Articles

រដ្ឋាភិបាល​អនុម័ត​ឲ្យ​មាន​ឧទ្យាន​សម្រាប់​ការបរបាញ់​សត្វ​កម្សាន្ត

In Business on March 10, 2009 by viCheth

RFA, ដោយ ឃឹម សារ៉ង
2009-02-28

រដ្ឋាភិបាល​ខ្មែរ​បាន​អនុម័ត​ឲ្យ​មាន​ឧទ្យាន​សម្រាប់​ការបរបាញ់​សត្វ​កម្សាន្ត​របស់​អ្នក​មាន​នៅ​ព្រៃ​ជនបទ​នា​ខេត្ត​ភាគ​ឦសាន។

កាលពី​ថ្ងៃ​សុក្រ ទី​២៧ កុម្ភៈ​ម្សិលមិញ អង្គប្រជុំ​គណៈរដ្ឋមន្ត្រី​បាន​អនុម័ត​អនុក្រឹត្យ​មួយ​ស្តីពី​ការបង្កើត​តំបន់​ព្រៃ​បម្រុង​មួយ​ទំហំ​ជាង​១០​ម៉ឺន​ហិកតារ​នៅ​ខេត្ត​រតនគិរី​សម្រាប់​ធ្វើ​ជា​ឧទ្យាន​ល្បែង​កម្សាន្ត​បរបាញ់​សត្វ។

ទីភ្នាក់ងារ​ព័ត៌មាន​អាអេហ្វប៉េ​បាន​ផ្សាយ​ថា យោង​តាម​សេចក្តី​ប្រកាស​របស់​រដ្ឋាភិបាល​កាលពី​ថ្ងៃ​២៧ កុម្ភៈ ២០០៩ ការបង្កើត​តំបន់​ព្រៃ​បម្រុង​នេះ​គឺ​ដើម្បី​បម្រើ​ការវិនិយោគ ការអភិរក្ស​សត្វ​ព្រៃ និង​អភិវឌ្ឍន៍​ប្រកប​ដោយ​ការរីក​ចម្រើន​ទៅ​មុខ​មិន​ដាច់​សម្រាប់​ការកម្សាន្ត​បរ​បាញ់​សត្វ​ព្រៃ​សំដៅ​បម្រើ​ឲ្យ​សេដ្ឋកិច្ច​របស់​សហគមន៍។

សេចក្តី​ប្រកាស​បន្ត​ថា ការបង្កើត​ព្រៃ​បម្រុង​នេះ​អាច​នឹង​ជួយ​បំបាត់​ការប្រមាញ់​សត្វ​ព្រៃ​ដោយ​ខុស​ច្បាប់​នោះ​ផងដែរ។

ព័ត៌មាន​បន្ត​ថា កាល​ក្នុង​ខែ​ធ្នូ ឆ្នាំ​២០០៧ ក្រុមហ៊ុន​មួយ​នៅ​ក្រុង​ម៉ាឌ្រីត ប្រទេស​អេស្ប៉ាញ ឈ្មោះ NSOK Safaris ចាប់​អារម្មណ៍​ដល់​ការវិនិយោគ​ផ្នែក​ឧទ្យាន​ល្បែង​កម្សាន្ត​បរបាញ់​សត្វ​នៅ​កម្ពុជា៕

http://www.rfa.org/khmer/news/cam-2open-game-hunting-park-02282009064335.html

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: