Articles

ប្រទេស​ចិន​និង​អាស៊ាន​ បង្កើត​​តំបន់​ផ្តោះប្តូរ​ពាណិជ្ជកម្មដោយសេរី

In Asean Free Trade Agreement, News In Khmer Language, World on January 4, 2010 by viCheth

RFI, ដោយ នុយ ប៊ែរណាដែត

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 01/01/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  01/01/2010 11:59 ម៉ោងសកល

តំបន់​ផ្តោះប្តូរ​ពាណិជ្ជកម្ម​​ដោយសេរី​ដ៏​ធំ​ជាងគេ​បំផុត​មួយ​នៅ​ក្នុង​ពិភពលោក បាន​ចាប់​កំណើត​ហើយ​ចាប់តាំង​ពី​​ថ្ងៃ​​ទី ​១ មករានេះទៅ។ គឺ បណ្ដា​ប្រទេស​នៃ​តំបន់​ភូមិភាគ​អាស៊ីអាគ្នេយ៍​​​​​​រួម​ដែលរួម​ប្រជុំ​គ្នា​​នៅ​ក្នុង​រង្វង់​សមាគម​អាស៊ាន​នឹង​ចូលរួបរួម​​ជាមួយ​ប្រទេស​ចិន។ ការ​បង្កើត​តំបន់ផ្តោះប្តូរ​ពាណិជ្ជកម្ម​ដោយ​សេរី​​​រវាង​សមាគម​អាស៊ាន​និង​ប្រទេស​ចិន​នេះ អាចនឹងជំរុញ​ឲ្យគេ មាន​លទ្ធភាព​ធ្វើការ​ប្រកួតប្រជែង​គ្នា​ជាមួយ​បណ្ដា​តំបន់​ផ្តោះប្តូរ​ពាណិជ្ជកម្ម​ធំៗ​ដទៃ​ទៀត​នៅ​លើ​ភព​ផែនដី។

ក៏ប៉ុន្តែ​ក្រុម​បណ្ដា​ឧស្សាហករ នឹក​បារម្ភ​ខ្លាច​ទៅថ្ងៃ​មុខ​ទៅ​ទីផ្សារ​របស់​អាស៊ាន​ត្រូវ​​ជោរជន់ខ្លាំង​ពេក​ដោយសារតែ​ទំនិញ​របស់​ចិន​​​មាន​តម្លៃ​ថោក​នោះ។

ការ​ដែល​អាស៊ាន​និង​ចិន​ បាន​សម្រេច​​​ក្នុង​ការ​បង្កើត​តំបន់​ផ្តោះប្តូរ​ពាណិជ្ជកម្ម​ដោយសេរី​ពេល​នេះ គឺ​ជាលទ្ធផល​នៃ​ការចរចាគ្នា​យ៉ាង​លំបាកលំបិន​អស់​រយៈ​ពេល​ចំនួន ៨​ឆ្នាំ​។

តាំងពី​ពាក់កណ្តាលអាធ្រាត​ថ្ងៃ​ព្រហស្បតិ៍​​ឆ្លង​ចូល​ថ្ងៃ​សុក្រ​នេះមក ​ប្រទេស​ចិន​និង​ប្រទេស​ស្ថាបនិក​អាស៊ាន​ចំនួន ៦ បាន​សម្រេច​លប់ចោល​ពន្ធគយ​ចំនួន ៩០​ភាគរយ​លើ​ការ​ផ្តោះប្តូរពាណិជ្ជកម្ម​រវាង​គ្នា។ ចាប់ពី​ថ្ងៃ​ទី ១​មករា ២០១០​នេះ​ទៅ ប្រទេស​ថៃ Indonésie,Philippines,Brunei,singapour និង​Malaisie នឹង​អាច​ចាប់ផ្តើម​ធ្វើ​ពាណិជ្ជកម្ម​ដោយ​សេរី​បាន​ហើយ​ជាមួយ​ចិន​ប្រទេស​ជិតខាង​របស់​ខ្លួន​ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​អាស៊ី។

ជាមួយ​នឹង​ប្រជាជន​ចំនួន​ជិត ២០០០ លាន​នាក់ តំបន់​ផ្តោះប្តូរ​ពាណិជ្ជកម្ម​ដោយសេរី​រវាង​ចិន​និង​អាស៊ាន​នេះ នឹង​ក្លាយ​ជា​តំបន់​មួយ​ដែល​មាន​ចំនួន​ប្រជាជន​ច្រើន​ជាងគេ​បំផុត​ដាច់ឆ្ងាយ​បើប្រៀប​នឹង​តំបន់​ផ្តោះប្តូរ​ពាណិជ្ជកម្ម​នៅ អាមេរិក​ខាង​ជើង និង​នៅ​សហភាពអ៊ឺរ៉ុប។ ក៏ប៉ុន្តែ បើ​គេ​និយាយ​ពី​ទំហំ​នៃ​ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​វិញ តំបន់​ផ្តោះប្តូរ​ពាណិជ្ជកម្ម​របស់​អាស៊ាន និង​ចិន នឹង​ត្រូវ​ស្ថិត​នៅ​លំដាប់​ទី ៣ ជាច្រើន​ឆ្នាំ​ទៅមុខ​ទៀត។

នៅ​ក្នុង​សំណួរ​មួយ​ចោទសួរ​ថា តើ​ កិច្ចព្រមព្រៀង​នេះ​នឹង​ផ្តល់​ផលប្រយោជន៍​អ្វីខ្លះ ? ដល់​ភាគី​ចិន​និង​ភាគី​អាស៊ាន។

សំរាប់ប្រទេសចិន កិច្ចព្រមព្រៀង​នេះ នឹង​អនុញ្ញាត្ត​ឲ្យ​ចិន ស្រូប​យក​វត្ថុធាតុដើម​យ៉ាងច្រើន​នៅ​ក្នុង​តំបន់ មាន​ជាអាទិ៍​ប្រេង​ត្នោត​ ឈើ និង​ជ័រកៅស៊ូ។ ចំពោះ​បណ្ដា​ប្រទេស​អាស៊ាន​វិញ គេ​ហាក់ដូចជា​មិន​បាន​ទទួល​ផល​ប្រយោជន៍​អ្វីច្រើន​ទេ​ពី​កិច្ច​ព្រមព្រៀង​នេះ ក៏ប៉ុន្តែ​ផ្ទុយទៅវិញ បណ្ដា​ឧស្សាហករ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ អាច​​នឹង​ចូល​ប្រឡូក​នៅ​ក្នុង​ទីផ្សារ​មួយ​ដែល​មាន​លក្ខណៈ​ទូលំទូលាយ​ជាង​មុន។  យ៉ាងណាក៏ដោយ ក្តីបារម្ភ​របស់​ពួកគេ គឺ បារម្ភ​ពីការ​ហូរចូល​ទំនិញ​របស់ចិន​នៅ​ក្នុង​តំបន់​និង​ដែល​មាន​តម្លៃ​ថោក​ទៀតផង។

ទន្ទឹមនេះដែរ សមាគម​ម្ចាស់​សហគ្រាស​ជាច្រើន នៅ​ក្នុង​ប្រទេស Indonésie​និង​Philippines បាន​សុំស្នើ​ដល់​រដ្ឋាភិបាល​របស់​គេ ឲ្យ​​លើកពេល​នៃ​​ការ​ចូល​ជាធរមាន​លើ​កិច្ចព្រមព្រៀង​នេះ​សិន ពិសេស​ទាក់ទង​នឹង​ផ្នែក ឧស្សាហកម្ម​ណា​ដែល​ទទួល​ការ​គំរាម​ខ្លាំង​ជាង​គេ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: