៉ុណ្ណោះ។ រោង​ចក្រ​កាត់​ដេរកម្ពុជា​ដែល​ពឹង​ផ្អែក​៧០%លើ​ការ​ទិញ​ទុកជាមុន​របស់អាមេរិក ស្វាគមន៍​ចំពោះ «ផលចំណេញ​ប្រៀប​ធៀប​ទាំង​បី»៖ កិច្ច​ព្រមព្រៀង​នាំចូល​ ដោយមិនគិត​ពីច្បាប់ពន្ធ​ នៅអាមេរិក និង​អឺរុប ប្រាក់ខែទាប និងលក្ខខណ្ឌការងារ​គោរព​តាម​បទដ្ឋាន​អន្តរជាតិ តាម​រយៈ​កម្មវិធី «រោងចក្រ​ដែលមានលក្ខណៈប្រសើរជាង​មុន Better factories»។
លោក​ Jean-Daniel Gardère មានប្រសាសន៍ពី «អន្ទាក់​សម្រាប់ឧស្សាហកម្ម​កាត់​​ដេរ»ថា អត្ថប្រយោជន៍​ពីរ​ក្នុង​ចំណោម​ផល​ចំណេញទាំង​នោះ ប្រឈម​គ្រោះ​ថ្នាក់​នឹង​អតិផរណា។ ដោយ​ប្រឈមមុខនឹង​អតិផរណានេះ និយោជក​ និង​រដ្ឋាភិបាលអាច​រក្សា​នូវ​យុទ្ធសាស្ត្របង្ខាំង​ប្រាក់ខែ បន្ទាប់​ពីមាន​ការ​តំឡើង​ប្រាក់​៦ដុល្លារ​បន្ថែមកាលពីខែមេសា ២០០៨  ព្រោះ​វា​នឹង​ធ្វើអោយ​​កម្មករ​ត្រូវ​ជួប​ប្រទះ​​នូវ​ជីវភាព​លំបាក ដោយសារតែ​ប្រាក់ខែ​មិនគ្រប់គ្រាន់​ ទៅនឹង​កំណើន​ទំនិញ​​ផ្សេង​ៗ និង​ធ្វើអោយ​ពួកគេ​បាត់​បង់​នូវ​ផល​ចំណេញ​ដ៏សំខាន់​របស់​ខ្លួន នោះ​គឺ​ស្តង់​ដា​សង្គម រឺ​មួយក៏​តម្លើង​ប្រាក់ខែ​កម្មករតែវិស័យ​កាត់​ដេរ​នឹង​បាត់​បង់​ការ​​ប្រកួត​ប្រជែង ជាមួយនឹង​ប្រទេសវៀតណាម និង​ថៃ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: