Articles

ចៅសែន កុសល ហៅ ឈុំ ឧត្តម​ទីប្រឹក្សា​ព្រះ​មហាក្សត្រ បាន​ទទួល​មរណភាព

In People on January 26, 2009 by viCheth

RFA, 2009-01-24

Chau Sen Cocsal Chhum 02

លោក ចៅសែន កុសល ហៅ ឈុំ ឧត្តម​ទីប្រឹក្សា​ព្រះ​មហាក្សត្រ បាន​ទទួល​មរណភាព​ដោយ​រោគាពាធ​កាលពី​ថ្ងៃ​២២ មករា ២០០៩ ក្នុង​ជន្មាយុ​១០៤​ឆ្នាំ។

លោក ចៅសែន កុសល អតីត​ប្រធាន​រដ្ឋសភា​និង​ជា​អតីត​នាយក​រដ្ឋមន្ត្រី​ជំនាន់​សង្គម​រាស្ត្រ​និយម គឺ​ជា​ឥស្សរជន​ច្រើន​ជំនាន់ និង​ជា​ព្រឹទ្ធបុរស​នៃ​សហគមន៍​បារាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក​ប្រសូត​កាលពី​ថ្ងៃ​ទី​១ កញ្ញា ១៩០៥ នៅ​ខេត្ត​មាត់ជ្រូក កម្ពុជា​ក្រោម។ លោក​បាន​ទទួល​សញ្ញាបត្រ​បាក់ឌុប​ដំបូង​គេ​នៅ​កម្ពុជា ហើយ​បាន​ទទួល​ជា​បន្ត​បន្ទាប់​នូវ​គ្រឿង​ឥស្សរយស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថ្នាក់​មហា​សេរីវឌ្ឍន៍ ព្រមទាំង​មេដាយ​ហៅ​ថា Legion d’honneur ថ្នាក់​ធិបឌិន ពី​ប្រទេស​បារាំង​ទៀត​ផង។

លោក ថាច់ សេដ្ឋា ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​បាន​មាន​ប្រសាសន៍​ចូលរួម​មរណទុក្ខ​ដោយ​បាន​សម្តែង​ក្តី​រន្ធត់​និង​សោកស្តាយ​ផ្ទាល់ខ្លួន​លោក​យ៉ាង​ខ្លាំង។ លោក​បន្ត​ថា ព្រះសង្ឃ​និង​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​បាន​បាត់បង់​នូវ​វីរកុលបុត្រ​ខ្មែរ​មួយ​ដ៏​ធំធេង។

លោក​អតីត​ព្រឹទ្ធ​សមាជិក ថាច់ សេដ្ឋា ឲ្យ​ដឹង​ថា ក្នុង​មួយ​ជីវិត​របស់​លោក ចៅសែន កុសល គឺ​បាន​បម្រើ​ជាតិ​រហូត​ហើយ​ដោយ​ស្មោះត្រង់​បំផុត​ចំពោះ​ជាតិ សាសនា និង​ព្រះ​មហាក្សត្រ។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ជុំវិញ​ពិភពលោក​ក៏​បាន​ផ្ញើ​លិខិត​ចូលរួម​មរណទុក្ខ​ព្រម​ទាំង​បាន​សម្តែង​ការសោកស្តាយ​ដោយ​រន្ធត់​ផងដែរ។

លោក ថាច់ ង៉ុកថាច់ នាយក​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​ក្រោម​មាន​ប្រសាសន៍​ដូច្នេះ ៖ «ក្នុង​នាម​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​យើង​ខ្ញុំ​មាន​សេចក្ដី​រន្ធត់​ក្នុង​ការ​ដែល​សម្ដេច ចៅសែន កុសល គាត់​បាន​ធ្វើ​មរណភាព​កាលពី​ថ្ងៃ​កន្លង​មក​ហើយ​នេះ ហើយ​យើង​ខ្ញុំ​គណៈកម្មការ​សហព័ន្ធ​នឹង​ផ្ញើ​លិខិត​ចូលរួម​មរណទុក្ខ​ដល់​ក្រុម​គ្រួសារ​របស់​លោក ហើយ​និង​ឲ្យ​មាន​អ្នក​តំណាង​ដើម្បី​ទៅ​ចូលរួម​ក្នុង​ពេល​ពិធី​បុណ្យ​សព​របស់​លោក​នៅ​ថ្ងៃ​ច័ន្ទ​ខាង​មុខ​នេះ​ផងដែរ»

លោក ចៅសែន កុសល ហៅ ឈុំ បាន​ត្រូវ​តែងតាំង​ជា​ឧត្តម​ទីប្រឹក្សា​ព្រះ​មហាក្សត្រ​នៅ​ឆ្នាំ​១៩៩២។ រីឯ​ពិធី​បុណ្យ​ឈាបនកិច្ច​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ ទី​២៥ ខែ​មករា នៅ​ភ្នំពេញ៕

http://www.rfa.org/khmer/indepth/chausencosal-passed-away-01242009001209.html

————-

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: