Articles

ក្រុមហ៊ុន​ចិន​ចូល​មក​ធ្វើ​អាជីវកម្ម​ក្នុង​ប្រទេស​កម្ពុជា​ច្រើន​ជាង​គេ

In Business on March 10, 2009 by viCheth

RFA, ដោយ ហាស់ សាន
2009-03-10

តាម​របាយការណ៍​ពី​អង្គការ​ផ្សេងៗ រដ្ឋ​អំណា​ចិន​ក្រុង​ប៉េកាំង​បាន​ផ្តល់​ជំនួយ​ដល់​រាជ​រដ្ឋាភិបាល​ក្រោម​កិច្ច​ដឹកនាំ​នៃ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ច្រើន​ជាង​ប្រទេស​ផ្តល់​ជំនួយ​ដទៃ​ទៀត ហើយ​ក្រុមហ៊ុន​ពី​ប្រទេស​ចិន​ដី​គោក​ក៏​ចូល​មក​ធ្វើ​អាជីវកម្ម​ក្នុង​ប្រទេស​កម្ពុជា​ច្រើន​ជាង​ប្រទេស​ដទៃ​ដែរ។

ក្នុង​របាយការណ៍​នៃ​អង្គការ Global Witness កាលពី​ពេល​ថ្មីៗ​នេះ​គេ​ថា ក្រុមហ៊ុន​ចិន​បាន​ទទួល​ការអនុគ្រោះ​អធ្យាស្រ័យ​តាម​រូបភាព​ផ្សេងៗ​ច្រើន​ជាង​ក្រុមហ៊ុន​បរទេស​ផង​ដទៃ​ទៀត​ផងដែរ។

អាជីវកម្ម​របស់​ក្រុមហ៊ុន​ចិន​មួយចំនួន​ជួប​ប្រទះ​នឹង​ការប្រឆាំង​តវ៉ា​ជា​ច្រើន​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​តាម​មូលដ្ឋាន ព្រោះ​គេ​ថា​ក្រុមហ៊ុន​ដែល​ទទួល​បាន​ច្បាប់​អនុញ្ញាត​រកស៊ី​ពី​រាជ​រដ្ឋាភិបាល​មិន​សូវ​គោរព​សិទ្ធិ​ប្រជាពលរដ្ឋ​ក្នុង​ទឹក​ដី​កំណើត​របស់​ខ្លួន។

មាន​ករណី​ធ្វើ​អាជីវកម្ម​ខ្លះ ក្រុមហ៊ុន​បរទេស​ទាំង​នោះ​មិន​បាន​អើពើ​ធ្វើការ​សិក្សា​អំពី​ផល​ប៉ះពាល់​ដល់​បរិស្ថាន​និង​ជីវភាព​ប្រជាពលរដ្ឋ​ខ្មែរ​ឡើយ៕

http://www.rfa.org/khmer/indepth/chinese-investment-in-cam-more-than-others-03102009051907.html

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: