Articles

កម្ពុជា​ស្វះស្វែង​រក​ទីផ្សារ​ទេសចរណ៏​ថ្មី

In Financial Crisis, Tourism on March 14, 2009 by viCheth

RFI, ដោយ គី សុខលីម

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 19/01/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  21/01/2009 14:14 ម៉ោងសកល

ប្រទេស​កម្ពុជា​កំពុង​ស្វះស្វែង​រក​ទីផ្សារ​ទេសចរណ៏​ថ្មី ក្នុង​ខណៈ​ពេល​ដែល​ខ្លួន​ទទួល​បាន​កំណើន​ភ្ញៀវទេសចរ​ថយ​ចុះ។ ទីផ្សារ​ថ្មី​ដែល​កម្ពុជា​កំពុង​សម្លឹង​មើល​នោះ​រួម​មាន ទីផ្សារ​ប្រទេស​គូវេត និង​ទីផ្សារ​នៃ​ប្រទេស​រុស្សី។ ក្នុង​ឆ្នាំ​២០០៨​កន្លង​មក កំណើន​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ទៅ​ទស្សនា​កម្ពុជា

រដ្ឋាភិបាល​បង្កើត​ច្បាប់​គ្រប់គ្រង​វិស័យ​ទេសចរណ៍(រូបថត៖ សុវណ្ណារ៉ា)

រដ្ឋាភិបាល​បង្កើត​ច្បាប់​គ្រប់គ្រង​វិស័យ​ទេសចរណ៍
(រូបថត៖ សុវណ្ណារ៉ា)

ក្នុង​ឆ្នាំ​២០០៨​កន្លង​មក ប្រទេស​អាស៊ាន​ទាំង​មូល​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​សរុប​ទាំង​អស់​ប្រមាណ​ជា​៥៨​លាន​នាក់ ពោល​គឺ​មាន​កំណើន​ប្រមាណ​ជាង​៥%។ ប្រសិន​បើ​គេ​ក្រឡេក​មើល​តួលេខ​កំណើន​ជា​រួម​របស់​ប្រទេស​អាស៊ាន​៥% គេ​ពិត​ជា​អាច​និយាយ​បាន​ថា តួលេខ​កំណើន​នេះ​ស្ថិត​នៅ​ក្នុង​អត្រា​ខ្ពស់​គួរ​សម។ ប៉ុន្តែ​ប្រសិន​បើ​គេ​ក្រឡេក​មើល​ស្ថានភាព​នៃ​ប្រទេស​អាស៊ាន​នីមួយ​​ៗ​វិញ ប្រទេស​ខ្លះ​មាន​កំណើន​តិច​តួច​បំផុត ហើយ​ប្រទេស​ខ្លះ​ទៀត​មិន​ត្រឹម​តែ​មិន​មាន​កំណើន​ទេ ប៉ុន្តែ​បែរ​ជា​មាន​ចំនួន​ភ្ញៀវ​ទេសចរ​ធ្លាក់​ចុះ​ទៅ​វិញ។​​

លោក​ថោង ខុន រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៏​​នៃ​ប្រទេស​កម្ពុជា​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​១៦​ខែ​មករា​កន្លង​មក​ថា នៅ​ឆ្នាំ​២០០៨​កន្លង​មក ប្រទេស​វៀតណាម​ទទួល​បាន​កំណើន​ភ្ញៀវ​ទេសចរ​បរទេស​តែ​០,៦%​ប៉ុណ្ណោះ។ ប្រទេស​សិង្ហបុរី​ទទួល​បាន​កំណើន​ជាង​១% ប្រទេស​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ជាង​៥%។ ចំពោះ​ប្រទេស​ថៃ​វិញ ​​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​បែរ​ជា​មាន​ការ​ថយ​ចុះ​ប្រមាណ​ជា​៣%​ទៅ​វិញ។

ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ថយ​ចុះ​នៅ​ទ្វីប​អាស៊ី និង​ទ្វីប​អឺរ៉ុប ត្រូវ​បាន​អ្នក​ជំនាញ​នានា​ស្តី​បន្ទោស​ទៅ​លើ​ឥទ្ធិពល​នៃ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក។ ចំពោះ​ប្រទេស​កម្ពុជា​ស្ថានភាព​ទេសចរណ៏​ជា​ទូទៅ​មិន​អាក្រក់​ពេក​នោះ​ទេ ប៉ុន្តែ​កំណើន​ដែល​ទទួល​បាន​ជាង​៥%​នៅ​ឆ្នាំ​២០០៨​កន្លង​មក​នេះ គឺ​មាន​ចំនួន​តិច​តួច​បំផុត​បើ​ប្រៀប​ធៀប​ទៅ​នឹង​កំណើន​ភ្ញៀវ​ទេសចរ​បរទេស​កាល​ពី​ឆ្នាំ​២០០៧​ដែល​មាន​រហូត​ទៅ​ដល់​ជាង​១៧%​ឯ​ណោះ។

កាល​ពី​ឆ្នាំ​២០០៧ ភ្ញៀវ​ទេសចរ​បរទេស​មក​ទស្សនា​កម្ពុជា​មាន​ចំនួន​២​លាន​១​ម៉ឺន​នាក់ រីឯ​សម្រាប់​ឆ្នាំ​២០០៨​កន្លង​មក​នេះ ភ្ញៀវ​ទេសចរ​បាន​កើន​ដល់​២​លាន​១​សែន​២​ម៉ឺន​នាក់ ពោល​គឺ​មាន​ចំនួន​កើន​១​សែន​១​ម៉ឺន​នាក់។ ក្នុង​មួយ​ឆ្នាំៗ ប្រទេស​កម្ពុជា​ទទួល​បាន​ប្រាក់​ចំណូល​ពី​វិស័យ​ទេសចរណ៏​ជាង​១​ពាន់​លាន​ដុល្លា​អាមេរិក។

ក្រសួង​ទេសចរណ៏​នៃ​ប្រទេស​កម្ពុជា​បាន​អោយ​ដឹង​ថា ក្នុង​ឆ្នាំ​២០០៨​កន្លង​មក​ជន​ជាតិ​១០​ប្រទេស​ដែល​មក​ទស្សនកិច្ច​កម្ពុជា​ច្រើន​ជាង​គេ​នោះ​រួម​មាន ជនជាតិ​កូរ៉េខាងត្បូង​ស្ថិត​ក្នុង​លំដាប់​លេខ​១ ជនជាតិ​វៀតណាម​ស្ថិត​ក្នុង​លំដាប់​លេខ​២ ជនជាតិ​ជប៉ុន​ស្ថិត​ក្នុង​លំដាប់​លេខ​៣ ជនជាតិ​អាមេរិក​ស្ថិត​ក្នុង​លំដាប់​លេខ​៤ ជនជាតិ​ចិន​ប្រជាមានិត​ស្ថិត​ក្នុង​លំដាប់​លេខ​៥ ជនជាតិ​ថៃ​ស្ថិត​ក្នុង​លំដាប់​លេខ​៦ ជនជាតិ​បារាំង​ស្ថិត​ក្នុង​លំដាប់​លេខ​៧ ជន​ជាតិ​​អង់គ្លេស​ស្ថិត​ក្នុង​លំដាប់​លេខ​៨ ជនជាតិ​អូស្រ្តាលី​សិ្ថត​ក្នុង​លំដាប់​លេខ​៩ និង​ជនជាតិ​តៃវ៉ាន់​ស្ថិត​ក្នុង​លំដាប់​លេខ​១០។​

លោកថោ
 ខុន រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៏​កម្ពុជា។(រូបថត៖ សុវណ្ណារ៉ា)

លោកថោង ខុន រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៏​កម្ពុជា។
(រូបថត៖ សុវណ្ណារ៉ា)

តើ​ស្ថានភាព​ទេសចរណ៏​ឆ្នាំ​២០០៩ និង​ឆ្នាំ​២០១០​ខាង​មុខ​នេះ វា​នឹង​រឹត​តែ​អាក្រក់​ថែម​ទៀត​សម្រាប់​ប្រទេស​កម្ពុជា​និង​ប្រទេស​ដ៏ទៃ​ទៀត​ឬ​យ៉ាង​ណា?

នេះ​ជា​សំណួរ​ដែល​ពិបាក​រក​ចម្លើយ​ពិតប្រាកដ ប៉ុន្តែ​​លោក​ថោង ខុន រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៏​បាន​ថ្លែង​ថា បើ​តាម​ការ​វាយ​តម្លៃ​ជា​រួម​របស់​សកល​លោក និង​អង្គការ​ទេសចរណ៏​ពិភពលោក វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​អាច​ត្រូវ​បាន​គេ​ព្យាបាល​ឡើង​វិញ​នៅ​ក្នុង​ឆ្នាំ​២០១១​ឯណោះ​។ ដូច្នេះ​បើ​ផ្អែក​លើ​ការ​ទុះទាយ​នេះ វិបត្តិ​សេដ្ឋកិច្ច​នឹង​បន្ត​រំខាន​ដល់​វិស័យ​ទេសចរណ៏​២​ឆ្នាំ​ទៀត ពោល​គឺ​ឆ្នាំ​២០០៩ និង​ឆ្នាំ​២០១០​ខាង​មុខ​នេះ។

ដើម្បី​ជំនះ​នឹង​ឧបសគ្គ​ដែល​កំពុង​យាយី​វិស័យ​ទេសចរណ៏​របស់​អាស៊ាន និង​របស់​កម្ពុជា​នោះ លោក​ថោង ខុន​បាន​ពន្យល់​ថា ប្រទេស​អាស៊ាន​ទាំង​មូល​បាន​នឹង​កំពុង​សម្រួល​សេវា​ធ្វើ​ដំណើរ និង​សេវា​ដឹក​ជញ្ជូន។ ម្យ៉ាង​វិញ​ទៀត​នៅ​ពេល​អនាគត ប្រទេស អាស៊ាន​នឹង​ជំរុញ​ចលនា​ទេសចរណ៏​យុវជន​រវាង​ប្រទេស​អាស៊ាន និង​អាស៊ាន។

សម្រាប់​ប្រទេស​កម្ពុជា ក្រសួង​ទេសចរណ៏​បាន​នឹង​កំពុង​ស្វះស្វែង​រក​ទីផ្សារ​ទេសចរណ៏​ថ្មី​នៅ​បណ្តា​ប្រទេស​មួយ​ចំនួន​ដូច​ជា ប្រទេស​​គូវែត និង​ប្រទេស​រុស្សី​ជា​ដើម។ កិច្ច​ព្រមព្រៀង​លើ​វិស័យ​ទេសចរណ៏​មួយ​ចំនួន​ត្រូវ​បាន​ចុះ​ហត្ថលេខា​រួច​ហើយ​រវាង​ប្រទេស​កម្ពុជា​និង​គូវេត។ លោក​ថោង ខុន​បាន​បញ្ជាក់​ទៀត​ថា ទីផ្សារ​ប្រទេស​គូវេត និង​ទីផ្សារ​ប្រទេស​រុស្សី​គឺ​ជា​ទីផ្សារ​ទេសចរណ៏​ថ្មី​របស់​កម្ពុជា និង​ជា​ទីផ្សារ​ដែល​មាន​សក្តានុពល។ ប្រទេស​គូវេត​ជា​ប្រទេស​អ្នក​មាន រីឯ​ប្រទេស​រុស្សី​វិញ​គឺ​ជា​មិត្ត​ភ័ក្រ​ចាស់​របស់​កម្ពុជា។

សូម​បញ្ជាក់​ថា​រហូត​មក​ដល់​ពេល​នេះ ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​នេះ​ទៅ​​ទស្សនា​កម្ពុជា​នៅ​មាន​ចំនួន​តិចតួច​នៅ​ឡើយ។ ក្នុង​ឆ្នាំ​២០០៨​កន្លង​មក ប្រជាជន​គូវេត​ទៅ​ទស្សនា​កម្ពុជា​មាន​ចំនួន​៧០០​នាក់​រីឯ​ប្រជាជន​រុស្សី​វិញ មាន​

 

http://www.rfi.fr/actukm/articles/109/article_804.asp

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: