Articles

សហភាព​អឺរ៉ុប​គ្រោង​ផ្តល់​ជំនួយ​ថវិកា​៣៦​លាន​អឺរ៉ូ​ដល់​កម្ពុជា

In Foreign Aid on March 14, 2009 by viCheth

RFA, ដោយ សារី រ័ត្ន

2009-03-14

តាម​ប្រភព​ទីភ្នាក់ងារ​ព័ត៌មាន AKP បាន​ស្រង់​សេចក្តី​ប្រកាស​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ដែល​ថ្លែង​ដោយ​លោក James Moran ប្រធាន​នាយកដ្ឋាន​កិច្ចការ​បរទេស​នៃ​គណៈកម្មការ​សហភាព​អឺរ៉ុប​សម្រាប់​ទ្វីប​អាស៊ី​កាលពី​ថ្ងៃ​អង្គារ បាន​ឲ្យ​ដឹង​ថា សហភាព​អឺរ៉ុប​មាន​គម្រោង​ផ្តល់​ជំនួយ​៧០​លាន​អឺរ៉ូ​ដល់​ប្រទេស​ក្នុង​សមាគម​អាស៊ី​អាគ្នេយ៍ ក្នុង​នោះ​មាន​៣៥​លាន​អឺរ៉ូ​ផ្តល់​ដល់​កម្ពុជា​សម្រាប់​វិស័យ​សុខភាព​និង​សុវត្ថិភាព​ស្បៀង​អាហារ។

មន្ត្រី​រូប​នេះ​បាន​មាន​ប្រសាសន៍​ថា សហភាព​អឺរ៉ុប​នឹង​បន្ត​ជួយ​ដល់​កម្ពុជា​ក្នុង​ការបង្កើន​សមត្ថភាព​ផ្នែក​ពាណិជ្ជកម្ម​និង​បើក​ឲ្យ​មាន​ផ្សារ​នៅ​អឺរ៉ុប​សម្រាប់​ប្រទេស​កម្ពុជា​ផងដែរ។

លោក James Moran បាន​មាន​ប្រសាសន៍​បន្ថែម​ថា ទោះបី​ជា​សេដ្ឋកិច្ច​ពិភពលោក​កំពុង​ជួប​ប្រទះ​នឹង​វិបត្តិ​ក៏​ដោយ ក៏​សហភាព​អឺរ៉ុប​នឹង​ខំ​ជំរុញ​ផ្នែក​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា​នៅ​ឆ្នាំ​២០០៩​នេះ ហើយ​ជាមួយ​គ្នា​នេះ​ដែរ​រដ្ឋាភិបាល​ខ្មែរ​ត្រូវតែ​ពង្រឹង​នូវ​បណ្តាញ​សន្តិសុខ​សង្គម​ដើម្បី​ធ្វើការ​អភិវឌ្ឍ​ឲ្យ​បាន​គ្រប់​វិស័យ ជា​ពិសេស​វិស័យ​ការងារ​និង​កសិកម្ម៕

 

source: http://www.rfa.org/khmer/indepth/EU-2provide-35million-euro-2cam-03142009000504.html

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: