Links

នាយក​រដ្ឋមន្ត្រី​ប្រកាស​ចេញ​ថ្លៃ​លិខិត​ឆ្លងដែន​ជូន​ពលករ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស

In Business, Economy, Labor on November 22, 2008 by viCheth

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ទាក់ទង​ជាមួយ​ការចេញ​ថ្លៃ​លិខិត​ឆ្លងដែន​ឲ្យ​ពលករ​ទៅ​បំពេញ​ការងារ​នៅ​បរទេស​នៅ​ក្នុង​វេទិកា​បើក​ទូលាយ​រដ្ឋាភិបាល​ជាមួយ​ផ្នែក​ឯកជន​លើក​ទី​១៤ ថា ៖ «មាត្រា​១ ត្រូវ​បាន​ផ្ដល់​លិខិត​ឆ្លងដែន​ធម្មតា​ជូន​ពលករ​ពលការិនី​ខ្មែរ​ដែល​ត្រូវ​ទៅ​ធ្វើការ​ដោយ​ស្រប​ច្បាប់​នៅ​បរទេស ដោយ​អាករ​ជា​បន្ទុក​របស់​រដ្ឋ មាន​ន័យ​ថា លិខិត​ឆ្លងដែន​ហ្នឹង​គឺ​រដ្ឋ​ចេញ​ឲ្យ​ទទេ។ លិខិត​ឆ្លងដែន​ធម្មតា​នេះ​គឺ​ត្រូវ​ផ្ដល់​ជូន​ពលករ​ពលការិនី​និង​កម្មសិក្សា​ការិនី​ខ្មែរ​ទៅ​ធ្វើការ​ដោយ​ស្រប​ច្បាប់​នៅ​បរទេស ក្នុង​រយៈពេល​យ៉ាង​យូរ​២០​ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ គិត​ពី​ថ្ងៃ​ទទួល​ពាក្យ​ស្នើសុំ។ តម្លៃ​ប៉ាស្ព័រ​គឺ​សរុប​ទាំងអស់ ប៉ុន្តែ​អាករ​ដែល​រដ្ឋ​ត្រូវ​បង់​គឺ​១០០​ដុល្លារ គឺ​លិខិត​ឆ្លងដែន ក្រៅពី​នោះ​ថ្លៃ Chip សម្រាប់​លិខិត​ឆ្លងដែន​អេឡិចត្រូនិច ២០​ដុល្លារ ថ្លៃ​ថតរូប ៤​ដុល្លារ អ្នក​ដាក់​ពាក្យ​សុំ​ត្រូវ​បង់ ព្រោះ​រហូត​ដល់​រដ្ឋ​ចេញ​ទាំង​ថ្លៃ​ថតរូប​ឲ្យ​ទៀត​ក៏​វា​អត់​កើត​ដែរ យើង​បង់​ទៅ។ អ៊ីចឹង​គិត​ទៅ​ខាង​ផ្នែក​ឯកជន​ឬ​ក្រុមហ៊ុន បុគ្គល​ឬ​ក្រុមហ៊ុន​ត្រូវ​ចេញ​២៤​ដុល្លារ ទាំង​ថ្លៃ​ថតរូប ទាំង​ថ្លៃ Chip សម្រាប់​អេឡិចត្រូនិច​នេះ ប៉ុន្តែ​សម្រាប់​ប៉ាស្ព័រ​ទាំងមូល​តែម្ដង​គឺ​រដ្ឋ​ជា​អ្នក​បង់”

តាម​តួលេខ​មិន​ទាន់​គ្រប់គ្រាន់​របស់​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ និង​អង្គការ​ទេសន្តរ​ប្រវេសន៍​អន្តរជាតិ​ឆ្នាំ​២០០៧ បាន​ឲ្យ​ដឹង​ថា មាន​ពលករ​ខ្មែរ​ប្រមាណ​១៥០០០​នាក់​បាន​បំពេញ​ការងារ​ជា​ពលករ​នៅ​បរទេស ក្នុង​នោះ​មាន​នៅ​ប្រទេស​ថៃ​ចំនួន​ប្រមាណ​២៥០០​នាក់ នៅ​ប្រទេស​ម៉ាឡេស៊ី​ប្រមាណ​៩០០០​នាក់ និង​នៅ​ប្រទេស​កូរ៉េ​ប្រមាណ​៣៥០០​នាក់

Source: RFA

http://www.rfa.org/khmer/indepth/gov-gives-free-passport-2workers-abroad-11212008070314.html

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: