Links

កម្ពុជា​ចេញ​ទុន​បម្រុង​ពី ១០០ ទៅ ១៥០ លាន​ដុល្លារ​ ដើម្បី​បញ្ចូល​ទៅ​ក្នុង​មូលនិធិ​ទុន​បម្រុង​តំបន់​អាស៊ី

In Economy, Financial Crisis on November 22, 2008 by viCheth

នៅ​ថ្ងៃ​នេះ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុនសែន បាន​ប្រកាស​ចេញ​ទុន​បម្រុងពី​ ១០០ ទៅ​ ១៥០ លាន​ដុល្លារ ដើម្បី​បញ្ចូល​ទៅ​ក្នុង​មូលនិធិ​ទុន​បម្រុង​តំបន់​អាស៊ី។ ទុន​បម្រុង​តំបន់​អាស៊ី​ ដែល​មាន​ទំហំ​ទឹក​ប្រាក់ ៨០ ពាន់​លាន​ដុល្លារ​អាមេរិក សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ច​នៅ​អាស៊ី​ឱ្យ​ជៀស​ផុត​ពី​វិបត្តិ​ហិរញ្ញវត្ថុ​ដែល​ពិភពលោក​កំពុង​ជួប​ប្រទះ​សព្វ​ថ្ងៃ។ ក្នុង​វិធានការ​បញ្ជៀស​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក ទំហំ​ទឹក​ប្រាក់​៨០ ពាន់​លាន​ដុល្លារ បាន​ត្រូវ​លោក​នាយក​រដ្ឋមន្ត្រី គូស​បញ្ជាក់​ថា ប្រទេស​មហា​យក្ខ​សេដ្ឋកិច្ច​នៅ​អាស៊ី​រួម​មាន ប្រទេស​ចិន កូរ៉េ និង​ជប៉ុន បាន​ព្រម​ព្រៀង ផ្តល់​ទុន​បម្រុង​ចំនួន​៨០%។ ចំណែក២០% ទៀត ជា​បន្ទុក​របស់​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០​ប្រទេស។ គម្រោង​ទឹក​ប្រាក់​នេះ នឹង​ត្រូវ​ដាក់​ឱ្យ​អនុម័ត​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​បូក​៣ នៅ​ឈៀងម៉ៃ ប្រទេស​ថៃ នា​ខែ​​ក្រោយ៕

Source: RFI

http://www.rfi.fr/actukm/articles/107/article_224.asp

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: