Articles

លោក គាត ឈន់ វិបត្ដិសេដ្ឋកិច្ចកំពុងបង្កហានិភ័យដល់ប្រព័ន្ធសេដ្ឋកិច្ចកម្ពុជា

In Financial Crisis on June 8, 2009 by viCheth

ភ្នំពេញ​, ដោយ : រតនា ksn-new.com ០៨ – ០៦ – ២០០៩

វិបត្ដិសេដ្ឋកិច្ចពិភពលោក បានកំពុងតែធ្វើឱ្យសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា ជួបនូវវិបត្ដិ
យ៉ាងធ្ងន់ធ្ងរ ហើយសន្ទុះងើបឡើងវិញនៃវិស័យសេដ្ឋកិច្ចកម្ពុជា នៅពេលនេះហាក់បីដូចជាមានសន្ទុះ
យឺតខ្លាំងណាស់គឺ សេដ្ឋកិច្ចកម្ពុជា អាចនឹងមានកំណើនប្រមាណពី ១ ភាគរយ ទៅ ២ ភាគរយប៉ុណ្ណោះ
សម្រាប់ឆ្នាំ២០០៩ ដែលកំណើនសេដ្ឋកិច្ចកម្ពុជា កាលពីឆ្នាំ២០០៨ មានចំនួនប្រមាណ ៧ ភាគរយ
យោងតាមការបញ្ជាក់របស់លោកគាត ឈន់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុនៅ
ក្នុងឯកសារជំនួយស្មារតីរបស់លោក ។

southern_gate

ភ្ញៀវទេសចរណ៍ទស្សនាប្រាសាទអង្គរធំ

Magazin_6

កម្មការិនីរោងចក្រកាត់ដេរ បំពេញការតាមជំនាញ

យោងតាមឯកសារជំនួយស្មារតីរបស់លោកឧបនាយករដ្ឋមន្ដ្រីគាត ឈន់ បានបញ្ជាក់ថា
វិបត្ដិសេដ្ឋកិច្ចពិភពលោក បានកំពុងបង្កហានិភ័យដល់ប្រព័ន្ធសេដ្ឋកិច្ច និង ហិរញ្ញវត្ថុក្នុងវិស័យ
វិនិយោគឯកជន ។

អង្គការមូលនិធិហិរញ្ញវត្ថុអន្ដរជាតិមួយចំនួនបានព្យាករណ៍ថា ដោយសារតែវិបត្ដិសេដ្ឋកិច្ច
ពិភពលោកគឺធ្វើឱ្យប្រទេសកម្ពុជា ជួបនូវវិបត្ដិសេដ្ឋកិច្ចយ៉ាងខ្លាំងក្នុងឆ្នាំ២០០៩ នោះ ។ លោក
ឧបនាយករដ្ឋមន្ដ្រី គាត ឈន់ បញ្ជាក់ក្នុងឯកសារ ជំនួយស្មារតី ដដែលនោះទៀតថា ៖ វិស័យ
ឧស្សាហកម្មកាត់ដេរកុំពុងទទួលរងនូវផលប៉ះពាល់ខ្លាំងបន្ទាប់ពីមានវិបត្ដិសេដ្ឋកិច្ចពិភពលោក
បន្ទាប់មកទៀតវិស័យដែលរងផលប៉ះពាល់ដែរនោះគឺ វិស័យទេសចរណ៍ វិស័យអចលនទ្រព្យ ។

ជា មុនី ប្រធានសហជីពសេរីកម្មករនៃព្រះរាជណាចក្រម្ពុជាបានមានប្រសាសន៍ថា ពេល
កន្លងមកនេះថា បន្ទាប់ពីការកើតមានវិបត្ដិសេដ្ឋកិច្ចពិភពលោកគឺ កម្មករកម្មការិនីជាតិ ៥ ម៉ឺននាក់
កំពុងប្រឈមមុខ នឹង ការបាត់បង់ប្រាក់ចំណូលសម្រាប់ ជីវភាព និង ផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារគឺ
ដោយសារអត់មានការងារធ្វើ ។

ក្រុមពាណិជ្ជកម្មខាងវិស័យដឹកជញ្ជូនភ្ញៀវនៅតាមសណ្ឋាគារបានឱ្យដឹងថា ដេយសារតែកើត
មានវិបត្ដិសេដ្ឋកិច្ចគឺ បណ្ដាលឱ្យចំនួនភ្ញៀវទេចរណ៍បរទេសមានចំនួនថយចុះ ហើយម្ចាស់សណ្ឋាគារ
និង ភោជនីដ្ឋានមួយចំនួនទាំងនៅខេត្ដ សៀមរាប ខេត្ដព្រះសីហនុ និង ក្រុងភ្នំពេញជាងនោះគឺ ត្រូវ
ប្រឈម និង ការខាតថវិកាទើបពួកគេសម្រេចបិទទ្វារផ្អាកសកម្មភាពរកស៊ី មួយរយៈ ។ តាមការ
អះអាងពីអ្នកមើលការខុសត្រូវភោជនីដ្ឋានបៀហ្គាដេនក្នុងភ្នំពេញមួយកន្លែងបានឱ្យដឹងថា ស្ដ្រីក្មេងៗ
ដែលជាកម្មការិនីកាត់ដេរ បានមកសុំបម្រើការងារជាស្រីបម្រើខារ៉ាអូខេច្រៀងកំដរភ្ញៀវ និង ជាអ្នក
បម្រើភ្ញៀវនៅតាមតុ និង ជា អ្នកឡង់សេស្រាបៀរ មានចំនួនច្រើនជាងពេលមុនៗពោលគឺពួកគេអត់
ទៅផ្ទះវិញពេលរោងចក្របិទទ្វារអត់ការងារធ្វើក៏ដោយ ។

http://www.ksn-news.com/story/f3/f3.aspx?fn=ksn-Keat_chhun.html

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: