Articles

គម្រោង​វិនិយោគនៅកម្ពុជាធ្លាក់ចុះ

In Business on June 1, 2008 by viCheth

ka-set.info ដោយ រស់ ឌីណា 30-05-2008

ក្នុង​​ត្រីមាស​ដំបូង​នៃ​ឆ្នាំ​២០០៨នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​កត់ត្រា​ឃើញ​មាន​គម្រោង​វិនិយោគចំនួន​២១​ ក្នុង​តម្លៃសរុប​ ២៥៣ លានដុល្លារ ធៀប​នឹង​២៦គម្រោង​ក្នុងតម្លៃ​ ៥០៣​ លានដុល្លារ​កាលពីឆ្នាំមុន​អំឡុងពេល​ដូច​គ្នា​នេះ។ ​គម្រោង​ទាំង​២១​នេះ រួម​មានក្នុងវិស័យ​ទេសចរណ៍​ចំនួន​ ៤ គម្រោង សេវាកម្ម​២គម្រោង (ផ្នែក​ទូរគមនាគមន៍១គម្រោង​)​  ឧស្សាហកម្ម​១៤គម្រោង (វាយនភណ្ឌកាត់ដេរ​៩គម្រោង​) និង​វិស័យ​កសិកម្ម​១គម្រោង​ដែល​មាន​តម្លៃ​រហូត​ដល់​ ៤៦ លានដុល្លារ​។
ជនជាតិ​សាំងហ្គាពួរ​នាំមុខ​គេ​នៅក្នុងការ​​វិនិយោគ​នៅ​ឆ្នាំ​នេះ​ (ជាមួយ​នឹង​ទឹកប្រាក់វិនិយោគ​ ៤៨​លាន​ដុល្លារ) បន្ទាប់មកគឺ​ជនជាតិ​ចិន (៣២ លានដុល្លារ) កូរ៉េខាងត្បូង (៣០ លានដុល្លារ) ថៃ(២២ លានដុល្លារ) រុស្ស៊ី (៩,៥ លានដុល្លារ) និង​អង់គ្លេស​ (៦ លានដុល្លារ)។ កាល​ពីឆ្នាំ​មុន ជនជាតិចិនជាអ្នក​​នាំ​មុខគេ (ជាមួយ​នឹង​ទឹកប្រាក់​វិនិយោគចំនួន ​៦៦ លានដុល្លារ) បន្ទាប់មក​គឺ​ជនជាតិ​កាហ្សាក់ស្ថាន (៦២ លានដុល្លារ) និង​កូរ៉េ​ខាងត្បូង​ (៣៨ លានដុល្លារ)។

គម្រោង​វិនិយោគក្នុងស្រុក​នៅ​តែ​មាន​ចំនួន​ច្រើន​ជាង​វិនិយោគទុន​បរទេសដដែលនៅឆ្នាំនេះ​ ដោ​យមាន​តម្លៃ​ ៩០​ លានដុល្លារ ធៀប​នឹង​ ២២១ លានដុល្លារ​​ក្នុង​ឆមាស​ទី១​នៃ​ឆ្នាំ​២០០៧។ តាមរយៈតួលេខ​នេះ គេ​សង្កេតឃើញ​មាន​ការ​ធ្លាក់ចុះ​យ៉ាង​ច្បាស់​។
លោកកង ច័ន្ទតារារ័ត្ន នាយក​វិទ្យាស្ថានសិក្សានិង​អភិវឌ្ឍ​​កម្ពុជា ពន្យល់ពីការ​ធ្លាក់​ចុះ​យ៉ាង​ច្រើន​នេះ​ដោយ​កត្តា​បី​យ៉ាង  :  អតិផរណា​ដែល​បាន​ធ្វើ​ទុក្ខបុកម្នេញ​ជា​ច្រើន​ខែ​មកនេះ និងជាពិសេស​​វា​បានធ្វើ​អោយ​តម្លៃ​គ្រឿង​សំណង់​ហក់​ឡើង បរិបទនៃពេល​មុន​បោះឆ្នោតដែល​គួរ​អោយព្រួយបារម្ភ​ហើយ​ធ្វើ​អោយ​វិនិយោគិន​ភ័យ​ខ្លាច​ និង​ភាពគាប់ជួន​នៃការណ៍ដែល​គម្រោង​ធំៗ​នៃអចលនទ្រព្យ​ត្រូវបាន​បើក​ធ្វើ​ឡើង​ តាំង​​ពី​ឆ្នាំ​មុនអស់​។ សេដ្ឋវិទូ​រូបនេះ​ប្រមើល​មើល​ទុក​ជាមុន​ថា៖ «ក្រោយ​ថ្ងៃបោះឆ្នោត វិនិយោគិន​មិន​ចាប់​ធ្វើ​សកម្មភាព​ភ្លាម​ៗ​ទេ រហូត​ទាល់​តែ​រដ្ឋាភិបាលថ្មី​​ត្រូវ​បង្កើត​ឡើង​ ហើយ​យុទ្ធសាស្រ្ត​ថ្មី​ត្រូវ​បង្ហាញ​ឡើង​»។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: