Articles

អ្នក​ជំនួញ​អាមេរិកាំង​វាយ​តម្លៃ​ថា​កម្ពុជា​នៅ​តែ​ជា​ទីផ្សារ​សំខាន់

In Business, Financial Crisis on March 14, 2009 by viCheth

RFA, ដោយ ឃឹម សារ៉ង

2009-03-12

នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ធំៗ​ចំនួន​៧​របស់​អាមេរិក កាល​ពី​ថ្ងៃ​សុក្រ បាន​ធ្វើការ​សន្និដ្ឋាន​អំពី​បេសក​កម្ម​របស់​ខ្លួន​ថា ប្រទេស​កម្ពុជា​នៅ​តែ​ជា​ទីផ្សារ​សំខាន់​របស់​អាមេរិក។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន កាល​ពី​ថ្ងៃ​ពុធ គណៈប្រតិភូ​ដែល​រៀបចំ​ឡើង​ដោយ​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​-អាស៊ាន​នេះ បាន​ជួប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សមាជិក​គណៈ​រដ្ឋមន្ត្រី​ខ្មែរ​ជា​ច្រើន​រូប​ទៀត​ដើម្បី​ស្វែងយល់​ពិនិត្យ​ពិច័យ​អំពី​ឱកាស​ថ្មី​សម្រាប់​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា។

គណៈប្រតិភូ​នោះ ដឹកនាំ​រួម​ដោយ​លោក William Lafferandre អនុប្រធាន​នៃ​ការ​អភិវឌ្ឍ​ពាណិជ្ជកម្ម​អាស៊ី​ប៉ាស៊ីហ្វិក​របស់ ConocoPhilips និង​លោក Frances Zweng ទីប្រឹក្សា​នៃ​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​-អាស៊ាន។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា លោក William Lafferandre មាន​ប្រសាសន៍​ថា «កម្ពុជា​នៅ​តែ​ជា​ទីផ្សារ​សំខាន់​សម្រាប់​ក្រុមហ៊ុន​របស់​សហរដ្ឋ​អាមេរិក។ ហើយ​បំណង​ប្រាថ្នា​របស់​រដ្ឋាភិបាល​ខ្មែរ បាន​ត្រូវ​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង​ដល់​គណៈប្រតិភូ​ក្នុង​ការ​ប្រកប​ជំនួញ​ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ជា​ទី​ដៅ​ទាក់ទាញ​ក្នុង​ការ​ធ្វើ​វិនិយោគ»៕

 

http://www.rfa.org/khmer/news/us-traders-see-cambodia-as-market-03122009050955.html

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: