Links

ហ៊ុន សែន៖ មិន​ទាន់​មាន​ការព្យាករណ៍​ពី​សេដ្ឋកិច្ច​ខ្មែរ​ដែល​ត្រឹមត្រូវ

In Economy, Financial Crisis on March 10, 2009 by viCheth

RFA, ដោយ ហ៊ុយ វណ្ណៈ
2009-03-09

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ព្រឹក​មិញ​នេះ​បាន​ថ្លែង​ថា នៅ​មិន​ទាន់​មាន​ការព្យាករណ៍​អំពី​សេដ្ឋកិច្ច​ខ្មែរ​ក្នុង​ឆ្នាំ​២០០៩​ដែល​ត្រឹមត្រូវ​នៅ​ឡើយ​ទេ។

AFP Photo

កម្មករ​កាត់​ដេរ​នៅ​ក្នុង​រោងចក្រ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ។

លោក​ក៏​បាន​ចាត់ទុក​ទៀត​ថា កំណើន​សេដ្ឋកិច្ច​ពិត​របស់​កម្ពុជា​មិន​មែន​ស្ថិត​នៅ​លើ​ការព្យាករណ៍​នោះ​ដែរ។

នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​បាន​ថ្លែង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា កំណើន​សេដ្ឋកិច្ច​ពិត​របស់​កម្ពុជា​គឺ​មិន​អាស្រ័យ​លើ​ការព្យាករណ៍​របស់​អ្នក​សេដ្ឋកិច្ច​នោះ​ឡើយ ក៏​ប៉ុន្តែ​វា​អាស្រ័យ​យ៉ាង​សំខាន់​លើ​វិធានការ​នយោបាយ​ទប់ទល់​កុំ​ឲ្យ​មាន​រោងចក្រ​ដួល​រលំ​និង​កុំ​ឲ្យ​មាន​ភាព​រអាក់រអួល​លើ​សង្វាក់​ផលិតកម្ម​នៃ​វិស័យ​សំខាន់ៗ​របស់​សេដ្ឋកិច្ច​ជាតិ​ប៉ុណ្ណោះ។

នា​ពិធីបុណ្យ​បញ្ចុះ​សីមា​និង​សម្ពោធ​សមិទ្ធិផល​ក្នុង​វត្ត​មួយ​នៅ​ឯ​ខេត្ត​កំពង់ស្ពឺ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​យ៉ាង​ដូច្នេះ​ថា ៖ «ការព្យាករណ៍​កំណើន​សេដ្ឋកិច្ច​គឺ​មិន​ទាន់​មាន​នរណា​វាយ​តម្លៃ​ត្រូវ​ទាំងអស់ នៅ​លើ​ពិភពលោក​អត់​ទាន់​នរណា​វាយ​តម្លៃ​ត្រូវ​ទេ។ ឥឡូវ​បញ្ហា​ធំ​មិន​មែន​ស្ថិត​នៅ​ត្រង់​វាយ​តម្លៃ​ប៉ុន្មាន​ភាគរយ ស្ថិត​នៅ​ការធ្វើ​សកម្មភាព​គ្រប់​ផ្នែកៗ»

ជាមួយ​គ្នា​នេះ​ដើម្បី​ទប់ទល់​ការបាត់បង់​ការងារ​របស់​ពលរដ្ឋ ក៏​ដូច​ជា​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​វិធានការ​ដល់​អាជ្ញាធរ​ខេត្ត ក្រុង និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​យ៉ាង​ដូច្នេះ​ទៀត​ថា ៖ «នៅ​ក្នុង​ដំណាក់កាល​សេដ្ឋកិច្ច​ពិភពលោក​ដែល​កំពុង​ធ្លាក់​ចុះ វិស័យ​កសិកម្ម​វា​ជា​ចំណែក​ដ៏​សំខាន់​មួយ​នៃ​ការរីក​លូតលាស់​ខាង​វិស័យ​សេដ្ឋកិច្ច​របស់​យើង​ដែល​ត្រូវ​មាន​ការប្រឹង​នៅ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស។ ឧស្សាហកម្ម​ប្រឹង​បន្ត​តាមរយៈ​ធ្វើ​ម៉េច​ធានា​ឲ្យ​បណ្ដា​រោងចក្រ​សហគ្រាស​ដែល​កំពុង​ដំណើរការ​ហ្នឹង ឲ្យ​វា​ដំណើរការ​ទៅ​មុខ អ៊ីចឹង​ខេត្ត​នីមួយៗ ខេត្ត​ក្រុង​នីមួយៗ និង​ក៏​ដូច​ជា​គ្រប់​ផ្នែក​ទាំងអស់ បង្ក​លក្ខណៈ​សម្បត្តិ​ងាយ​ស្រួល​ឲ្យ​ផ្នែក​វិនិយោគ​មាន​បញ្ហា​អី​ដោះស្រាយ​ជាមួយ​គ្នា ម្យ៉ាង​ដោះស្រាយ​ការងារ តែ​ម្យ៉ាង​ទៀត​ផលិតកម្ម​របស់​យើង​សម្រាប់​ការនាំ​ចេញ»

សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០០៩ គឺ​ត្រូវ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ព្យាករណ៍​ថា នឹង​កើន​៤,៧%​ធនាគារ​ពិភពលោក​ថា​កើន​៤,៩% និង​ស្ថាប័ន​រូបិយប័ណ្ណ​អន្តរជាតិ (IMF) ព្យាករណ៍​ថា​កើន​៤,២៥%។ ចំណែក​ប្រធាន​បក្ស​ប្រឆាំង​គឺ​លោក សម រង្ស៊ី ព្យាករណ៍​ថា​នឹង​កើន​ត្រឹម​៤%​ប៉ុណ្ណោះ។

សូម​ជម្រាប​ថា វិស័យ​សំខាន់ៗ​ដែល​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​គឺ​រួម​មាន​វិស័យ​កសិកម្ម កាត់ដេរ សំណង់ វិស័យ​ទេសចរណ៍ និង​សេវាកម្ម។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា វិស័យ​សំណង់​នៅ​កម្ពុជា​គឺ​មិន​មែន​បញ្ហា​ធ្ងន់ធ្ងរ​នោះ​ឡើយ។ ក៏​ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា វិស័យ​កាត់ដេរ​កម្ពុជា​គឺ​ការបញ្ជា​ទិញ​សម្លៀក​បំពាក់​មាន​ការធ្លាក់​ចុះ។

របាយការណ៍​ពី​សមាគម​កាត់ដេរ​និង​សហជីព​កម្មករ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ដូច​គ្នា​ថា ក្នុង​ករណី​ដែល​ការបញ្ជា​ទិញ​សម្លៀក​បំពាក់​ចុះ នោះ​កម្មករ​ប្រមាណ​៧​ម៉ឺន​នាក់​ត្រូវ​បាត់​បង់​ការងារ​ដោយសារ​រោងចក្រ​បិទ​ទ្វារ។

សូម​ជម្រាប​បន្ថែម​ថា ក្រុម​អ្នក​សេដ្ឋកិច្ច​បាន​ព្យាករណ៍​ថា វិបត្តិ​សេដ
ឋកិច្ច​ពិភពលោក​នឹង​បន្ត​ជះ​ឥទ្ធិពល​មក​លើ​វិស័យ​សំខាន់ៗ​របស់​កម្ពុជា។

ថ្មីៗ​នេះ​បក្ស​ប្រឆាំង​បាន​ស្នើ​ឲ្យ​មាន​ថវិកា​សង្គ្រោះ​សេដ្ឋកិច្ច​ក្នុង​ចំនួន​៥០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ក៏​ប៉ុន្តែ​ត្រូវ​រដ្ឋាភិបាល​ច្រាន​ចោល​សំណើ​នោះ។

នាយក​រដ្ឋមន្ត្រី៖ សេដ្ឋកិច្ច​ខ្មែរ​ពឹង​ផ្អែក​លើ​ភាព​រឹងប៉ឹង​នៃ​សេដ្ឋកិច្ច​មហា​ប្រទេស

ក្នុង​សុន្ទរកថា​របស់​លោក​នា​ពិធីបុណ្យ​បញ្ចុះ​សីមា​និង​សម្ពោធ​សមិទ្ធិផល​នៅ​ឯ​ខេត្ត​កំពង់ស្ពឺ​ដដែល​នោះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​កត់សម្គាល់​ផងដែរ​ថា សេដ្ឋកិច្ច​ខ្មែរ​ពឹង​ផ្អែក​លើ​សុខភាព​រឹងប៉ឹង​នៃ​សេដ្ឋកិច្ច​មហា​ប្រទេស បើ​ប្រទេស​អ្នក​មាន​មាន​បញ្ហា​ដោយសារ​សេដ្ឋកិច្ច​ធ្លាក់​ចុះ គេ​ក៏​នឹង​មិន​មាន​លទ្ធភាព​បញ្ជា​ទិញ​សម្លៀក​បំពាក់​ពី​កម្ពុជា​ផងដែរ​ដែល​នឹង​ធ្វើ​ឲ្យ​ខ្មែរ​លក់​ទំនិញ​មិន​បាន រោងចក្រ​បិទ​ទ្វារ កម្មករ​អត់​ការងារ​ធ្វើ។

លោក​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា ៖ «អ៊ីចឹង​យើង​បន់ស្រន់​ឲ្យ​សេដ្ឋកិច្ច​អាមេរិក សេដ្ឋកិច្ច​អឺរ៉ុប សេដ្ឋកិច្ច​ជប៉ុន សេដ្ឋកិច្ច​កូរ៉េ សេដ្ឋកិច្ច​ចិន ងើប​ឡើង ព្រោះ​ហ្នឹង​សុទ្ធតែ​ទីផ្សារ​ធំៗ។ យើង​កុំ​គិត​ថា​សេដ្ឋកិច្ច​អាមេរិក​ធ្លាក់ បន់​ឲ្យ​ធ្លាក់​ថែម​ទៀត អត់​ទេ បន់​ឲ្យ​គេ​ធ្លាក់ ធ្លាក់​ខ្លួន​ឯង អា​ហ្នឹង​មិន​បាន​ទេ កុំ​ឃើញ​អាមេរិក​ពិបាក បន់​ឲ្យ​អាមេរិក​ពិបាក​ថែម ដល់​អាមេរិក​ពិបាក អាមេរិក​អត់​បញ្ជា​ទិញ​ទំនិញ​ពី​ស្រុក​យើង យើង​ជា​អ្នក​ពិបាក​ទៅ​វិញ។ អ៊ីចឹង​យើង​បន់ស្រន់​ឲ្យ​អាមេរិក ឲ្យ​អឺរ៉ុប ឲ្យ​ចិន ឲ្យ​ជប៉ុន ឲ្យ​កូរ៉េ និង​ឲ្យ​សេដ្ឋកិច្ច​ដូច​កាណាដា​អី ឲ្យ​រីក​ចម្រើន​ឡើង គេ​បញ្ជា​ទិញ​ទំនិញ​ពី​យើង​ច្រើន អ៊ីចឹង​សេដ្ឋកិច្ច​របស់​យើង​លូតលាស់​ទៅ​តាម​ហ្នឹង​ដែរ»

 

http://www.rfa.org/khmer/indepth/pm-says-ab-economic-growth-predictions-03092009232558.html

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: