Articles

ជន​បរទេស​នៅ​កម្ពុជា​អាច​នឹង​មាន​សំ​ណាង​ក្លាយ​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​អចលនទ្រព្យ​នាពេល​អនាគត

In Real Estate on March 16, 2009 by viCheth

ដោយ គី សុខលីម

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 16/03/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  16/03/2009 13:18 ម៉ោងសកល

ជន​បរទេស​អាច​ក្លាយ​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​អចលនទ្រព្យ​នា​ពេល​អនាគត​នៅ​កម្ពុជា។​សម្រាប់​មតិ​មួយ​ចំនួន​ការ​បើក​ផ្លូវ​អោយ​ជន​បរទេស​ក្លាយ​ជា​កម្មសិទ្ធិករ​លើ​អចលនទ្រព្យ​គឺ​ជា​ការ​ជួយ​ស្រោច​ស្រង់​វិស័យ​អចលនទ្រព្យ​ឡើង​វិញ​និង​ជា​ការ​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា។​ប៉ុន្តែ​សម្រាប់​មតិ​មួយ​ចំនួន​ផ្សេង​ទៀត​ពួក​គេ​សម្តែង​ក្តី​ព្រួយ​បារម្មណ៏​ទៅវិញ។

ជន​បរទេស​នឹង​ទទួល​បាន​សិទ្ធិ​ជា​ម្ចាស់​អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​អនាគត។​នេះ​គឺ​ជា​ខ្លឹម​សារ​មួយ​នៃ​សេចក្តី​ពង្រាង​ច្បាប់​ដែល​គ្រោង​បើក​ផ្លូវ​អោយ​ជន​បរទេស​អាច​ក្លាយ​ជា​កម្មសិទ្ធិករ​លើ​អចលនទ្រព្យ​មួយ​ចំ​នួន​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

 

ប្រធាន​បទ​នេះ​មិន​មែន​ជា​រឿង​ថ្មី​ស្រឡាង​នោះទេ​តាមពិត​កាល​ពី​២​ឆ្នាំ​មុន​គំ​និត​ចង់​អោយ​បរទេស​ទទួល​បាន​សិទ្ធិ​ជា​ម្ចាស់​អចលនទ្រព្យ​នោះ​ត្រូវ​បាន​អ្នក​វិនិយោគ​បរទេស​មួយ​ចំនួន​បាន​ស្នើ​សុំម​ករាជរដ្ឋាភិបាល​កម្ពុជា​ម្តង​រួច​មក​ហើយ។​ប៉ុន្តែ​អ្វី​ដែល​ជា​បច្ចុប្បន្នភាព​នា​ពេល​នេះ​គឺ​រាជរដ្ឋាភិបាល​កម្ពុជា​តាម​រយះ​ក្រសួង​ជំ​នាញ​មួយ​ចំ​នួន​បាន​នឹង​កំពុង​តាក់តែង​សេចក្តី​ព្រាង​ច្បាប់​មួយ​នេះ។​រី​ឯ​ខ្លឹម​សារ​លម្អិត​យ៉ាង​ណា​នោះ​មិន​ទាន់​ត្រូវ​បាន​គេ​លើក​យក​មក​ពិ​ភាក្សា​ជា​សាធារណៈ​នៅ​ឡើយ​ទេ។​បើ​ទោះ​បី​ជា​ខ្លឹម​សារ​លម្អិត​មិន​ទាន់​ត្រូវ​បាន​គេ​ប្រាប់​អោយ​ដឹង​ច្បាស់​ក៏​ដោយ​ក៏​មាន​មតិ​មួយ​ចំនួន​បាន​អបអរសាទរ​រួច​ជា​ស្រេច​ទៅ​ហើយ​ចំពោះ​ពង្រាង​ច្បាប់​ថ្មី​នេះ។​ប៉ុន្តែ​មតិ​មួយ​ចំនួន​ផ្សេង​ទៀត​កំពុង​សម្តែង​ក្តី​ព្រួយបារម្មណ៏​ទៅ​វិញ។​អ្នក​គាំទ្រ​គំនិត​ចង់​អោយ​ជន​បរទេស​មាន​សិទ្ធិ​ជា​ម្ចាស់​អចលនទ្រព្យ​នៅ​កម្ពុជា​បាន​អត្ថាធិប្បាយ​ថា​ការផ្តល់​សិទ្ធិ​អោយ​ជន​បរទេស​ក្លាយ​ជា​ម្ចាស់​អចលនទ្រព្យ​នៅ​កម្ពុជា​គឺ​មាន​ផល​ប្រយោជន៏​ដ៏មហិមា​សម្រាប់​សេដ្ឋកិច្ច​នៃ​ប្រទេស​មួយ​នេះ។​ផល​ប្រយោជន៏​ទី​មួយ​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​នោះ​គឺ​ទង្វើ​នេះ​អាច​ជួយ​ស្តារ​វិស័យ​អចលនទ្រព្យ​កម្ពុជា​អោយ​រស់​ឡើង​វិញ​បាន។

ទីពីៈ​ទង្វើ​នេះ​អាច​បើកផ្លូវ​អោយ​ជន​បរទេស​ចូល​និវត្តន៏​អាច​យក​ថវិការ​របស់​គេ​មក​ចាយ​វាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាន់​តែ​ខ្លាំង​ឡើងៗ​តាម​រយះ​ការ​មក​ស្នាក់​នៅ​រយះ​ពេល​យូរ​នៅ​កម្ពុជា។​ទីបី​ទង្វើ​នេះ​អាច​ជៀស​វាង​ពី​ជម្លោះ​រវាង​ជនជាតិ​ខ្មែរ​និង​ជនជាតិ​បរទេស​មាន​ន័យ​ថា​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ជន​បរទេស​អាច​ទិញ​អចលនទ្រព្យ​នៅ​កម្ពុជា​បាន​ដោយ​ដាក់​ឈ្មោះ​ជន​ជាតិ​ខ្មែរ​ជា​តំ​ណាង​ហើយ​ការ​ធ្វើ​យ៉ាង​ដូច្នេះ​វា​តែងតែ​បង្កបញ្ហា​ជម្លោះ​ដណ្តើម​ទ្រព្យ​សម្បត្តិ​គ្នា​ជា​រឿយៗ។​ម៉្យាង​វិញ​ទៀត​ការ​បើក​ផ្លូវ​អោយ​ជន​បរទេស​មាន​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​នោះ​ក៏​អាច​ជា​មធ្យោបាយ​មួយ​បន្ថែ​មទៀត​ក្នុង​ការ​ជំរុញ​វិស័យ​វិនិយោគ​នៅ​កម្ពុជា។​បើ​ទោះបី​ជា​មតិ​មួយ​ចំ​នួន​គាំទ្រ​គំនិត​ចង់​អោយ​ជន​បរទេស​មាន​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ក៏ដោយ​ក៏​មតិ​មួយ​ចំនួន​ផ្សេង​ទៀត​សម្តែង​ក្តី​ព្រួយ​បារម្មណ៏​យ៉ាង​ខ្លាំង​ចំពោះសេចក្តី​ព្រាង​ច្បាប់​មួយ​នេះ។​ក្រុម​មតិ​ទី​២​សម្តែង​ក្តី​ព្រួយ​បារម្មណ៏​ដោយ​លើក​ជា​សំនួរ​ថា​តើ​ជន​បរទេស​អាច​ទិញ​អី្វ​បាន​ខ្លះ?​ផ្ទះ​សម្បែង​ឬ​ដីធ្លី?​តើ​ពួកគេ​អាច​ទិញ​បា
​ក្នុង​ចំនួន​ណា?​បើ​យោង​តាម​ការ​អោយ​ដឹង​របស់​មន្រ្តី​ជំនាញ​មួយ​ចំនួន​សេចក្តី​ព្រាង​ច្បាប់​នេះ​មិន​អនុញ្ញាត្តិ​អោយ​ជន​បរទេស​ទិញ​ដី​នោះ​ទេ​ពោល​គឺ​អនុញ្ញាត្តិ​អោយ​ទិញ​តែ​ផ្ទះ​ល្វែង​ជាន់​ខាង​លើប៉ុ​ណ្ណោះ។​ប៉ុន្តែ​ត្រង់​ចំនុច​នេះ​គេ​នៅ​មិន​ទាន់​កំណត់​អោយ​ច្បាស់ថា​ចាប់​ពី​ជាន់​ទី​ប៉ុន្មាន​នោះទេ។​ទាក់ទង​ទៅ​នឹង​ចំនួន​ផ្ទះ​ល្វែង​ដែល​អនុញ្ញាត្តិ​អោយ​ជន​បរទេស​ទិញ។​ក្រុម​មតិ​ទី​២​បាន​ស្នើ​សុំ​អោយ​រាជរដ្ឋាភិបាល​ពិចារណា​លើ​ចំនុច​នេះ​អោយ​បាន​ហ្ម៉ត់ចត់​បំផុត​ពីព្រោះថា​បើ​គេ​អនុញ្ញាត្តិ​អោយ​ជន​បរទេស​ទិញ​ក្នុង​ចំនួន​ច្រើន​ជ្រុល​ពេក​នោះ​ពួកគេ​អាច​ទិញ​សម្រាប់​ទុក​លក់​យក​ចំណេញ​ពោល​គឺ​មិន​ទិញ​សម្រាប់​រស់​នៅ​នោះ​ទេ។​ម៉្យាងវិញ​ទៀត​ការ​ធ្វើ​របៀប​នេះ​អាច​បង្ក​អោយ​តម្លៃ​ផ្ទះ​កាន់​តែ​ជ្រួល​ច្របល់​ទៅ​វិញ​នោះ​ទេ។​ជា​លទ្ធផល​បញ្ហា​នេះ​អាច​ក្លាយ​ទៅជា​ឧបសគ្គដ៏​ធ្ងន់ធ្ងរ​សម្រាប់​ជនជាតិ​ខ្មែរ​ដែល​មាន​ប្រាក់​តិច​តួច​ហើយ​ចង់​បាន​ផ្ទះ​សម្បែង​សម្រាប់​រស់នៅ។​ក្រុម​មតិ​ទី​២​ដដែល​ស្នើ​សុំ​អោយ​រាជរដ្ឋាភិបាល​កំណត់​រយះពេល​ស្នាក់​នៅ​របស់​ជន​បរទេស​អោយ​បាន​ច្បាស់​លាស់​មុន​ពេល​ផ្តល់​សិទ្ធិ​អោយ​ពួក​គេ។​លើស​ពី​នេះ​ទៅទៀត​រាជរដ្ឋាភិបាល​គួរពិចារណា​ថា​តើ​កម្មសិទ្ធិ​នេះ​គួរផ្តល់​អោយ​ជន​បរទេស​ទូទៅ​ឬ​គួរផ្តល់​អោយ​តែ​ជន​បរទេស​ជំនាញ​ដែល​ត្រូវ​មក​បម្រើការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​រយះពេល​វែង​ប៉ុណ្ណោះ។

 

http://www.rfi.fr/actukm/articles/111/article_1337.asp

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: