Articles

កម្ពុជាៈ នយោបាយ​រូបិយវត្ថុ ដើម្បី​ជម្រុញ​អោយ​​វិស័យ​អចលនទ្រព្យ​ងើប​ឡើង​វិញ

In Business, Financial Crisis, Real Estate on February 14, 2009 by viCheth

ដកស្រង់ពី Ka-set.info

នា​​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០០៩ ធនាគារ​ជាតិនៃកម្ពុជា​បានធ្វើ​ការ​កែ​សម្រួល​នយោបាយ​រូបិយវត្ថុ​​​ជា​ថ្មី ដោយ​​​បាន​កាត់​បន្ថយ​អត្រា​ប្រាក់​បំរុង​កាតព្វកិច្ច​​ពី​១៦% មក​ត្រឹម​១២%  និង​និរាករណ៍​​សារាចរ​ណែ​នាំ​ស្តីពី​ពិដាន​ឥណទាន​លើ​វិស័យ​អចលនទ្រព្យ​។​ វិធាន​ការ​ទាំង​ពីរ​នេះ​​ត្រូវ​បាន​ចូល​ជា​ធរមាន​ចាប់​តាំង​ពី​ថ្ងៃទី​១ ខែ​កុម្ភៈ​ ដើម្បីទប់​ស្កាត់​​​វិបត្តិ​ហិរញ្ញវត្ថុ​អន្តរ​ជាតិ និង​​​ការ​ធ្លាក់ចុះ​នៃ​វិស័យ​សំណង់​។ ពាណិជ្ជករ​នៃ​វិស័យ​អចលន​ទ្រព្យ និង​ធនាគារ​​ផ្សេងៗ​បាន​​ទះ​ដៃ​អប​អរ​សាទរ​ ប៉ុន្តែ​អ្នក​សេដ្ឋកិច្ច​មួយ​ចំនួន​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ ផ្លាស់​ប្តូរ​នា​​​ថ្ងៃ​​ខាង​មុខ។

លោក​ផាន ហូ អគ្គនាយក​រង​ធនាគារ​ជាតិ​នៃ​កម្ពុជា​បានពន្យល់​ថា គោល​​បំណង​គឺ​​អនុញ្ញាត​​​​អោយ​ធនាគារ​ ​ធ្វើ​ការ​​ផ្តល់​​ឥណទាន​គ្មាន​កំណត់​សម្រាប់​វិស័យ​នេះ ដើម្បី​ផ្តល់​ទំនុកចិត្ត​ជា​ថ្មី​ដល់ប្រជាជន​កម្ពុជា​ ដែល​មានការ​រុញ​រា​ភ្លាមៗ ក្នុងការ​បន្ត​រក​ស៊ី​ជួញ​​​ដូរ​​ដីធ្លី នៅក្នុង​កាលៈទេសៈ​មិន​ច្បាស់​លាស់​នេះ។​

លោកសឹង ប៊ុណ្ណា ប្រធាន​សមាគម​ភ្នាក់​ងារ​អចលនទ្រព្យ​កម្ពុជា និង​ជា​នាយក​ក្រុមហ៊ុន​ ប៊ុណ្ណា រៀលធីគ្រុប (Bunna Realty Group) យល់ឃើញ​ថា​វិធាន​ការ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​នា​ពេល​ថ្មីៗនេះ គឺជា​ «សញ្ញា​ល្អ» មួយសម្រាប់​វិស័យ​អចលនវត្ថុ​ ព្រោះ​វិធាន​ការ​ទាំង​នេះ​នឹង​ជួយ​ជម្រុញ​អោយ​វិស័យ​នេះ​មាន​សន្ទុះងើប​​ឡើង ​វិញ។​

លោកពុង​ ឃាវ​សែ​ អគ្គ​នាយក​ធនាគារ​កាណាឌីណាការ​កាត់​បន្ថយ​​អត្រា​​ប្រាក់​បំរុង​កាតព្វកិច្ច​ចំនួន​៤​%​​ អនុញ្ញាត​អោយ​យើង​បញ្ចេញ​ប្រាក់​១៩០​លាន​ដុល្លារ​​ចូល​ទៅ​ក្នុង​ទីផ្សារ ដើម្បី​ជួយ​ជម្រុញ​កំណើន​សេដ្ឋកិច្ច​ឡើង​វិញ ព្រោះ​ធនាគារ​របស់​យើង​​នឹង​​អាច​ប្រើ​ប្រាស់​ថវិកា​នេះ ដើម្បី​ផ្តល់​ឥណទាន​​បន្ថែម​​ ជាពិសេស​ អោយ​ទៅ​ក្រុម​ហ៊ុន​​និង​​សិប្បករ​​ ដែល​ត្រូវ​ការ​ដើមទុន​។​

លោក​កង​ ច័ន្ទ​ដារ៉ារ័ត្ន ប្រធាន​វិទ្យាស្ថាន​សិក្សា​អភិវឌ្ឍន៍​កម្ពុជា្នបានពន្យល់​ថា គឺជា​ល្បែង​គ្រោះ​ថ្នាក់​នៅ​ត្រង់​ថា​ធ្វើអោយ​មនុស្ស​ដែល​ជំពាក់​បំណុល​តិច​ ទៅ​ជា​ជំពាក់​បំណុល​ច្រើន​ ហើយ​កាន់​តែ​លង់​ខ្លួន​ទៅ។«ការ​ផ្តល់​ភាព​ងាយ​ស្រួល​ដល់ការ​ខ្ចីប្រាក់​ធនាគារ​សម្រាប់​ក្រុមហ៊ុន​ សំណង់បង្ក​អោយ​អ្នក​ដែល​មានគម្រោង​កំពុង​តែ​រាំង​ស្ទះ អាច​ធ្វើ​អោយ​គម្រោង​របស់​គេ​បាន​ដល់​ត្រើយ​។ ប៉ុន្តែ សាច់​រឿង​ ​នៅត្រង់​ថា​តើ​វា​នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ដូច​ម្តេច​​ នៅពេល​គម្រោង​របស់​ពួក​គេ​បញ្ចប់ ប្រសិនជា​​ពួក​គេ​មិនអាច​ស្វែង​រក​អ្នក​ទិញ​បាន។

 

http://khmer.ka-set.info/index.php?option=com_content&task=view&id=2326&Itemid=1#JOSC_TOP

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: