Links

នាយក​រដ្ឋមន្ត្រី​ខ្មែរ​ថ្កោលទោស​នយោបាយ​គាំពារ​និយម

In Economy, Financial Crisis on March 13, 2009 by viCheth

 

RFA, ដោយ កែវ និមល
2009-03-11

នាយក​រដ្ឋមន្រ្តី​ប្រទេស​កម្ពុជា លោក ហ៊ុន សែន បាន​ថ្លែង​នៅ​ថ្ងៃ​ទី​១១ មីនា ថ្កោលទោស​នយោបាយ​គាំពារ​និយម​នៅ​ក្នុង​ពេល​ដែល​ពិភពលោក​កំពុង​ជួប​ប្រទះ​វិបត្តិ​សេដ្ឋកិច្ច​ដោយ​លោក​បាន​ចាត់ទុក​ថា​ជា​ការរារាំង​ការរីក​ចម្រើន​របស់​ប្រទេស​កំពុង​អភិវឌ្ឍន៍​តិចតួច​មួយចំនួន។

AFP Photo

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ទៅ​កាន់​និស្សិត​នៅ​ក្នុង​ពិធី​ផ្ដល់​អាហារូបករណ៍ ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២០ វិច្ឆិកា ២០០៨។

ថ្លែង​នៅ​ក្នុង​ពេល​ចូលរួម​ចែក​សញ្ញាបត្រ​ដល់​និស្សិត​ជា​ច្រើន​រយ​នាក់​នៅ​សកល​វិទ្យាលយ័​ភូមិន្ទ​ភ្នំពេញ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា រូប​លោក​ជាមួយ​អ្នក​ដឹកនាំ​ប្រទេស​អាស៊ាន​មួយចំនួន​បាន​យល់ស្រប​ជាមួយ​គ្នា​ថា បច្ចុប្បន្ន​នេះ​នៅ​ក្នុង​ពេល​ដែល​ពិភពលោក​កំពុង​មាន​វិបត្តិ​សេដ្ឋកិច្ច​មាន​ប្រទេស​មួយចំនួន​មាន​និន្នាការ​អនុវត្ត​នយោបាយ​គាំពារ​និយម​ដោយ​ប្រើប្រាស់​ផលិតផល​ក្នុង​ស្រុក កាត់​បន្ថយ​ការនាំ​ចូល​ទំនិញ​ពី​បរទេស។

លោក​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា ៖ «ប៉ុន្តែ​យើង​មិន​អនុវត្ត​នយោបាយ​គាំពារ​និយម​ទេ ព្រោះ​តែ​ដោយសារ​អា​នយោបាយ​គាំពារ​និយម​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ប្រទេស​អភិវឌ្ឍន៍​តិចតួច​មួយចំនួន​ជួប​ការលំបាក​ក្នុង​ការនាំ​ទំនិញ​ចេញ ហើយ​នៅ​ថ្ងៃ​២ ខែ​មេសា​នេះ នឹង​មាន​អាស៊ី​២០​ប្រជុំ​នៅ​ក្រុង​ឡុងដ៍ ប្រធាន​អាស៊ាន​គឺ​ប្រទេស​ថៃ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ប្រជុំ​នៅ​ទី​នោះ​តាំង​នាម​ឲ្យ​អាស៊ាន។ យើង​បាន​និយាយ​គ្នា​ហើយ​នៅ​ក្នុង​ពេល​ប្រជុំ ប្រធានបទ​ទាក់ទង​ទៅ​នឹង​វិបត្តិ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ គឺ​វា​ហាក់​ដូច​ជា​មាន​កុងសង់ស៊ីស​ក្នុង​នយោបាយ​របស់​អាស៊ាន​ទាក់​ទិន​ទៅ​នឹង​ការ​មិន​យល់ព្រម​ទៅ​លើ​បញ្ហា​នយោបាយ​គាំពារ​និយម ហើយ​ខ្ញុំ​ក៏​បាន​បញ្ជាក់​នៅ​ក្នុង​អង្គប្រជុំ​ថា ឥឡូវ​យើង​បាន​ឃើញ​ស្រមោល​នៃ​នយោបាយ​គាំពារ​និយម​កើត​ឡើង​ហើយ គឺ​ការកាត់​បន្ថយ​ការបញ្ជា​ទិញ»

លោក​នាយក​រដ្ឋមន្រ្តី​កម្ពុជា​បាន​មាន​ប្រសាសន៍​ទៀត​ថា នយោបាយ​គាំពារ​និយម​អាច​ធ្វើ​ឲ្យ​មាន​ការឈឺ​ចាប់​ដោយ​បង្កើន​ភាព​អត់​ការងារ​ធ្វើ​និង​ទំនិញ​នាំ​ចេញ​កក​ស្ទះ។

លោក​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ៖ «ជម្រើស​បែប​នេះ​មិន​មែន​ជា​ជម្រើស​ល្អ​ទេ​នៅ​ពេល​ប្រទេស​អ្នក​មានៗ​លំហូរ​ទំនិញ​ចូល​មក​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដល់​ប្រទេស​អភិវឌ្ឍន៍​ត្រូវ​រុល​ទៅ​វិញ​គឺ​បែរ​ជា​មាន​បារាស់។ អ៊ីចឹង​នយោបាយ​គាំពារ​និយម​មិន​មែន​ជា​នយោបាយ​ដោះស្រាយ​សម្រាប់​ទូទៅ​ទេ ហើយ​នយោបាយ​គាំពារ​និយម​នោះ​នឹង​ធ្វើ​ឲ្យ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ទាំងឡាយ​តិចតួច​ទទួល​ការឈឺ​ចាប់»

លោក​បណ្ឌិត​សេដ្ឋកិច្ច កង ច័ន្ទតារារ័ត្ន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ការអនុវត្ត​នយោបាយ​គាំពារ​និយម​គឺ​ប្រទេស​អ្នក​មាន​មិន​ឲ្យ​នាំ​ទំនិញ​ដែល​ប្រទេស​គេ​ផលិត​បាន​ចូល​ទៅ​ក្នុង​ប្រទេស​គេ​ឡើយ។

លោក​បណ្ឌិត​សេដ្ឋកិច្ច កង ច័ន្ទតារារ័ត្ន បាន​ឲ្យ​ដឹង​ថា ៖ «បើ​សិន​ជា​ប្រទេស​គេ​អ្នក​មាន​គេ​ធ្វើ​អ៊ីចឹង​វា​ពិបាក​ដល់​ប្រទេស​យើង អ៊ីចឹង​យើង​នាំ​ចូល​ទៅ​អីវ៉ាន់​អ្វី​ដែល​គេ​អត់​ធ្វើ​នៅ​ស្រុក​គេ»

នៅ​ពេល​ដែល​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​បាន​ចាប់ផ្តើម​មាន​សកម្មភាព​ប៉ះពាល់​ជាមួយ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ហើយ​នោះ តាម​លោក ចម ប្រសិទ្ធ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​
ី​១០ មីនា នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម​ថា វិស័យ​នាំ​ចេញ​សម្លៀក​បំពាក់​របស់​កម្ពុជា​កំពុង​មាន​ការធ្លាក់​ចុះ​បី​ដង​ក្នុង​ការនាំ​ទំនិញ​ទៅ​កាន់​ទីផ្សារ​អាមេរិក​និង​អឺរ៉ុប​ក្នុង​ដើម​ឆ្នាំ​២០០៩​នេះ ប្រៀបធៀប​ជាមួយ​ឆ្នាំ​២០០៨​កន្លង​ទៅ​ដោយ​ធ្លាក់​ចុះ​ពី​ជាង​២០០​លាន​ដុល្លារ​ក្នុង​មួយ​ខែ​មក​នៅ​ត្រឹម​ពី​៦០​ទៅ​៧០​លាន​ដុល្លារ​ក្នុង​មួយ​ខែ៕

 

http://www.rfa.org/khmer/indepth/pm-condemns-developed-countries-policy-03112009083855.html

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: