Links

វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​ញ៉ាំង​ឲ្យ​ការនាំ​ចេញ​សម្លៀក​បំពាក់​ធ្លាក់​ចុះ

In Business, Economy, Financial Crisis, Textile on March 13, 2009 by viCheth

RFA, ដោយ ម៉ៅ សុធានី

2009-03-13

វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​បាន​ញ៉ាំង​ឲ្យ​មាន​ការធ្លាក់​ចុះ​បរិមាណ​នៃ​ការនាំ​ចេញ​សម្លៀក​បំពាក់​កាត់ដេរ​ទៅ​ក្រៅ​ប្រទេស។

AFP Photo

កម្មករ​កាត់​ដេរ​នៅ​ក្នុង​រោងចក្រ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ។

ប្រភព​ព័ត៌មាន AFP បាន​ឲ្យ​ដឹង​ថា ក្នុង​សន្និសីទ​ស្តីពី​ផល​ប៉ះពាល់​ដល់​កម្ពុជា​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​កាលពី​ម្សិលមិញ​នេះ លោក​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ចម ប្រសិទ្ធ បាន​មាន​ប្រសាសន៍​ថា ក្នុង​អំឡុង​២​ខែ​ដើម​ឆ្នាំ​២០០៩​នេះ​មាន​រោងចក្រ​ជាង​១០​រោងចក្រ​នៅ​កម្ពុជា​បាន​បិទ​ទ្វារ​ដំណើរការ ហើយ​ការនាំ​ចេញ​សម្លៀក​បំពាក់​កាត់ដេរ​ទៅ​សហរដ្ឋ​អាមេរិក​ដែល​ពី​មុនៗ​មក​ក្នុង​មួយ​ខែៗ​នាំ​ចេញ​យ៉ាង​តិច​មាន​តម្លៃ​ទឹកប្រាក់​ប្រមាណ​២០០​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​កាលពី​ខែ​កុម្ភៈ​កន្លង​មក​នេះ​គឺ​ចុះ​មក​នៅ​ត្រឹម​ប្រមាណ​១០០​លាន​ដុល្លារ​វិញ។

ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០៨​រហូត​មក​ដល់​ពេល​នេះ​មាន​កម្មករ កម្មការិនី​ជាង​៤​ម៉ឺន​នាក់​ហើយ​ដែល​បាន​បាត់បង់​ការងារ ហើយ​ដែល​វិស័យ​កាត់ដេរ​នេះ​មាន​កម្មករ​ធ្វើការ​ប្រមាណ​ជា​៣៥​ម៉ឺន​នាក់​នៅ​កម្ពុជា។

កាលពី​ម្សិលមិញ​នេះ​ដែរ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើការ​អំពាវនាវ​សុំ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​ទុន​និង​មន្ត្រី​រាជរដ្ឋាភិបាល​រិះរក​មធ្យោបាយ​ផ្សេង​វិញ​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កម្ពុជា​កំពុង​ជួប​ប្រទះ​នឹង​វិបត្តិ​សេដ្ឋកិច្ច។

លោក​នាយករដ្ឋមន្រ្តី​បាន​មាន​ប្រសាសន៍​ថា ៖ «បញ្ហា​ប្រឈម​ទាំង​នេះ​តម្រូវ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ដ៏​មាន​ប្រសិទ្ធភាព​ថែម​ទៀត​រវាង​រដ្ឋាភិបាល​និង​គ្រប់​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់ លើស​ពី​នេះ​គឺ​តម្រូវ​ឲ្យ​មាន​ការសម្រប​សម្រួល​សហប្រតិបត្តិការ​ដោយ​ប្រសិទ្ធភាព​ក្នុង​ចង្កោម​ស្ថាប័ន ក្រសួង មន្ទីរ​របស់​រាជ​រដ្ឋាភិបាល និង​សហគមន៍​អ្នក​អភិវឌ្ឍ។ ខ្ញុំ​សូម​ឲ្យ​ក្រសួង មន្ទីរ​ពាក់ព័ន្ធ​ទាំងអស់ ជា​ពិសេស​ថ្នាក់​ដឹកនាំ​ក្រសួង​ត្រូវ​ធ្វើការ​ជាមួយ​គ្នា​និង​សហការ​គ្នា​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ដើម្បី​ធានា​ថា កម្មវិធី​អភិវឌ្ឍន៍​ត្រូវ​បាន​រៀបចំ​ឡើង​និង​អនុវត្ត​ដោយ​ឆាប់​រហ័ស​និង​មាន​ប្រសិទ្ធភាព»

 

http://www.rfa.org/khmer/indepth/cam-garment-exports-have-dropped-03132009024701.html

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: