Links

នាយក​រដ្ឋមន្ត្រីខ្មែរ ជម្រុញ​ឲ្យ​ធ្វើ​សកម្មភាព​គ្រប់​ផ្នែក ដើម្បី​ស្តារ​សេដ្ឋកិច្ច

In Economy, Financial Crisis on March 10, 2009 by viCheth

RFI, ដោយ លី ម៉េងហ៊ួរ

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 09/03/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  09/03/2009 14:14 ម៉ោងសកល

នៅ​ថ្ងៃ​ច័ន្ទ​ទី​០៩​មីនា លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​បាន​ជម្រុញ​ឲ្យ​មាន​ការ​ធ្វើ​សកម្ម​ភាព​នៅ​គ្រប់វិ​ស័យ ដើម្បី​ស្តារ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ ក្នុង​ពេល​ដែល​ពិភពលោក​កំ​ពុង​ជួប​នឹង​វិបត្តិ​សេដ្ឋកិច្ច នា​ពេល​បច្ចុប្បន្ន។ នោះ​គឺ​ការ​បន្តនូវ​សកម្មភាព​ក្នុង​វិស័យ​កសិកម្ម ឧស្សាហ​កម្ម​កាត់​ដេរ និង​វិស័យ​សំណង់។

សេដ្ឋកិច្ច​កម្ពុជា​រង​ផល​ប៉ះពាល់​កាន់​តែ​ធ្ងន់ធ្ងរ​ពី​វិបត្តិ​ហិរញ្ញវត្ថុ(រូបថត៖ ខឹម សុវណ្ណារ៉ា)

សេដ្ឋកិច្ច​កម្ពុជា​រង​ផល​ប៉ះពាល់​កាន់​តែ​ធ្ងន់ធ្ងរ​ពី​វិបត្តិ​ហិរញ្ញវត្ថុ
(រូបថត៖ ខឹម សុវណ្ណារ៉ា)

ក្នុង​កាលៈទេសៈ​សព្វ​ថ្ងៃ​ដែល​ពិភព​លោក​កំ​ពុង​ជួប​នឹង​វិ​បត្តិ​ហិរញ្ញ​វត្ថុ​ គឺ​មិន​មាន​នរ​ណា​ម្នាក់​ព្យាករណ៍​ត្រូវ​ពី​កំ​ណើន​សេដ្ឋកិច្ច​ទេ។ ប៉ុន្តែ​ក្នុង​កាលៈទេសៈ​នេះ​ បាន​ត្រូវ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​គូស​បញ្ជាក់​ថា បញ្ហា​ធំ​មិន​ស្ថិត​នៅ​ត្រង់​ការ​ព្យាករណ៍​ទេ សំខាន់​គឺ​ស្ថិត​នៅ​លើ​ការ​ធ្វើ​សកម្មភាព​គ្រប់​ផ្នែក។

ក្នុង​ពិ​ធី​សម្ពោធស​មិទ្ធិផល​នានា​នៅ​ខេត្ត​កំពង់ស្ពឺ​​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី​៩​មីនា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គូស​បញ្ជាក់​ថា វិស័យ​កសិកម្ម​ជា​ផ្នែក​ដ៏​សំ​ខាន់​មួយ​នៃ​ការ​រីក​លូត​លាស់​ខាង​សេដ្ឋកិច្ច​ជាតិ។ វិស័យ​កសិកម្ម​នេះ​ត្រូវ​តែ​មាន​ការ​ប្រឹង​ប្រែង​នៅក្នុង​ក្រប​​ខណ្ឌ​ទូ​ទាំង​ប្រ​ទេស។ ចំណែក​វិស័យ​ឧស្សាហកម្ម ​ក៏​ត្រូវ​ប្រឹង​ប្រែង​បន្ត​សកម្មភាព​តាម​រយៈ​ធា​នា​ឲ្យ​បណ្តា​រោងចក្រ​សហ​គ្រាស​បន្ត​ដំណើរ​ការ​ទៅ​មុខ​ទៀត។ អំពី​ផ្នែក​សំណង់​វិញ​បាន​ត្រូវ​លោក​នាយក​រដ្ឋមន្ត្រី​គូស​បញ្ជាក់​ថា ​ពិត​មែន​តែ​ថយ​ចុះ​បន្តិច​តែ​មិន​ដល់​ថ្នាក់​ផ្អាក​រត់​ចោល​ការដា្ឋន​ទេ។

ជា​មួយ​នឹង​ការ​ជម្រុញ​ឲ្យ​មាន​ការ​ធ្វើ​សកម្មភាព​នៅ​គ្រប់​ផ្នែក​ដើម្បី​​ស្តារ​សេដ្ឋកិច្ច​កម្ពុជា លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ក៏​បាន​អំ​ពាវ​នាវ​ទៅ​កាន់​អាជ្ញាធរ​ខេត្ត​ក្រុង​ទូ​ទាំង​ប្រទេស​ប្រឹង​ប្រែង​មើល​ការ​ខុសត្រូវ​និង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ផ្នែក​វិនិយោគ ដើម្បី​ធា​នា​ឲ្យ​រោងចក្រ​ដំណើរ​ការ។ ការ​ធ្វើ​ដូ​ច្នេះ​ត្រូវ​បាន​នាយក​រដ្ឋមន្ត្រី​កត់​សម្គាល់​ថា ម្យ៉ាង​ដើម្បី​ដោះ​ស្រាយ​ការ​ងារ​តែ​ម្យ៉ាង​ទៀត​ក៏​ដើម្បី​ផលិតកម្ម​សម្រាប់​ការ​នាំ​ចេញ។

ការ​ជម្រុញ​របស់​នាយករដ្ឋមន្ត្រី​ខាង​លើ​នេះ​បាន​ធ្វើ​ឡើង ក្រោយ​ពេល​ដែល​មាន​ការ​ព្យាករណ៍​ជា​បន្ត​ប​ន្ទាប់​ពី​អ្នក​ជំ​នាញ​សេដ្ឋកិច្ច​ដែល​ថា សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ក្នុង​ឆ្នាំ​២០០៩​នៅ​ពេល​ដែល​ពិភ​ពលោក​ជួប​នឹង​វិបត្តិហិរញ្ញវត្ថុ។

ដោយ​សារ​តែ​ការ​ធ្លាក់​ចុះ​នៃ​តម្រូវ​ការ​នៅ​ទី​ផ្សារ​អាមេរិក និង​សហភាព​អឺរ៉ុប បាន​នាំ​ឲ្យ​ការ​ចេញ​ផលិតផល​សម្លៀក​បំពាក់​របស់​កម្ពុជា​ត្រូវ​ធ្លាក់​ចុះ។ ចំនួន​ភ្ញៀវ​ទេស​ចរ សកម្ម​ភាព​សំ​ណង់ និង​វិស័យកសិកម្ម​ក៏​ត្រូវ​រង​ផល​ប៉ះ​ពាល់​ជា​ទម្ងន់​ផង​ដែរ៕

http://www.rfi.fr/actukm/articles/111/article_1271.asp

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: