Articles

កម្មករ​កាត់ដេរ​ខ្មែរ​ត្រូវ​មាន​ប្រាក់​ឈ្នួល​ពី​៨៧ ដុល្លារ​ទៅ ១១៣ ដុល្លារ

In Textile on March 16, 2009 by viCheth

rfi, ដោយ លី ម៉េងហួរ

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 16/03/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  16/03/2009 14:03 ម៉ោងសកល

ការ​ស្រាវ​ជ្រាវ​មួយ​បាន​បង្ហាញ​ថា​ ប្រាក់​ឈ្នួល​សមរម្យ​របស់​កម្មករ​កាត់​ដេរ​ខ្មែរ​គួរ​តែ​រៀប​ចំ​យ៉ាង​តិច​ណាស់​ពី ៨៧ ដុល្លារ​ទៅ ១១៣​ដុល្លារ​ក្នុង​មួយ​ខែ។​ប្រាក់​ឈ្នួល​នេះ ​គឺ​ដើម្បី​ធានាថា​កម្មករ​និង​សមាជិក​គ្រួ​សារ​របស់​គេរ​ស់​នៅ​ក្នុង​ជី​ភាព​សម​រម្យ។​ការ​ស្រាវ​ជ្រាវ​ដែល​ប្រកាស​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ក៏​បាន​រក​ឃើញ​ថា​ប្រាក់ខែ​កម្មករ​កាត់​ដេរ​ជា​មធ្យម​​សព្វ​ថ្ងៃ​ត្រឹម​តែ​៧៩​ដុល្លារ​បាន​ធ្វើ​ឲ្យ​កម្មករ​មិន​អាច​ចំណាយ​គ្រប់​គ្រាន់​ទេ​​ក្នុង​ជី​វ​ភាព​ប្រ​ចាំ​ថ្ងៃ។ នេះ​ជា​លទ្ធផល​ស្រាវ​ជ្រាវ​ដែល​ធ្វើ​ឡើង​ដោយ​វិទ្យាស្ថាន​កម្ពុជា​ដើម្បី​សិក្សា​ការ​អភិវឌ្ឍន៍​របស់​លោក​បណ្ឌិតសេដ្ឋកិច្ច​កង​ច័ន្ទតារារ័ត្ន។​ ជា​ការ​ស្រាវ​ជ្រាវ​ចាប់​ពី​ខែ​ធ្នូ​ឆ្នាំ​២០០៨ ដល់​ខែ​មករា​ឆ្នាំ​២០០៩ ដោយ​ជួប​សម្ភាសន៍​កម្មករ​រោងចក្រ​កាត់​ដេរ​សរុប​ចំនួន​៣៥៣ នាក់​នៅ​ទីក្រុង​ភ្នំពេញ។

លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​ដែល​ទទួល​ការ​ឧបត្ថម្ភ​ពី​មូលនិធិ​អង្គការ​អន្តរជាតិ​បាន​ត្រូវ​លោក​កង ច័ន្ទតារារ័ត្ន​ប្រធាន​វិទ្យាស្ថាន​កម្ពុជា​ដើម្បី​សិក្សា​ការ​អភិវឌ្ឍន៍​បង្ហាញ​ថា​កម្មករ​កាត់ដេរ​សព្វថ្ងៃ​រក​ចំណូល​បានជា​មធ្យម​ត្រឹម​តែ​៧៩​ដុល្លារ​ក្នុង​មួយ​ខែ។​នេះ​គិត​បូក​បញ្ចូល​ទាំង​ប្រាក់​ថែម​ម៉ោង​និង​ប្រាក់រង្វាន់​ផ្សេងៗ​ទៀត។ ​ការ​ស្រាវ​ជ្រាវក៏រ​ក​ឃើញ​ថា​ជា​មធ្យម​ការ​ចំណាយ​សរុប​របស់​កម្មករ​គឺ​៧២​ដុល្លារ​ក្នុង​មួយ​ខែ។​ក្នុង​នោះ​៥៧​ដុល្លារ​ជាត​ម្រូវ​ការ​ចំា​បាច់​ផ្ទាល់​​ខ្លួន​របស់​កម្មករ​ចំណាយ​លើ​ថ្លៃ​អាហារ​ថ្លៃ​ផ្ទះ​ជួល​ទឹក ​ភ្លើង​សម្លៀក​បំពាក់…និង​១៥​ដុល្លារ​ទៀត​ជា​ចំណាយ​សម្រាប់​ផ្ញើរ​ទៅ​ក្រុម​គ្រួសារ​នៅ​ស្រុក​កំណើត។

តាម​ការ​ស្រាវ​ជ្រាវ​កម្មករ​ទទួល​ប្រាក់​ខែ​តិច​ដូច​សព្វ​ថ្ងៃ ​អាច​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ស្ថេរ​ភាព​​ឧស្សាហកម្ម​កាត់​ដេរ​ទាំង​មូល។​ ដូច្នេះ​ដើម្បី​ធ្វើ​ឲ្យ​មាន​បរិយាកាស​ល្អ​សម្រាប់​វិស័យ​កាត់​ដេរ​ទាំង​ខាង​ថៅកែ​និង​ទាំង​ខាង​កម្មករ​វាទាល់​តែ​កម្មករ​​កាត់ដេរ​មាន​ប្រាក់ខែ​សមរម្យ​យ៉ាង​តិច​ពី​៨៧​ដុល្លារ​ទៅ​១១៣​ដុល្លារ​ក្នុង​មួយ​ខែ។​ ចំពោះ​ប្រធាន​សហជីព​សេរី​កម្មករ​រួម​នឹង​មន្ត្រី​រដ្ឋាភិបាល​បាន​យល់​ស្រប​ទៅ​នឹង​ការ​ស្រាវ​ជ្រាវ​ពី​ចំនួន​ប្រាក់ខែ​កម្មករ​កាត់​ដេរ​សព្វថ្ងៃ​ដែល​មិន​គ្រប់គ្រាន់​ដើម្បី​ផ្គត់ផ្គង់​ជីវ​ភាព​ប្រចាំ​ថ្ងៃ។​ក៏​ប៉ុន្តែ​រដ្ឋលេខាធិការ​ក្រសួង​ការងារ​លោក​អ៊ុំ​មាន​បាន​កត់​សម្គាល់​ថា​ក្នុង​កាលៈ​ទេសៈ​បច្ចុប្បន្ន​ដែល​ពិភពលោក​ជួប​នឹង​វិបត្តិ​សេដ្ឋកិច្ច​ដែល​បាន​ធ្វើការ​បញ្ជា​ទិញ​សម្លៀក​បំពាក់​ពី​កម្ពុជា​ត្រូវ​ធ្លាក់​ចុះ​នោះ​​គឺ​គេ​មិន​គួរ​ទាមទារ​ដើម្បី​តម្លើង​ប្រាក់​ខែ​កម្មករ​ទេ។​

ចាប់​ពី​ខែ​កញ្ញា​ឆ្នាំ​២០០៨​ដល់​ខែកុម្ភៈឆ្នាំ​២០០៩​មាន​កម្មករ​៥១០០០​នាក់​ក្នុង​ចំណោម​កម្មករ​កាត់ដេរ​សរុប​ជាង​៣​សែន​នាក់​បាន​បាត់​បង់​ការងារ​ខណៈ​ដែល​ការ​នាំ​ចេញ​សម្លៀក​បំពាក់​កាត់​ដេរ​ក្នុង​ខែ​កុម្ភៈ​ឆ្នាំ​២០០៩​បាន​ធ្លាក់​ចុះ​៥៦%​បើ​ធៀប​នឹង​ខែ​កុម្ភៈ​​ឆ្នាំ​២០០៨។​នេះ​បើ​យោង​តាម​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​​លោក​ចម​ប្រសិទ្ធ៕       

 

http://www.rfi.fr/actukm/articles/111/article_1341.asp

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: