Articles

ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​យៀកណាម​កើន​ឡើង​៤២%​ក្នុង​ឆ្នាំ​២០០៨

In Business on March 10, 2009 by viCheth

RFA, ដោយ សាន សុវិទ្យ
2009-03-05

ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​កម្ពុជា​និង​យៀកណាម បាន​កើន​ឡើង ៤២​ភាគរយ​កាល​ពី​ឆ្នាំ​២០០៨។

ទីភ្នាក់ងារ​ព័ត៌មាន​យៀកណាម (VNA) បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ការ​ដោះដូរ​រវាង​ប្រទេស​ទាំង​២ បាន​កើន​ឡើង​ដល់ ១.៧០០​លាន​ដុល្លារ​អាមេរិក។

តួលេខ​នេះ​បាន​ត្រូវ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ ក្នុង​ឱកាស​ពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យល់​ដឹង​រវាង​ក្រសួង​ផែនការ​និង​វិនិយោគ​នៃ​ប្រទេស​ទាំង​២ ស្តីអំពី​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ដែល​ក្នុង​នោះ​កម្ពុជា​បាន​ក្លាយ​ជា​គោលដៅ​បរទេស​ដ៏​ធំ​ជាង​គេ​សម្រាប់​ឲ្យ​ក្រុមហ៊ុន​យៀកណាម​ចូល​ទៅ​បណ្តាក់​ទុន។

កាល​ពី​ឆ្នាំ​ទៅ​មិញ រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​អាជ្ញាប័ណ្ណ​ទទួល​ស្គាល់​គម្រោង​វិនិយោគ​យៀកណាម​ទាំង​អស់ ៣៩​គម្រោង តម្លៃ​សរុប ២១១​លាន​ដុល្លារ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: