Links

ក្រុម​អ្នក​សេដ្ឋកិច្ច​ជួបជុំ​រិះរក​វិធី​ស្រោចស្រង់​កម្ពុជា​ចេញ​ពី​វិបត្តិ​សេដ្ឋកិច្ច

In Economy, Financial Crisis on March 13, 2009 by viCheth

ដោយ លី ម៉េងហ៊ួរ

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 12/03/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  12/03/2009 14:26 ម៉ោងសកល

ក្រុម​អ្នក​សេដ្ឋកិច្ច​មក​ពី​ស្ថាប័ន​រដ្ឋាភិបាល​ម្ចាស់​ជំនួយ ​ស្ថាប័ន​ស្រាវជ្រាវ ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ​និង​អន្តរជាតិ​ បាន​ជួប​ជុំ​គ្នា ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ​ចំពោះ​វិបត្តិ​សេដ្ឋកិច្ច។ ការជួបជុំ​ថ្ងៃ​នេះ​ក៏​ដើម្បី​ជួយ​ដោះស្រាយ ​ជា​ពិសេស​ ដល់​អ្នក​ដែល​បាត់បង់​ការងារ​ដោយមក​ពី​​ការធ្លាក់ចុះ​នៃ​វិស័យ​នាំ​ចេញ​សម្លៀក​បំពាក់​កាត់ដេរ​ កាមន្តសាល ​វិស័យ​សំណង់ ​និង​វិស័យ​ទេសចរណ៍​ នៅ​កម្ពុជា​ នា​ពេល​បច្ចុប្បន្ន។


វិស័យ​សំណង់ និង​អចលនទ្រព្យ ដែល​ជា​សសរ​ទ្រូង​នៃ​កំណើន​សេដ្ឋកិច្ច​កម្ពុជា កំពុង​តែ​ធ្លាក់​ចុះ​ខ្លាំង(រូប​ថត៖​ខឹម​សុវណ្ណារ៉ា)

វិស័យ​សំណង់ និង​អចលនទ្រព្យ ដែល​ជា​សសរ​ទ្រូង​នៃ​កំណើន​សេដ្ឋកិច្ច​កម្ពុជា កំពុង​តែ​ធ្លាក់​ចុះ​ខ្លាំង
(រូប​ថត៖​ខឹម​សុវណ្ណារ៉ា)

សន្និសីទ​ស្តី​ពី​អនាគត​កម្ពុជា​នៅ​ឆ្នាំ ២០០៩ បាន​លើក​ឡើង​នូវ​ប្រធានបទ​សំខាន់ៗ​ជា​ច្រើន​ជុំវិញ​វិបត្តិ​សេដ្ឋកិច្ច​សកល​ ដែល​មាន​ផលប៉ះពាល់​ដល់​តំបន់ ​និង​ប្រទេស​កម្ពុជា​ រួម​ទាំង​ការ​ពង្រឹង​វិស័យ​សំខាន់ៗ មាន​ជា​អាទិ៍​វិស័យ​កសិកម្ម ​ទេសចរ​ណ៍ អចលនទ្រព្យ ​និង​វិស័យ​សំណង់។ វិស័យ​អាទិភាព​ទាំង​នេះ​គឺ​ជា​សសរ​ទ្រូង​នៅ​ក្នុង​កំណើន​​សេដ្ឋកិច្ច​របស់​កម្ពុជា។ ក៏​ប៉ុន្តែ​ ក្នុង​រយៈ​កាល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ​វិស័យ​កាត់ដេរ​ ទេសចរណ៍ ​និង​វិស័យ​សំណង់ ​បាន​ធ្លាក់ចុះ​រហូត​ដល់ ១៥% ទៅ ២០% ដែល​នាំ​ឲ្យ​មាន​ឥទ្ធិពល​អវិជ្ជមាន​ដល់​សេដ្ឋកិច្ច​កម្ពុជា។ នេះ​បើ​យោង​តាម​ការលើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​សន្និសីទ​នៅ​ទី​ក្រុង​ភ្នំពេញ​ នា​ថ្ងៃ​ព្រហស្បតិ៍​នេះ។

យោងតាម​បទបង្ហាញ​ក្នុង​រយៈ​ពេល ២ ខែ​ដើម​ឆ្នាំ​២០០៩ នេះ​ការនាំចេញ​សម្លៀក​បំពាក់​កាត់ដេរ​របស់​កម្ពុជា​បាន​ថយចុះ​ពី ២០០​លាន​ដុល្លារ​ ក្នុង​មួយ​ខែ​ មក​នៅ​ត្រឹម​តែ​៦០ ទៅ ៧០លាន​ដុល្លារ​ប៉ុណ្ណោះ។ ចំណែក​វិស័យ​ទេសចរណ៍​វិញ​ក៏​បាន​ធ្វើ​ឲ្យ​បាត់​បង់​ចំណូល​ប្រមាណ ៥០លាន​ដុល្លារ ​និង​បាត់បង់​ការងារ​ជិត ១០ ០០០ នាក់។

ការនាំ​ចេញ​ផលិតផល​កសិកម្ម​ក៏​ធ្លាក់​ចុះ​ខ្លាំង​ណាស់​ដែរ(រូប​ថត៖​ខឹម​សុវណ្ណារ៉ា)

ការនាំ​ចេញ​ផលិតផល​កសិកម្ម​ក៏​ធ្លាក់​ចុះ​ខ្លាំង​ណាស់​ដែរ
(រូប​ថត៖​ខឹម​សុវណ្ណារ៉ា)

ចំពោះ​មុខ​នៃ​វិបត្តិ​សេដ្ឋកិច្ច​ពេល​នេះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ជម្រុញ​ឲ្យ​អង្គ​សន្និសីទ​ធ្វើ​ការពិភាក្សា​លើ​ការផ្លាស់ប្តូរ​ទី​ផ្សារ​សម្រាប់​វិស័យ​កាត់ដេរ​ និង​ទំនិញ​កាមន្តសាល​ផ្សេង​ទៀត ​ពី​ទី​ផ្សារ​អាមេរិក ​និង​អឺរ៉ុប​ ទៅ​កាន់​ទី​ផ្សារ​អាស៊ី​បូព៌ា ​មជ្ឈឹម​បូព៌ា​ និង​ទៅ​កាន់​អាហ្វ្រិក​ ជា​ដើម។ ជាមួយ​គ្នា​នេះ លោក​នាយករដ្ឋមន្ត្រី​ក៏​បាន​ជម្រុញ​ឲ្យ​ដៃ​គូ​អភិវឌ្ឍន៍​អន្តរជាតិ ​ដែល​បាន​សន្យា​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ជាង ៩៥០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០០៩​នេះ​ត្រូវ​ផ្តល់​ថវិកា​ឲ្យ​បាន​លឿន ​សម្រាប់​ការអនុវត្តន៍​គម្រោង​នៅ​កម្ពុជា។

ចំណែក​លោក ហង់ ជួនណារ៉ុន អគ្គលេខាធិការ​ក្រសួង​សេដ្ឋកិច្ច ​និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​ នៃ​ឧត្តម​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​ជាតិ ​បាន​លើក​ឡើង​ថា ក្រសួង​សេដ្ឋកិច្ច​បាន​ពិភាក្សា​រួច​ហើយ​ជា​មួយ​ធនាគារ​ពិភពលោក​ និង​ធនាគារ​អភិវឌ្ឍន៍​អា
៊ី ​ដើម្បី​ជម្រុញ​ពន្លឿន​បើក​ចេញ​នូវ​ថវិកា​ជំនួយ​ឲ្យ​បាន​ច្រើន​នៅ​ឆ្នាំ ២០០៩ នេះ​ក្នុង​បំណង​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​កម្ពុជា។ គម្រោង​នីមួយៗ មាន​តម្លៃ​ពី ២០ ទៅ ៤០លាន​ដុល្លារ នឹង​ត្រូវ​ជម្រុញ​អនុវត្តន៍​ផ្ទាល់​ នៅ​ទី​ជនបទ​ ក្នុង​ពេល​ដែល​កម្មករ​កាត់ដេរ​បាន​បាត់បង់​ការងារ ​និង​វិលត្រលប់​ទៅ​ស្រុក​កំណើត​ពេល​នេះ។

លោក ហង់ ជួនណារ៉ុន បាន​បញ្ជាក់​ថា ​រដ្ឋាភិបាល​ក៏​ពិនិត្យ​ឡើង​វិញ​ ពីវិធានការ​ប្រមូល​ចំណូល​ជាតិ​ និង​ជម្រុញ​ការចំណាយ​ឲ្យ​មាន​ប្រសិទ្ធិភាព​ និង​ចំទិសដៅ៕

 

http://www.rfi.fr/actukm/articles/111/article_1299.asp

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: