Articles

ប្រជាកសិករ​ខ្មែរ​​រង​គ្រោះ​ពី​វិស័យ​កសិកម្ម

In Agriculture, Financial Crisis on March 10, 2009 by viCheth

RFI, ដោយ គី សុខលីម

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 09/03/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  10/03/2009 09:20 ម៉ោងសកល

ប្រជាកសិករ​ខ្មែរ​មួយចំនួន​នៅតែ​បន្តរង​គ្រោះ​ពី​វិស័យកសិកម្ម​ដដែល។​បញ្ហា​ធំៗ​ដែល​ប្រជាកសិករ​ជួប​ប្រទះ​ជា​រឿយៗ​នោះ​ជា​រួម​មាន​ការ​ជំពាក់​បំណុល​ឯកជន​ការ​ធ្វើ​ស្រែចម្ការ​ប្រវាស់​នឹង​មេឃ​និង​កង្វះ​ខាត​ទីផ្សារ។

រដូវ​ប្រ​មូល​ផល​មើម​ដំឡូង​មី​បាន​មក​ដល់​ហើយ​សម្រាប់​ឆ្នាំ​នេះ​ប៉ុន្តែ​ប្រជាកសិករ​ខ្មែរ​មួយ​ចំនួន​ធំ​ដែល​ដាំ​ដំណាំ​នេះ​មិន​សម្តែង​សេចក្តី​ត្រេកអរ​នោះ​ទេ។ មូលហេតុ​គឺ​ដោយសារ​តម្លៃ​ដំឡូងមី​បាន​ធ្លាក់​ថ្លៃ​ជាង​ពាក់​កណ្តាល​ហើយ​ម្យ៉ាង​ទៀត​ឧបសគ្គ​ធំ​សម្រាប់​កសិករ​នោះ​គឺ​រឿង​អត់​ទី​ផ្សារ​តែ​ម្តង។ ប្រជាកសិករ​ខ្មែរ​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​និង​ក្នុង​ខេត្ត​បាត់ដំបង​ជាប់​ព្រំ​ប្រ​ទល់​ប្រទេស​ថៃ​គឺ​អ្នក​ដាំ​ដំឡូងមី​ច្រើន​ជាង​គេ​បំផុត។ ប្រជាកសិករ​នៅ​ក្នុង​តំ​បន់​នេះ​បាន​ត្អូញ​ត្អែរ​ថា​ពួក​គេ​មិន​អាច​លក់​ផលិតផល​មើម​ដំឡូង​មី​ទៅ​អោយ​ភា​គី​ថៃ​បាន​ដូច​រៀង​រាល់​ឆ្នាំ​នោះ​ទេ​ពី​ព្រោះ​ភា​គី​ថៃ​បាន​ហាម​ឃាត់​ការ​នាំ​ចូល​ដំ​ឡូង​មី​ពី​កម្ពុជា។ បញ្ហា​នេះ​ត្រូវ​បាន​គេ​ពន្យល់​ថា​គឺ​ដោយ​សារ​ប្រទេស​ថៃ​មាន​ផលិតផល​ដំឡូង​មី​ច្រើន​ពេក​នៅ​ឆ្នាំនេះ។

បើ​ផ្អែក​លើ​តថភាព​ជាក់​ស្តែង នេះ​មិន​មែន​ជា​បញ្ហា​លើក​ទី​មួយ​ដែល​ប្រជាកសិករ​ខ្មែរ​ជួប​ប្រទះ​នោះ​ទេ​តាម​ពិត​ប្រជាកសិករ​ខ្មែរ​រហូត​មក​ដល់​ពេល​នេះ​នៅ​តែ​ប្រឈម​មុខ​នឹង​បញ្ហា​ច្រើន​ក្នុង​ដំណាក់​កាល​ធ្វើ​កសិកម្ម​របស់​ខ្លួន។ បញ្ហា​ដែល​ប្រជាកសិករ​ខ្មែរ​ជួប​ប្រទះ​ជា​រៀង​រាល់​ឆ្នាំ​នោះ​ជា​រួម​មាន៖ ការ​ខ្ចី​បុលពី​ឯកជន ការ​ពឹង​ផ្អែក​លើ​អាកាស​ធាតុ និង​កង្វះខាត​ទីផ្សារ។

ទាក់ទង​ទៅ​នឹង​បញ្ហា​ខ្ចី​បុល គេ​សង្កេត​ឃើញ​ជា​ទូ​ទៅ​ថា​ប្រជាកសិករ​មួយ​ចំនួន​ធំ​ដែល​ខ្វះ​ដើម​ទុន​បាន​បង្ខំ​ចិត្ត​ខ្ចី​បុល​ពី​អ្នក​ចង​ការ​ប្រាក់​ឬ​ពី​ធនាគារ​ដើម្បី​យក​ថវិកា​ទាំង​នោះ​មក​វិនិយោគ​ដាំស្រូវ ដាំបន្លែ​ឬ​ដាំ​ដំណាំ​ផ្សេងៗ។ ប្រជាកសិករ​ដែល​ខ្ចី​បុល​គេ​យក​ទៅ​វិនិយោគ​ដាំ​ដំណាំ​កសិកម្ម​នោះ តែង​តែ​រងគ្រោះ​នឹង​កសិផល​របស់​ខ្លួន។ រង​គ្រោះ​នៅ​ត្រង់​ថា ប្រជាកសិករ​ត្រូវ​បង្ខំ​ចិត្ត​លក់​ផលិតផល​កសិកម្ម​នៅ​ដើម​រដូវ​ប្រមូល​ផល​ដើម្បី​សង​បំ​ណុល​គេ។ ការ​លក់​ផលិតផល​កសិកម្ម​នៅ​ដើម​រដូវ​យ៉ាង​ដូ​ច្នេះ​មិន​សូវ​បាន​ថ្លៃ​ប៉ុន្មាន​ទេ​ពី​ព្រោះ​ពេល​នេះ​កសិផល​មាន​ចំនួន​ច្រីន​ពេក។ ប៉ុន្តែ​សម្រាប់​កសិករ​ជាប់​បំណុល ពួក​គេ​គ្មាន​ជម្រីស​ផ្សេង​ពី​នេះ​ទេ បើ​មិន​លក់​ភ្លាម​នោះ​ពួក​គេ​ត្រូវ​បន្ត​បង់​ការ​ប្រាក់​កាន់​តែ​ច្រើន​ឡើង។

ពោះ​កសិករ​មាន​ទុន​ខ្លួន​ឯង​ពួក​គេ​មិន​លក់​កសិផល​នៅ​ដើម​រដូវ​នោះ​ទេ​ពោល​គឺ​ពួក​គេ​ស្តុក​ទុក​រហូត​ដល់​តម្លៃ​ឡើង​ទើប​គេ​លក់។ ទាក់​ទង​ទៅ​នឹង​បញ្ហា​អា​កាស​ធាតុ ប្រជាកសិករ​តែង​តែ​រអ៊ូ​រទាំ​គ្រប់​គ្នា​ថា​ពួក​គេ​ធ្វើ​ស្រែ​ចម្ការ​ប្រវាស់​នឹង​មេឃ​មាន​ន័យ​ថា​ទិន្នផល​ដំណាំ​ល្អ​ឬ​អាក្រក់​គឺ​វា​អាស្រ័យ​ទាំង​ស្រុង​ទៅ​លើ​អាកាស​ធាតុ។ កសិករ​ជា​ច្រើន​បាន​និ​យាយ​ថា​ពួក​គេ​តែង​តែ​បន់​ស្រន់​សុំ​ទឹក​ភ្លៀង​សម្រាប់​ការ​លូត​លាស់​ដំ​ណាំ​របស់​ពួក​គេ។ ប្រជាកសិករ​ពន្យល់​ថា​ការ​សុំ​ទឹក​ភ្លៀង​មិន​មែន​ជា​ការ​ងាយ​ស្រួល​នោះ​ទេ។ ទឹក​ភ្លៀង​មាន​ចំនួន​តិច​ពេក​ធ្វើ​អោយ​ដំណាំ​ងាប់។ ប៉ុន្តែ​បើ​ទឹក​ភ្លៀង​មាន​ចំនួន​ច្រើន​ជ្រុល​ពេក​វា​ក៏​ធ្វើ​អោយ​ដំណាំ​រលួយ​ខូច​អស់​ដែរ។

ងាក​មក​និយាយ​ពី​បញ្ហា​ទី​ផ្សារ​ម្តង​វិញ​នេះ​ក៏​ជា​ឧបសគ្គដ៏​ធំ​មួយ​សម្រាប់​កសិករ​ខ្មែរ​ដែរ។ កសិករ​ភាគ​ច្រើន​បាន​និយាយ​ថា​បន្ទាប់​ពី​ប្រមូល​ផល​រួច​ហើយ​ពួក​គេ​មិន​ដឹង​ជា​ទៅ​រក​ទីផ្សារ​នៅ​ឯ​ណា​នោះ​ទេ។ ដំណាំ​ស្រូវ​ដំណាំ​កៅស៊ូ ដំណាំ​សណ្តែក ដំណាំ​ពោត ដំណាំ​ដំឡូងមី​របស់​ខ្មែរ​ពឹង​ផ្អែក​មួយ​ភាគ​ធំ​ទៅ​លើ​ទី​ផ្សារ​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ។ ប្រសិនបើ​ប្រទេស​ទាំង​ពីរ​នេះ​មិន​ទិញ​នោះ​ទេ​កសិផល​ខ្មែរ​ងាប់​តែម្តង​ហើយនេះ​គឺ​ជា​ករណី​ដំឡូងមី​នៅ​ឆ្នាំ​២០០៩។ ប្រជាកសិករ​ដាំ​ដំឡូងមី​នៅ​ក្នុង​ខេត្ត​ជាប់​ព្រំដែន​ថៃ​កំពុង​ជួប​ឧបសគ្គ​ពីរ​យ៉ាង​ផ្ទួនៗ​គ្នា៖ ទីមួយ​ការ​លក់​ផលិតផល​ដំឡូងមី​មិន​ចេញ និង​ទីពីរ​ការ​ជំពាក់​បំណុល​ធនាគារ។

សរុប​សេចក្តី​មក​វិញ គេ​អាច​និយាយ​បាន​ថា​ប្រជាកសិករ​ខ្មែរ​រង​គ្រោះ​នឹង​បញ្ហា​ធំៗ​បី​យ៉ាង៖ ទីមួយ ការ​ជំពាក់​បំណុល​គេ ទី​ពីរ ការ​ធ្វើ​ស្រែ​ចម្ការ​ប្រវាស់​នឹង​មេឃ និង​ទីបី កង្វះខាត​ទីផ្សារ។ ដើម្បី​រំដោះ​កសិករ​ខ្មែរ​អោយ​រួច​ផុត​ពី​ឧបសគ្គ​ទាំង​នេះ រាជរដ្ឋាភិបាល​កម្ពុជា និង​ដៃគូ​អភិវឌ្ឍន៏​ត្រូវ​តែ​បោះ​ទុន​វិនិយោគ​លើ​វិស័យ​កសិកម្ម​អោយ​បាន​លឿន​បំផុត។ ការ​អភិវឌ្ឍន៏​វិស័យ​កសិកម្ម​គឺ​ជា​ការ​ចូល​រួម​ចំ​ណែក​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដ៏​មាន​ប្រ​សិទ្ធិភាព។ ប្រជាជន​ខ្មែរ​ជាង​៨០%​រស់​ដោយ​ពឹង​ផ្អែក​លើ​វិស័យ​កសិកម្ម។

 

http://www.rfi.fr/actukm/articles/111/article_1268.asp

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: