Links

រាជរដ្ឋាភិបាល និង​គណបក្ស​ប្រឆាំង​មាន​គោល​នយោបាយ​ខុស​គ្នា​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច

In Economy, Financial Crisis on March 10, 2009 by viCheth

RFI, ដោយ គី សុខលីម

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 09/02/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  18/02/2009 12:30 ម៉ោងសកល

ប្រឈម​មុខ​នឹងវិបត្តិ​សេដ្ឋកិច្ច​ដែល​កំពុង​យាយី​មូលដ្ឋាន​គ្រឹះ​នៃ​កំណើន​សេដ្ឋកិច្ច​នោះ រាជ​រដ្ឋាភិបាល​កម្ពុជា និង​គណៈបក្ស​ប្រឆាំង​មាន​ទស្សនៈ​ខុស​គ្នា​ជុំវិញ​វិធានការណ៏​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច។ តើ​អ្វី​ទៅ​ជា​ចំណុច​ខុស​គ្នា ?

វិបត្តិ​សេដ្ឋកិច្ច វិបត្តិ​សេដ្ឋកិច្ច វិបត្តិសេដ្ឋកិច្ច នេះ​គឺ​ជា​ពាក្យ​ដែល​មនុស្ស​ទូទៅ​ប្រើ​ប្រាស់​ញឹក​ញាប់​ជាង​គេ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា។​អ្នក​ប្រើ​ប្រាស់ អ្នក​នយោបាយ សេដ្ឋកិច្ច​វិទូ និយាយ​ជា​រួម​តួ​អង្គ​សេដ្ឋកិច្ច​ទាំង​មូល បាន​នាំ​គ្នា​និយាយ​តែ​ពី​វិបត្តិ​សេដ្ឋកិច្ច​ដែល​បាន​នឹង​កំពុង​ញុំញី​មូលដ្ឋាន​គ្រឹះ​នៃ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា។ វិបត្តិ​សេដ្ឋកិច្ច​បាន​កើត​ឡើង​ដោយសារ​តែ​វិបត្តិ​អចលនទ្រព្យ​នៅ​ក្នុង​សហរដ្ឋអាមេរិក​ឯណោះ​ទេ ប៉ុន្តែ​ឥទ្ធិពល​នៃ​វិបត្តិ​នេះ​បាន​សាយ​ភាយ​ដល់​ពិភពលោក​ទាំងមូល​ក្នុង​នោះ​មាន​ប្រទេស​កម្ពុជា​ផង​ដែរ។​

ថ្នាក់​ដឹក​នាំ​កំពូលៗ​របស់​ប្រទេស​កម្ពុជា និង​សេដ្ឋវិទូ​មួយ​ចំនួន​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​បាន​ជះ​ឥទ្ធិពល​អាក្រក់​ទៅ​លើ​វិស័យ​សេដ្ឋកិច្ច​កម្ពុជា​មួយ​ចំនួន​ក្នុង​នោះ​រួម​មាន៖ វិស័យ​កាត់ដេរ វិស័យ​ទេសចរណ៏ វិស័យ​សំណង់ វិស័យ​អចលនទ្រព្យ និង​វិស័យ​កសិកម្ម។ បើ​ពិនិត្យ​លើ​តថៈភាព​ជាក់​ស្តែង​គេ​សង្កេត​ឃើញ​ថា វិបត្តិ​សេដ្ឋកិច្ច​បាន​នឹង​កំពុង​គំរាម​កំហែង​​មូលដ្ឋាន​គ្រឹះ​នៃ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​យ៉ាង​ពិត​ប្រាកដ។

ប្រឈម​នឹង​បញ្ហា​នេះ តើ​រាជ​រដ្ឋាភិបាល​បាន​ចាត់​វិធានការ​អ្វី​ខ្លះ ? រីឯ​គណៈបក្ស​ប្រឆាំង​វិញ ពួក​គេ​បាន​ដាក់​សំណើរ​អ្វី​ខ្លះ​ដល់​រាជ​រដ្ឋាភិបាល​ដើម្បី​ដោះស្រាយ​វិបត្តិ​ទាំង​នេះ ?

សូម​ជំរាប​ថា ទាំង​គណៈបក្ស​ប្រឆាំង ទាំង​រាជរដ្ឋាភិបាល​សុទ្ធ​តែ​មាន​ឆន្ទៈ​ចង់​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​ទាំង​អស់​គ្នា ប៉ុន្តែ​គ្រាន់​តែ​វិធានការ​នៃ​ការ​ដោះស្រាយ​ហាក់​បី​ដូច​ជា​មាន​លក្ខណៈ​មិន​សូវ​ដូច​គ្នា​សោះ។ ភាគី​ខាង​គណៈបក្ស​ប្រឆាំង​សម រង្សី ពួក​គេ​ស្នើ​សុំ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​រៀប​ចំ​កញ្ចប់​ថវិកា​ពិសេស​មួយ​ដែល​មាន​ទឹក​ប្រាក់​៥០០​លាន​ដុល្លារ​អាមេរិក ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច​ជាតិ​ឡើង​វិញ។ គណៈបក្ស​សម រង្សី​បាន​ពន្យល់​ថា ទឹក​ប្រាក់​៥០០​លាន​ដុល្លារ​នេះ​ត្រូវ​ប្រើប្រាស់​ដើម្បី​អនុវត្តន៏​គំរោង​ពិសេសៗ​មួយ​ចំនួន​ដូច​ជា៖ ទីមួយ រៀប​ចំ​យន្ត​ការ​ទ្រទ្រង់​តម្លៃ​កសិផល​លើ​ទីផ្សារ។​ទីពីរ កសាង​ហេដ្ឋា​រចនាសម្ព័ន្ធ​ដែល​ខ្វះ​ខាត​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ទីបី រៀប​ចំ​យន្តការ​ការពារ​បរិស្ថាន និង​ស្តារ​ប្រព័ន្ធ​អេកូរឡូហ្ស៊ី។ ទីបួន រៀប​ចំ​យន្ត​ការ​បញ្ចុះ​ពន្ធដារ និង​តម្លៃ​សេវា​សាធារណៈ​ផ្សេងៗ និង​ទីប្រាំ រៀច​ចំ​យន្តការ​ផ្តល់​ប្រាក់​កម្ចី​ដែល​មាន​អត្រា​ការ​ប្រាក់​ទាប​បំផុត​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​កង្វះខាត។

ចំពោះ​រាជ​រដ្ឋាភិបាល​វិញ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​បាន​បញ្ជាក់​កាល​ពី​សប្តាហ៏​ទី​មួយ​នៃ​ខែ​កុម្ភៈ​ថា រាជ​រដ្ឋាភិបាល​បាន​ចាត់​វិធានការ​មួយ​ចំនួន​រួច​ហើយៗ​ត្រៀម​នឹង​ចាត់​វិធានការ​មួយ​ចំនួន​បន្ថែម​ទៀត​ដើម្បី​ទប់​ទល់​ទៅ​នឹង​វិបត្តិ​សេដ្ឋកិច្ច។ វិធានការ​ដែល​រាជ​រដ្ឋាភិបាល​បាន​សម្រេច​រួច​ហើយ​នោះ​រួម​មាន៖ ទីមួយ ការ​បញ្ចេញ​ទឹក
ប្រាក់​១៨​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០០៩ សម្រាប់​ប្រមូល​ទិញ​ផលិតផល​ស្រូវ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ទីពីរ រាជ​រដ្ឋាភិបាល​ធ្លាប់​ប្រកាស​បញ្ចុះ​អត្រា​ពន្ធ​១០%​លើ​ការ​ដឹក​ជញ្ជូន​ក្នុង​វិស័យ​កាត់ដេរ និង​ទីបី ការ​លើក​បំរាម​ឥណទាន​ក្នុង​ការ​ទិញ​អចលនទ្រព្យ។

ចំពោះ​វិធានការ​ដែល​រាជរដ្ឋាភិបាល​គ្រោង​អនុវត្ត​បន្ត​ទៀត​នោះ​រួម​មាន ទីមួយ បន្ត​ជម្រុញ​​កៀង​គរ​ប្រមូល​ចំណូល​គ្រប់​ប្រភេទ ទាំង​ចំណូល​សារពើពន្ធ និង​មិន​មែន​សារពើពន្ធ​ឲ្យ​មាន​ប្រសិទ្ធភាព​បំផុត។ ទីពីរ ក្រសួង​សេដ្ឋកិច្ច​ត្រូវ​ពិនិត្យ​ឡើង​វិញ​ចំពោះការ​ចំណាយ​ចរន្ត​មិន​ចាំ​បាច់​ដោយ​បង្វែរ​កញ្ចប់​ថវិការ​នេះ​ទៅ​សន្សំ​ទុក​សម្រាប់​ដោះស្រាយ​ផល​ប៉ះពាល់​ជា​យថា​ហេតុ​ដែល​បណ្តាល​មក​ពី​វិបត្តិ​សេដ្ឋកិច្ច និង​ទីបី ក្រសួង​នីមួយៗ​ត្រូវ​កាត់​បន្ថយ​ការ​ចំណាយ​លើ​ប្រេងឥន្ធៈ​របស់​ខ្លួន។

បើ​ផ្អែក​លើ​ហេតុផល​របស់​រាជរដ្ឋាភិបាល និង​គណៈបក្ស​ប្រឆាំង គេ​ពិត​ជា​អាច​និយាយ​បាន​ថា អំណះអំណាង​នៃ​ភាគី​នីមួយៗ​មាន​លក្ខណៈ​ដូច​គ្នា​តិច​តួច​បំផុត​ពោល​គឺ​វិធានការ​ភាគ​ច្រើន​មាន​លក្ខណៈ​ខុស​គ្នា​ដាច់​ស្រឡះ។

សូម​បញ្ជាក់​ថា​បើ​ទោះ​បី​ជា​រាជ​រដ្ឋាភិបាល​បាន​នឹង​កំពុង​ចាត់​វិធានការ​មួយ​ចំនួន​ដើម្បី​ទប់​ទល់​នឹង​វិបត្តិ​យ៉ាង​ណា​ក៏​ដោយ​ក្តី ក៏​ជាក់សែ្តង វិបត្តិ​នេះ​បាន​ជំរុញ​ឲ្យ​ប្រជាជន​ខ្មែរ​ច្រើន​ម៉ឺន​នាក់​ហើយ​ប្រឈម​មុខ​នឹង​បញ្ហា​អត់​ការងារ​ធ្វើ។ អ្នក​តាម​ដាន​សភាពការណ៏​សង្គម​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ព្រមាន​ថា អត្រា​អ្នក​អត់​ការងារ​ធ្វើ​កើន​កាន់​តែ​ខ្ពស់ ឧបសគ្គ​សង្គម​ក៏​កាន់​តែ​កើន​ឡើង​ច្រើន​ដែរ។

 

http://www.rfi.fr/actukm/articles/110/article_1006.asp

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: