Links

សមាគម​ប្រទេសនាំចេញ​​អង្ករ(Oper)៖ ហេតុអ្វី​បាន​ជា ប្រទេស​កម្ពុជា​មានបំណង​ចង់​បង្កើត​សមាគមនេះ?

In Agriculture, Business, Economy on May 13, 2008 by viCheth

ដោយ Ros Dina et Laurent Le Gouanvic

13-05-2008 ka-set.info

បង្កើត​ Oper រឺ មិន​បង្កើត Oper ៖ នេះគឺជា​បញ្ហា​ដែល​ត្រូវ​ពិភាក្សា​គ្នា។ កាល​ពីពីរ​សប្តាហ៍មុន​នេះ សំណើរ​បង្កើត​សមាគម​ប្រទេសនាំចេញ​អង្ករ​( Oper) មួយ ដែល​ផ្តួច​ផ្តើម​គំនិត​ដោយ​សម្តេច​នាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងឆ្នាំ​២០០៥ និង​មាន​ការ​គាំទ្រ​នាពេល​ថ្មីៗនេះ​ ពីសំណាក់​​​នាយក​មន្ត្រី​ថៃ បាន​ធ្វើអោយមាន​ការ​ពិភាក្សា​លើ​ឆាក​អន្តរជាតិស្តី​ពី​​ប្រឆាំង​នឹង​ការឡើង​តម្លៃចំណីអាហារ។ បើ​ទោះ​បី​ជា​​ ​​មិនមាន​ការ​យល់ស្រប​​​ពី​ធនាគារអភិវឌ្ឍន៍​​អាស៊ី និង​បណ្តា​ប្រទេស​នាំ​ចូល​ជាច្រើន​ទៀត និង​នាយក​រដ្ឋមន្រ្តី​ថៃ​ផ្លាស់​ប្តូរ​គំនិត​គាំទ្រក៏ដោយ​  ក៏​រាជ​រដ្ឋាភិបាល​​​​កម្ពុជា​នៅតែ​បន្ត​គាំទ្រ​គោលនយោបាយ​មួយនេះ​ដដែល។

 

សម្តេចហ៊ុន សែន មិន​បានបោះបង់​ចោល​គំនិត​ផ្តួចផ្តើម​ដល់​ការ​បង្កើត​​សមាគម​នៃ​ប្រទេស​នាំ​ចេញ​អង្ករ​ឡើយ​។ សមាគមនេះគឺជា​អង្គការ​ក្នុងតំបន់ ដែល​មាន​ការ​ចូល​រួម​ពី​ប្រទេស​កម្ពុជា ថៃ វៀតណាម ឡាវ និង​ប្រទេសភូមា ដើម្បីទទួល​បន្ទុក​រក្សា​តុល្យភាព​នៃការ​ស្តុក​ ការ​នាំចេញ​​និង​តម្លៃអង្ករ ហើយ​Oper​ក៏​ផ្តល់​ផល​ចំណេញ​ដល់​បណ្តា​ប្រទេស​​ផលិត​ និង​ទិញ​អង្ករ​ផង​ដែរ។ សម្តេច​នាយរដ្ឋមន្ត្រី​កម្ពុជា បាន​ស្នើ​យោបល់​នេះ​ឡើងនៅឆ្នាំ​២០០៥ នៅក្នុង​កិច្ច​ប្រជុំ​អាកម៉ិច (កិច្ច​​ប្រជុំ​​យុទ្ធសាស្ត្រ​នៃ​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​ អាយ៉ា​វ៉ាឌី​-ចៅព្រះ​យ៉ា-មេគង្គ ដែល​មានការ​ចូល​រួម​ពីប្រាំប្រទេស) នាទីក្រុង​បាងកក។ សម្តេច​បាន​បញ្ជាក់​ពីគោល​ជំហរ​គាំទ្រ​គំនិត​របស់​សម្តេច​សា​រជាថ្មី បន្ទាប់​ពីកើត​មាន​សង្រ្គាម​​ស្លាប​ប៉ាកកា​ទាក់ទង​នឹង​គម្រោង​​បង្កើត Oper នេះ​ ​ខណៈពេល​ដែល​នាយករដ្ឋមន្ត្រី​ថៃ សាមាក់ ស៊ុន​ដ៉ារ៉ាវិ (Samak Sundaravej) បាន​​ប្រកាស​​នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​នៃ​ប្រទេស​សមាជិក​អាស៊ាន ថ្ងៃ​ទី ៣០ មេសា ថា«​បញ្ហា​នេះ​មិនស្ថិត​នៅក្នុង​របៀបវារៈនៃកិច្ច​ប្រជុំឡើយ។»
Oper  មិន​មែន​ជា​ OPEP ទេ​
នៅក្នុង​សុន្ទកថា​មួយ​ ក្នុងឪកាស​ពិធីប្រគល់​សញ្ញា​បត្រ​នៅ​វិទ្យាស្ថា​បច្ចេក​វិទ្យា​កម្ពុជា កាលពីថ្ងៃទី​៥ ឧសភា សម្តេច​ហ៊ុន សែន បានបញ្ជាក់ពីតួនាទី​ដ៏សំខាន់​របស់​សមាគម​មួយនេះ។ សម្តេច​បានបង្ហាញ​ថាការ​បង្កើត​​សមាគម Operនេះ​មិនមែន​ធ្វើ​តាម​ទម្រង់​អង្គការ​អូបិប(OPEP) ដែល​មាន​សក្តានុពល​គ្រប់​ទីកន្លែង ហើយរៀងរាល់​ឆ្នាំ​ អង្គការ​នេះ​​​​កំណត់​ពីបរិមាណ​ការ​ផលិត​ប្រេង​និង​តម្លៃ​ប្រេង​ឆៅ​។
ប្រមុខ​រដ្ឋាភិបាល​មាន​ប្រសាសន៍ខ្លាំង​ៗថា « Oper មិន​យក​គម្រូតាម​អង្គការ​ OPEP ដែល​សម្រេច​ចិត្ត​បិទ រឺ​បើក​ទីផ្សារ​ប្រេង​តាម​តែ​ទំនើស​ចិត្ត​របស់​ខ្លួន​ឡើយ​​។ ផ្ទុយ​ស្រលះ​ពី​អង្គការ​ខាង​លើ​នេះ សមាគម​ប្រទេស​នាំ​ចេញ​អង្ករ​​នឹង​ជួយ​បង្កើន​ប្រសិទ្ធភាព​​​​នៃការ​ចែកចាយ​ស្បៀង​​អាហារ​នៅ​ក្នុង​តំបន់ និង​នៅក្នុង​ប្រទេស​តតិយលោក»។ សម្តេច​បាន​វាយ​តម្លៃថា «ទាំងនេះ​នឹង​ជួយ​ដល់​ប្រទេស​កម្ពុជា​ ក្នុង​ការ​ពង្រឹង​ការ​ផលិត​អង្ករ​របស់​ខ្លួន​ ដើម្បីធ្វើការ​នាំ​ចេញ​​»។ សម្តេច​បាន​គូស​បញ្ជាក់​ថា នា​ពេល​សព្វថ្ងៃ​នេះ ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​លទ្ធភាព​នាំ​អង្ករ​ចេញ​ជាង​ពីរ​លាន​តោន​ផង​ដែរ​ ក្នុង​ខណៈពេល​ដែល​ប្រទេសថៃ​និង​ប្រទេស​វៀតណាម​ រួម​បញ្ជូល​គ្នា បា​ន​នាំចេញអង្ករ​ប្រហែល​ជា​៤០% នៃ​ការ​នាំចេញ​ពិភពលោក​ដែល​មាន​ចំនួនសរុប​​៣០​លាន​​តោន គឺប្រមាណ​ជា ៩ទៅ​៥លាន​តោន​ ដែល​បាន​នាំចេញ​​​ទៅក្រៅប្រទេស​។
ជម្រុញ​ការ​ធ្វើ​ស្រែ​អោយមាន​សន្ទុះ​ខ្លាំងក្លា​
លោក ច
ន្ទ​​ សារុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម មាន​ប្រសាសន៍នៅ​ក្នុង​ពិធីសម្ពោធ​ការ​តាំង​ពិពណ៌​ផលិតផល​សរីរាង្គ​ កាល​ពីថ្ងៃទី ៥ ឧសភា នៅខេត្ត​តាកែវ ថា សមាគមនេះ​នឹង​អាច​បង្កើន​ការ​ផលិត​ស្រូវ។ លោក​បានពន្យល់ថា​ Operនឹង​កំណត់​​តម្លៃ​មួយ​សម​ស្រប ព្រមទាំង​លើក​ទឹកចិត្ត​ដល់​កសិករ​អោយ​វិល​ត្រលប់មក​ធ្វើស្រែ​វិញ និង​បង្កើន​ផលិតភាព​របស់​ពួកគេ​ នៅក្នុង​ទស្សនៈវិស័យ​មួយ​ ក្នុង​ការ​នាំចេញ​អង្ករ​របស់​ខ្លួន និង​ចូល​រួម​ចំណែក​ដោះស្រាយ​វិបត្តិ​ស្បៀង​អាហារ​ដែល​កំពុង​តែចោទជា​បញ្ហា​នៅ​ទូទាំង​​ពិភពលោក​យើងនេះ។ លោក ច័ន្ទ សារុន សំដែងនូវ​ក្តីសោមនស្សរីករាយ​ថា «ផល​ប្រយោជន៍​​នៃ​សមាគម​នេះ គឺការ​​ផ្តល់តម្លៃ​ដល់​អង្ករ។ ដោយ​សារ​តែ​សមាគម​នេះ គ្រប់ប្រទេសផលិត​អង្ករ​ទាំង​អស់​នឹង​មាន​ឪកាស​ផ្លាស់​​ប្តូរ​បច្ចេក​ទេស​កសិកម្ម​ពីគ្នា​ទៅ​វិញ​ទៅមក​​ដើម្បី​អោយ​​​មានភាព​ល្អប្រសើរជាងមុន និង​ទទួល​បាននូវ​ទិន្នផល​ខ្ពស់។​
ឪកាស​ «ទីផ្សារ​»មួយ​សម្រាប់កម្ពុជា​
លោក​យ៉ាង​ សាំង​កុមារ ប្រធាន​មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា (សេដាក) បានបន្ថែម​ថា ការ​ប្រមូលផ្តុំ​នៅក្នុង​Operនេះ អាច​ជា​សញ្ញា​ដ៏​ខ្លាំង​ក្លា​មួយ​ ដែល​ផ្តល់​តម្លៃដល់​អង្ករ​សារ​ជាថ្មី។ អង្ករ​មិនមែនគ្រាន់​តែ​ជា​ទំនិញ​ជួញដូរ​តែ​មួយ​មុខ​​គត់​នោះទេ វា​គឺជា​អាហារ​ដ៏ចាំបាច់​របស់​មនុស្ស ជា​វប្បធម៌ ព្រមទាំង​ជា​និមិត្ត​រូប​តំណាង​អោយ​ប្រទេស​ក្នុង​តំបន់​​អាស៊ី​​។ អង្ករ​​ក៏​ផ្តល់​តម្លៃ​ដល់​ការងារ​របស់​កសិករ​និង​ការ​ធ្វើ​ស្រែ​ផង​ដែរ។ កាល​ពីមុន កសិករ​មួយចំនួន​បានបោះបង់​ការងារ​ស្រែចំការ​ ព្រោះកន្លង​មក​គេ​គិត​ថា​ស្រូវ​មិនបាន​ថ្លៃ​ នាំអោយ​ពួកគេ​មាន​ជីវភាព​លំបាក ហើយ​អ្នក​ខ្លះ​ឈាន​ដល់​ការ​លក់​ដី​ស្រែ​ទៀត​ផង​»។​
លោក សុខ ហាច ប្រធាន​វិទ្យាស្ថាន​សេដ្ឋកិច្ច​កម្ពុជា បានបញ្ចេញ​ទស្សនៈ​​ ដោយ​​​ធ្វើ​ការ​ទស្សន៍ថា​ សមាហរណកម្ម​ប្រទេសកម្ពុជា​ចូ​លក្នុង​Oper អាច​នឹង​ផ្តល់អត្ថប្រយោជន៍​ច្រើន​ដល់​ប្រទេស​ជាតិ​។ លោក​យល់ឃើញ​ថា​សមាគមនេះ​ចំណេញ​បាន​ «ទីផ្សារ» សម្រាប់​កម្ពុជា ដែល​ជា​ប្រទេស​​មួយ​មាន​គម្លាត​​ដាច់​ឆ្ងាយ​នៅឡើយពី​ទីផ្សារផលិត​អង្ករ​អន្តរ​ជាតិ​។
លោក សុខ ហាច បានគូស​បញ្ជាក់ថា ប្រទេសកម្ពុជា​គឺជា​អ្នកផ្គត់ផ្គង់ស្រូវ​​ទៅ​អោយ​​ប្រទេស​ជិត​ខាង​ គឺ​ប្រទេស​ថៃ និង​វៀតណាម ហើយ​ប្រទេស​ទាំងពីរ​នេះ​​បានទិញ​ស្រូវ​ពីកម្ពុជា​រួច​ផលិត​ជាអង្ករ​ មុន​នឹង​នាំចេញ​ទៅបរទេស ដោយ​ដាក់​​ខ្លួន​​ថា​ជា​ប្រទេស​នាំចេញ​អង្ករ។ ផ្ទុយ​ទៅវិញ ប្រទេសកម្ពុជា​នៅតែ​មិនសូវ​ជា​មានភាព​ល្បីល្បាញ​ខាង​នាំ​អង្ករ​ចេញ​ដដែល។ លោក​ប្រធាន​អះអាង​ថា «ខ្ញុំ​សូម​គាំទ្រ​ចំពោះការ​បង្កើត​សមាគម Operនេះ។ វា​នឹង​នាំមកនូវ​ភាព​វិជ្ជមាន​​សម្រាប់​ប្រទេសជាតិ»។
គោលបំណងៈ ក្លាយ​ជាប្រទេសនាំចេញអង្ករទីពីរ​
ប្រទេសកម្ពុជា​អាច​ទាញ​យក​ផល​ចំណេញ​ពី​ការ​ចូលរួម​ក្នុង​សមាគម Operនេះ ​បាន​​ច្រើន​ជាង​ប្រទេសជិត​ខាង​របស់​ខ្លួន ព្រោះថា ក្រោយ​ពេល​ប្រមូលទិន្នផល​ ការ​រីកចម្រើន​​​របស់​កម្ពុជា មាន​សារៈសំខាន់​ជាង​​​ប្រទេស​វៀតណាម ដែល​សមត្ថភាព​​ផលិត​របស់​ប្រទេស​​នេះ​ត្រូវ​បាន​គេ​​ធ្វើស្ទើរ​តែ​អស់​លទ្ធភាព​ទៅហើយ​​។ ផលិតភាព​ពី​ការ​ធ្វើស្រែនៅកម្ពុជា មាន​កំរិត​ខ្សោយ បើទោះបីជា​ផលិតភាព​នោះ​​កើន​ពី​​ ១,៨លានតោន​ក្នុង​មួយហិចតា នៅឆ្នាំ១៩៩៦ដល់ ២,៥តោន ក្នុងរយៈពេល១០ខាងមុខនេះ ពោលគឺ​ផលិត​ភាព​នៅមាន​កំរិត​តិច​ជាង​ប្រទេស​ថៃ (៤,៨៩)​  និង​វៀតណាម (៣,៦១) ព្រមទាំង​ឡាវ(៣,៥)​ផង​ដែរ។
លោក​ យ៉ាង សាំង​កុមារ ពន្យល
ថា «នៅថ្ងៃអនាគត ប្រសិនជា​យើង​សម្រេច​អោយ​បាន​នូវ​កិច្ច​ពង្រឹង​ការវិនិយោគលើ​វិស័យ​កសិកម្ម​​អោយ​​ច្បាស់​លាស់ នោះ យើង​ប្រាកដ​ជា​អាច​ជំនួស​តំណែងប្រទេសវៀតណាម ដែល​ជា​ប្រទេសនាំចេញ​​លេខ​ពីរ បន្ទាប់ពីប្រទេស​ថៃបាន​ ព្រោះ​នៅប្រទេសវៀតណាម ដីស្រែ​ផ្តល់​ទិន្នផល​​បីដងក្នុង​មួយឆ្នាំរួចទៅហើយ​ ហើយ​ការអភិវឌ្ឍន៍​ទីក្រុង​ដ៏ខ្លាំងក្លា​ បាន​ធ្វើអោយ​ផ្ទៃដីធ្វើកសិកម្ម​មាន​កំរិត​ថយ​ចុះ»។
លោក ចាន់ សារុន រដ្ឋមន្ត្រីក្រសួង​កសិកម្ម​ក៏​មាន​មហិច្ឆតាដូចគ្នា​នេះផងដែរ។ លោក​បាន​ប្រកាស​ពីគោលបំណង​នាំចេញ​អង្ករ​អោយ​បាន​៨លាន​តោន នៅឆ្នាំ​២០១៥។ សេចក្តីប្រកាស​នេះអនុលោមតាម​ការ​ទំនាក់ទំនង​ជាមួយ​នឹងបណ្តា​​ប្រទេស​​ទិញ​អង្ករ​ រួមមាន​ សេណេហ្គាល់ ហ្គាណា និង​កាតារី ដែល​បាន​ផ្តល់​ប្រាក់​​​កំចៃចំនួន ២០០​លាន​ដុល្លារ​​ ដើម្បី​​ផ្គត់​ផ្គង់​ឧបករណ៍​នៃគម្រោង​ធ្វើ​ស្រែ​មួយ​ ក្នុង​ខេត្ត​ស្វាយ​រៀង ​។
ការបង្កើត​Oper​ដ៏ស្មុគស្មាញ​មួយ​
ពេលនេះ គេ​ចង់ដឹង​ថា តើ​សមាគម​នេះ​ផ្តល់​អត្ថប្រយោជន៍ និងប្រសិទ្ធភាព​​ពិត​ប្រាកដ​អ្វីខ្លះ ប្រសិនជា​ប្រទេសនាំចេញតូច​តាច​ដូចជា​កម្ពុជា មិនស្ថិតនៅក្នុង​ចង្កោម​នៃ​ប្រទេស​នាំ​ចេញ​ធំៗ​។ 
លោក យ៉ាង សាំង​កុមារ បានគូសបញ្ជាក់ថា ការ​បង្កើត​សមាគម​នេះ​មិន​មែន​ជា​រឿង​​ងាយស្រួល​នោះទេ។ ខុស​ស្រឡះពី​អង្គការ​ប្រទេស​នាំប្រេង​ចេញ​ OPEP ដែល​មាន​តែ​ក្រុមហ៊ុន​ធំៗប៉ុន្មាន​តែ​ប៉ុណ្ណោះ គេ​អាច​​កំណត់​តម្លៃ​ប្រេង​បាន​យ៉ាង​ងាយ​ស្រួល​ ដោយ​​​​ស្តុក​ប្រេង​ទុក​ដើម្បី​ធ្វើ​​អោយ​ប្រេង​ឡើងថ្លៃ​។ តែ​​ Operមាន​អ្នក​ផលិត​ស្រូវ​រាប់​លាននាក់ ហើយ​មាន​មនុស្ស​ច្រើន​ណាស់​ដែលធ្វើ​​​ទីផ្សារ​អង្ករនេះ។
លោកសុខ ហាច ចូល​រួម​សំដែង​នូវការ​ព្រួយ​បារម្ភ​ថា ប្រសិនជា​សមាជិក​នៃ​អង្គការ​ OPEP អាច​បិទ​ រឺ​បើក​វ៉ានទីផ្សារ​​ប្រេង វាកាន់​តែ​មានការលំបាក​ជាខ្លាំង​សម្រាប់​ប្រទេស​ផលិត​​ផលិត​ស្រូវ​។
សម្រាប់​លោក​ហង្ស ជួន​ណារុន​ អគ្គលេខាធិការ​នៃឧត្តម​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​ជាតិ និង​ជា​អគ្គលេ​ខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ វា​ហាក់បីដូចជាលឿន​ពេក ដើម្បី​​ទាញ​យក​ផែនការ​ស្តីពីផ្កាយ​ដុះកន្ទុយនេះ ព្រោះ​ថា​​គម្រោង​នៃការ​បង្កើត​សមាគម​ប្រទេស​នាំចេញ​អង្ករ​នៅ«មិនទាន់ច្បាស់លាស់​»នៅឡើយ​នោះ​ទេ។ ដូច្នេះ សម្រាប់រូប​លោក វា​នៅមិនទាន់​ប្រាកដថា​ប្រទេស​កម្ពុជា​អាច​ដក​ខ្លួន​អោយ​រួច​ផុត​ពីការ​ពិបាក​នៅក្នុង​ស្ថាប័ន​មួយ​នេះបាន​នោះទេ​​​​។
ម្យ៉ាងវិញទៀត លោក​ហង្ស​ ជួនណារុង បានលើក​ឡើង​ម្តងទៀតថា​ប្រសិនជា​ Oper ត្រូវ​បានបង្កើតឡើង​ វា​នឹង​ផ្ទុយ​រួច​ស្រេច​ទៅហើយ​ពីគំនិត​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី(BAD) ដោយហេតុថា​លោក​ហារុហ៊ីកូ កុរូដា ប្រធាន​ធនាគារនេះ បាន​រិះគន់​យ៉ាង​ចាស់​ដៃ ពីទីក្រុង​ម៉ាឌ្រីដ នា​ឪកាស​បិទ​កិច្ច​ប្រជុំកំពូល​របស់​ BAD កាល​ពីថ្ងៃទី ៣ ឧសភា។ រាល់គំនិត​បង្កើត «ការតែលអង្ករ​(ការ​ព្រមព្រៀង​រវាងអ្នកផលិត​ស្រូវ​ ដើម្បី​ជៀសវាង​ការ​លក់​ប្រជែង​គ្នា ហើយ​កម្រិត​តម្លៃទំនិញ​អោយនៅខ្ពស់)» គឺជា​ទង្វើខុសច្បាប់​ទីផ្សារ​សេរី ហើយ​ គឺជាបញ្ហា​ដ៏គ្រោះថ្នាក់ សម្រាប់​អ្នក​លក់ ជា​ជាង​សម្រាប់អតិថិជនរបស់​ពួកគេ។
លោក ហារុហ៊ីកូ កុរូដា ចង់​សង្កត់​ធ្ងន់​លើ​ «វិធានការ​រយៈពេលមធ្យម និង​វែង […] ដែល​មាន​សារៈសំខាន់​សម្រាប់​ការ​អភិវឌ្ឍន៍​ផលិតភាព​កសិកម្ម និង​ធ្វើ​អោយ​​សេដ្ឋកិច្ច​ជនបទ​មាន​ភាព​រីក​ចម្រើន រួមមាន​កំណើន​ការ​វិនិយោគ ហេដ្ឋា​រចនា​​សម្ព័ន្ធ​និង​ហិរញ្ញវត្ថុ​ជនបទ» ជាជាង​ការ​បង្កើត​ស
ាគម​ថ្មី​ ដែលអាច​គ្រប់​គ្រង​លើ​តម្លៃ​អង្ករ​នៅលើទីផ្សារ។ តួយ៉ាង ធនាគារ​BAD បាន​ជួយ​ថវិកាចំនួន​៥០០​លានដុល្លារ យ៉ាង​បន្ទាន់ សំដៅ​ដោះស្រាយ​វិបត្តិ និង​ជួយ​ដល់​ប្រទេស​ដែល​ទទួល​រង​គ្រោះ​ធ្ងន់ធ្ងរបំផុត ពីការ​កើន​ឡើង​តម្លៃ​ទំនិញ។ ម៉្យាង​វិញទៀត ធនាគារ​ក៏​បាន​ប្រកាស​ពីការផ្តល់​ប្រាក់កំចៃ​ទ្វេដង សម្រាប់វិស័យ​កសិកម្ម​ នៅ​ឆ្នាំ​២០០៩។ ការ​ផ្តល់​ប្រាក់កំចៃ​សរុប​សម្រាប់ឆ្នាំ​២០០៨ កើន​ដល់​ចំនួន​១កោដិ៍ដុល្លារ។
គម្រោង​នេះ​ក៏ត្រូវ​បាន​រិះគន់​យ៉ាង​ចាស់​ដៃ​ផង​ដែរ ពីសំណាក់​តំណាង​រាស្រ្ត​ហ្វីលីពីន ដែលជា​ប្រទេសនាំចូល​អង្ករ​ដ៏ធំមួយ​។ សម្រាប់តំណាង​រាស្រ្ត​ទាំង​នោះ Oper មិន​មែនជា​​​អ្វីផ្សេង​ ក្រៅពី​​ជា​​ទីផ្សារនាំចេញ​អង្ករ​ដែលមាន​តែ​ក្រុមហ៊ុន​ធំៗ​មួយ​ចំនួន​ប៉ុណ្ណោះ ដែល​នឹង​មាន​សេរីភាព​ក្នុង​ការ​កំណត់​តម្លៃ​អង្ករ និង​អាច​ធ្វើអោយ​មនុស្ស​រាប់​លាន​នាក់នៅក្នុង​ពិភពលោក បាត់​បង់​នូវ​មូល​ដ្ឋាន​គ្រឹះ​ចំណីអាហារ​របស់ខ្លួនមួយ​ប្រភេទ​ នោះគឺ​អង្ករ​។ យោង​តាម​ការ​លើក​ឡើង​របស់​ទីភ្នាក់ងារ Associated Press ការតែល​ត្រូវ​បាន​​វាយ​តម្លៃ​ដោយ​លោក Edgardo Angara ប្រធាន​គណៈកម្មាធិការ​កសិកម្ម​នៃព្រឹទ្ធសភា​ហ្វីលីពីន​ ថាជា «អំពើ​អមនុស្ស​ធម៌»។​
វា​គឺជាការ​ពិត​ ប្រទេស​ទាំងប្រាំ រួមមាន​ថៃ វៀតណាម កម្ពុជា ឡាវ និងភូមា ដែល​​​មានការ​នាំចេញអង្ករ​លើ​សពីពាក់កណ្តាលនៃការ​នាំចេញ​ពិភពលោក​ មាន​​​ឥទ្ធិពល​នៅលើទីផ្សារ​អង្ករ​ ខ្លាំងក្លា​ជាងករណី​​អង្គការ​នាំប្រេង​ចេញ​OPEPទៅទៀត​។
ដោយគ្មាន​ការគាំទ្រ​ពីសំណាក់​បណ្តា​ប្រទេស​នាំចេញ​អង្ករ​នៅលើពិភពលោក ប្រទេស​កម្ពុជា​​មាន​ការ​ពិបាក​ខ្លះៗ ក្នុង​ការ​បញ្ចុះបញ្ចូល​ប្រទេសផ្សេង​ៗទៀត ដែល​ជា​ប្រទេស​នាំ​ចេញ​និង​នាំចូល ដើម្បី​បង្កើត​សមាគម​ Oper​នេះ។ អាជ្ញាធរ​និង​អ្នក​សេដ្ឋកិច្ច​កម្ពុជា​ ត្រូវ​ទទួល​បន្ទុក​​រៀប​ចំគម្រោង​មួយ​ច្បាស់​លាស់ និង​ថ្មី​ស្រឡាង​មួយ ទៅតាម​របប​គោល​នយោបាយ​ និង​​កំរិត​អភិវឌ្ឍន៍​ផ្សេង​គ្នា ​ ដែល​អាច​រួម​​បញ្ជូល​​​ប្រទេស​ប្រកួត​ប្រជែង​ទាំង​ប្រាំជា​សមាគម​មួយ និងបញ្ចុះ​​បញ្ជូល​ដៃគូ​ហិរញ្ញវត្ថុ​របស់​ពួកគេ​។ ដោយមាន​រឺគ្មាន​ការគាំទ្រ​ពីប្រទេស​ថៃ កម្ពុជា​នឹង​លើកយក​​​ប្រធានបទ​នេះ​​មក​និយាយ​ម្តង​ទៀត​ នៅប្រទេស​វៀតណាម នា​ខែ​តុលា​​ខាងមុខនេះ ក្នុង​ឪកាស​កិច្ច​ប្រជុំ​អាកម៉ិច លើក​ក្រោយ ដែល​មានការ​ចូល​រួម​ពី​ប្រទេស​ទាំង​ប្រាំ ដែល​អាច​បង្កើត​ជា​សមាគម​ប្រទេស​នាំចេញអង្ករ​មួយ​បាន។


អង្ករ​នៅក្នុង​ប្រទេសសមាជិក​ Oper
ការ​ផលិត​ឆ្នាំ​២០០៦ គិត​ជា​លានតោន​
-ប្រទេសវៀតណាម ៣៥,៨
-ប្រទេសថៃ ២៩,៣
-ប្រទេសភូមា ២៥,២
-ប្រទេសកម្ពុជា ៦,២ (៦,៧ នៅឆ្នាំ​២០០៧ និង​​ អាច​ប្រហែល​ជា​ ៧ នៅឆ្នាំ​២០០៨)
ទិន្នផល​របស់​ប្រទេស​ខាងលើនេះ​ (អង្ករ​គិត​ជា​តោន​ក្នុង​មួយ​ហិចតា នៅឆ្នាំ​២០០៦)
-ប្រទេសវៀតណាម ៤,៨៩
-មធ្យម​នៅទី្វបអាស៊ី​ ៤,១៧
-ប្រទេសឡាវ​ ៣,៦១
-ប្រទេសភូមា ៣,៥០
-ប្រទេស​ថៃ ២,៩១
-ប្រទេសកម្ពុជា ២,៤៩
ការ​ផលិត​អង្ករ​នៅលើពិភពលោក​
អង្ករ​៦៤៥លាន​តោន​ នៅឆ្នាំ​២០០៧ ត្រូវ​បាន​ផលិត​ដោយ​១១៤ប្រទេស ដែលពាក់កណ្តាល​គឺ​ប្រទេសចិន និង​ឥណ្ឌា។​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: