Links

កម្ពុជា​នឹង​កែលំអ​ប្រព័ន្ធ​ហិរញ្ញ​វត្ថុ​ឲ្យ​មាន​ស្តង់ដារ​អន្តរជាតិ​នៅ​មុន​ឆ្នាំ​២០១៥

In Economy, Finance, Monetary on June 1, 2008 by viCheth

rfa.org/khmer ដោយ សាន សុវិទ្យ 2008-05-29

លោក គាត ឈន់ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​មាន​ប្រសាសន៍​ថា កម្ពុជា​កំពុង​ព្យាយាម​កែលំអ​ប្រព័ន្ធ​ចំណាត់ការ​ផ្នែក​ហិរញ្ញវត្ថុ​សាធារណៈ ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ដល់​ថ្នាក់​ស្តង់ដារ​អន្តរជាតិ នៅម្តុំ​ឆ្នាំ​២០១៥ ។

នាកិច្ច​ប្រជុំ​ពិនិត្យ​ឡើងវិញ​ប្រចាំឆ្នាំ​លើកទី​៣ នៃ​កម្មវិធី​កែទម្រង់​ចំណាត់ការ​ផ្នែក​ហិរញ្ញវត្ថុ​សាធារណៈ នាទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ លោក គាត ឈន់ បាន​ថ្លែង​ថា កម្ពុជា​នឹង​កែលំអ​ប្រព័ន្ធ​នេះ ឲ្យ​ដល់​កម្រិត​ស្តង់ដារ​តំបន់ និង​ស្តង់ដារ​អន្តរជាតិ​​​នៅឆ្នាំ​២០១៥ ដែល​ជា​ឆ្នាំ​នៃ​ការបង្កើត​ឡើង​នូវ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ។

លោក​ក៏​មាន​ប្រសាសន៍​ថែម​ទៀត​ថា កម្ពុជា​បាន​និង​កំពុង​បន្តពង្រឹង​ភាពគួរ​ឲ្យ​ជឿ​ទុកចិត្ត​បាន​នៃ​ការប្រើប្រាស់​ថវិកា ឆ្ពោះ​ទៅកាន់​ភាព​ទទួលខុសត្រូវ​ផ្នែក​ហិរញ្ញវត្ថុ ដែល​កាន់​តែ​ល្អ​ប្រសើរ ។

លោក គាត ឈន់ កត់​សម្គាល់​ថា កម្មវិធី​កែទម្រង់​ចំណាត់ការ​ផ្នែក​ហិរញ្ញវត្ថុ​សាធារណៈ​នេះ បាន​ត្រូវ​ដាក់​អនុវត្ត​យ៉ាងពេញ​លក្ខណៈ តាំងពី​ឆ្នាំ​២០០៥មក និង​ជា​លទ្ធផល សាច់​ប្រាក់​ដែល​នៅសល់​ក្នុង​រតនាគារ​ជាតិ បាន​កើន​ឡើង​ដល់​ទៅ ១​លាន​លានរៀល ស្មើ​នឹង​ប្រមាណ ២៥០​លាន​ដុល្លារ​អាមេរិក ដែល​ជា​ការកើនឡើង ២៥០​ដង បើប្រៀប​ទៅនឹង​តុល្យការ​សាច់​ប្រាក់​ឆ្នាំ ២០០៣ ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: