Links

វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​សាយ​ភាយ​ដល់​កម្ពុជា

In Economy, Financial Crisis on November 25, 2008 by viCheth

rfi: បច្ច័យ​នៃ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​បាន​សាយ​ភាយ​ទៅ​ដល់​ប្រទេស​កម្ពុជា​ហើយ។ វិស័យ​ដែល​កំពុង​ទទួល​រង​ពី​វិបត្តិ​នេះ​ខ្លាំង​ជាង​គេ​រួម​មាន៖ វិស័យ​ទេសចរណ៍វិស័យ​កាត់ដេរ វិស័យ​កសិកម្ម វិស័យ​អចលនទ្រព្យ និង​អាជីវកម្ម​មួយ​ចំនួន​ផ្សេង​ទៀត។ ដោយសារ​វិបត្តិ​នេះពាណិជ្ជករ​ខ្មែរ​មួយ​ចំនួន​ក៏​បាន​បាត់បង់​ថវិកា​ច្រើន​លាន​ដុល្លា​អាមេរិក។

កាល​ពី​មុន​ដំបូង អ្នក​ជំនាញ​មួយ​ចំនួន​បាន​និយាយ​ថា វិបត្តិ​ហិរញ្ញវត្ថុ​នៅ​សហរដ្ឋអាមេរិក​ប្រហែល​ជា​មិន​ជះ​ឥទ្ទិពល​អាក្រក់​ដល់​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​ទេពីព្រោះ​ប្រទេស​ក្រីក្រ​មួយ​នេះ​មិន​ទាន់​មាន​ផ្សារ​ភាគហ៊ុន ម្យ៉ាង​ទៀត​ប្រព័ន្ទ​ធនាគា​ក៏​មិន​ទាន់​សមាហរ័ណកម្ម​ទាំង​ស្រុង​ទៅ​ក្នុង​ពិភពលោក​នៅ​ឡើយ​ដែរ។ ជា​កា​ពិត​វិបត្តិ​សេដ្ឋកិច្ច​នេះ​ជះ​ឥទ្ទិពល​តិច​តួច​មែន​ទៅ​លើ​ប្រព័ន្ធ​ហិរញវត្ថុខ្មែរ។​ប៉ុន្តែ​វិបត្តិ​នេះ​បាន​និង​កំពុង​ជះ​ឥទ្ធិពល​ទៅ​លើ​វិស័យ​សេដ្ឋកិច្ច​ពិត​មួយ​ចំនួន​។​ វិស័យ​ទាំងនោះ​ជារួម​មាន​វិស័យ​ទេសចរ​វិស័យកាត់ដេរ​វិស័យកសិកម្ម​វិស័យដីធ្លី​ផ្ទះសម្បែង​និង​អាជីវកម្ម​មួយ​ចំនួន​ផ្សេង​ទៀត​។​ក្រសួង​ទេសចរ​បាន​ប្រកាស​ថា​ក្នុង​១០​ខែ​ដើម​ឆ្នាំ​២០០៨​នេះ​ប្រទេស​កម្ពុជា​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​ចំនួន​មួយ​លាន​ប្រាំពីរ​សែន​នាក់​ពោល​គឺ​មាន​កំណើន​៨%​បើ​ប្រៀប​ធៀប​ទៅ​នឹងរយះ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន​។​ អត្រា​កំណើន​នេះ​គឺ​មាន​កំរិត​ទាប​ជាង​កាល​ពី​ឆ្នាំ​២០០៧​។​

 

ការ​ធ្លាក់​ចុះ​នេះ​ត្រូវ​បាន​គេ​ពន្យល់​ថា​គឺ​ដោយសារ​វិបត្តិសេដ្ឋ​កិច្ចពិភពលោក​និងវិបត្តិ​ផ្ទៃក្នុង​ប្រទេស​ថៃ​។​វិបត្តិ​ផ្ទៃ​ក្នុង​របស់​ព្រះរាជាណាចក្រ​ជិត​ខាង​មួយ​នេះ​ពិត​ជា​ជះ​ឥទ្ធិពល​អាក្រក់
​មក​លើ​វិស័យទេសចរ​កម្ពុជា​មែន​ពីព្រោះ​អ្នក​ទេសចរណ៍​បរទស​ជា​ច្រើន​បាន​ទិញ​កញ្ចប់​​​ទេសចរ​តាម​រយះ​ប្រទេស​ថៃ​។​ ជា​រៀងរាល់​ឆ្នាំប្រទេស​កម្ពុជា​ទទួល​បាន​ប្រាក់​ចំនូល​ពី​វិស័យ​ឧស្សាហកម្ម​គ្មាន​ផ្សែង​មួយ​នេះ​ជាង​មួយ​ពាន់​លាន​ដុល្លារ​អាមេរិក​។ ចំពោះ​វិស័យ​កាត់ដេរ​ តំណាង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​សម្តែង​ក្តី​ព្រួយ​បារម្មណ៍​អំពី​អនាគត​នៃ​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​។​ការ​ព្រួយ​បារម្មណ៍​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុមហ៊ុន​មួយ​ចំនួន​នៅ​សហរដ្ឋ​អាមេរិក​ដែលជា​អតិថិជន​របស់​កម្ពុជា​ខាតបង់​ប្រាក់​កាស​យ៉ាង​ច្រើន​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​​ពិភពលោក​សហរដ្ឋ​អាមេរិក​គឺ​ជា​ទី​ផ្សារ​ដ៏​ធំ​សម្រាប់​ផលិត​ផល​កាត់ដេរ​កម្ពុជា​ពោល​គឺ​ទំនិញ​សម្លៀក​​​បំពាក់​កម្ពុជា​នាំ​ទៅ​ទី​ផ្សារ​សហរដ្ឋអាមេរិក​៧០%​។​ វិស័យ​កាត់ដេរ​កម្ពុជា​ផ្តល់​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​ប្រមាណ​ជា​បី​ពាន់​លាន​ដុល្លារ​អាមេរិក​និង​ផ្តល់​ការងារ​បីសែន​ប្រាំពីរម៉ឺន​នាក់​។​ សម្រាប់​វិស័យ​កសិកម្ម​អ្នក​ជំនាញ​មួយ​ចំនួន​និយាយ​ថា​តម្លៃ​កសិផល​មួយ​ចំនួន​បាន​ដាំក្បាល​ចុះ​គួ​ជាទី​កត់សម្គាល់​។​ លោក​ម៉ុង​រិទ្ធី​តំណាង​ក្រុមហ៊ុន​ម៉ុងរិទ្ធី​គ្រុប​ដែល​មាន​ជំនាញ​ខាង​វិស័យ​សំណង់​និង​វិស័យ​កសិកម្ម​បាន​និយាយ​ថា​តម្លៃ​ផលិតផល​កសិកម្ម​នៅ​លើ​ទី​ផ្សារ​ពិភពលោក​មាន​ការ​ថយ​ចុះ​ហួស​ពី​ការស្មាន​។​ តម្លៃ​កៅស៊ូ​លេខ​មួយ​បាន​ធ្លាក់​ថ្លៃ​ពី​ជាង​បីពាន់​ដុល្លារ​អាមេរិក​មក​នៅ​ត្រឹម​តែ​មួយពាន់​ប្រាំរយដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​តោន​។​ តម្លៃ​ដូង​ប្រេង​បាន​ធ្លាក់​ថ្លៃ​ពី​មួយ​ពាន់​ពីរ​រយ​ដុល្លា​ក្នុង​មួយ​តោន​មក​នៅ​ត្រឹម​តែ​បួន​រយ​ដុល
លារ​ប៉ុណ្ណោះ​។​ តម្លៃ​ម្សៅ​ដំឡូង​មី​បាន​ធ្លាក់​ថ្លៃ​ពី​ប្រាំរយសាមសិបដុល្លា​ក្នុង​មួយ​តោន​មក​នៅ​ត្រឹម​តែ​២២០ដុល្លារ​ប៉ុណ្ណោះ​នា​ពេល​បច្ចុប្បន្ន​។​ ការ​ធ្លាក់​ចុះ​តម្លៃ​កសិផល​នេះ​បាន​បង្ក​ឲ្យ​អ្នក​វិនិយោគ​ខ្មែរ​ក្នុង​វិស័យ​កសិកម្ម​នេះ​ខាត​បង់​ប្រាក់​កាស​ច្រើន​​លាន​ដុល្លារ​អាមេរិក​។​ បើ​យោង​តាម​កសិករ​មួយ​ចំនួន​មិន​មែន​មាន​តែ​កសិផល​ប៉ុន្មានមុខ​នេះ​ទេ​ដែល​ធ្លាក់​ថ្លៃ​នោះ​តាម​ពិត​តម្លៃ​ពោត​សណ្តែក​ក៏​ធ្លាក់​ថ្លៃ​ដែរ​។​ ងាក​មក​និយាយ​ពី​វិស័យដីធ្លី​វិញ​ម្តង​អ្នក​ជំនាញ​និយាយ​ថា​ហាងឆេង​ដី​ធ្លី​បាន​ធ្លាក់​ចុះ​ពី​១០​ទៅ​២០%​ក្នុង​ចន្លោះ​ពី​ខែ​មិថុនា​មក​ដល់​ខែ​វិច្ឆិកា​នេះ​។​ ការធ្លាក់​ចុះ​វិស័យ​នេះ​ក៏​បណ្តាល​មក​ពី​ឥទ្ធិពល​វិបត្តិ​សេដ្ឋពិភព​លោក​ដែរ​។ យោង​តាម​ការ​សង្កេត​គ្រាន់​តែ​វិស័យ​អចលនទ្រព្យ​សំ​យ៉ុង​ក្បាល​ចុះ​ភ្លាម​ក្រុម​ហ៊ុន​អចលនទ្រព្យ​ប៉ះ​មុន​គេ​។​ ក្រុមហ៊ុន​ក្នុង​វិស័យ​នេះ​​មួយ​ចំនួន​បាន​ប្រកាស​បិទទ្វារ​រី​ឯ​មួយ​ចំនួន​ទៀត​បាន​បាត់បង់​ប្រាក់​ចំណូល​យ៉ាង​ច្រើន​។​ សូម​បញ្ជាក់​ថា​នៅ​ពេល​ដែល​វិស័យ​អចលនទ្រព្យ​ជួបវិត្តិ​នោះ​អាជីវកម្ម​ពាក់​ពាន់​មួយ​ចំនួន​ផ្សេង​ទៀត​ក៏​ដាំ​ក្បាល​ចុះ​ផង​ដែរ​។​ អាជីវកម្ម​មួយ​ទៀត​ដែល​រង​ផល​ប៉ះពាល់​ដោយ​សាវិបត្តិ​សេដ្ឋកិច្ច​ដែរ​នោះ​គឺ​អាជីវកម្ម​ប្រមូល​ទិញ​របស់របរ​អេត​ចាយ​។​ តម្លៃ​អេតចាយ​បាន​ធ្លាក់​ថ្លៃ​ជាង​ពាក់​កណ្តាល​ក្នុង​រយះ​ពេល​ជាង​មួយ​ខែ​មក​នេះ​។​ ថង់​ផ្លាស់​ស្ទិក​កាត​តុង​កំប៉ុង​អាលុយមីញ៉ូម​ដែក​និង​ជ័រ​អេត​ចាយ​ដែល​សម្រាប់​ស្លរ​ឡើង​វិញ​ត្រូវ​បាន​គេ​ប្រមូល​ទិញ​នៅ​កម្ពុជា​ហើយ​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​ថៃ​និង​ប្រទេស​ចិន​ប្រជាមានិត​។​ តម្លៃ​អេតចាយ​ធ្លាក់​ថ្លៃ​គឺ​ដោយសារ​តម្លៃ​វត្ថុធាតុ ដើម​ធម្មជាតិ​ធ្លាក់​ថ្លៃ​ដែរ​។​ កម្មករ​រើស​អេតចាយ​ច្រើន​ពាន់​នាក់​កំពុង​ប្រឈមមុខ​និង​ការ​ខ្វះខាត​ក្នុង​ជីវភាព​។​ សរុប​សេចក្តី​មក​វិញ​គេ​ពិត​ជា​អាច​និយាយ​បាន​ថា​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ពិត​ជា​កំពុង​គំរាមគំហែង​សេដ្ឋកិច្ច​ខ្មែរ​មែន​។​

http://www.rfi.fr/actukm/articles/107/article_254.asp

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: