Quotes

រដ្ឋសភា ផ្តើម​ពិភាក្សា​ច្បាប់​​អនុញ្ញាត​ឲ្យ​ជន​បរទេស ធ្វើ​ម្ចាស់​ផ្ទះ​ជាន់​លើ

RFI ដោយ លី ម៉េងហួរ, 01/04/2010

នៅថ្ងៃ​ព្រហស្បតិ៍ ទី​១​មេសា​នេះ រដ្ឋសភា​ប្រទេស​កម្ពុជា​បើក​កិច្ចពិភាក្សា​លើ​សេចក្តី​ព្រាង​​ច្បាប់​ស្តីពី ការផ្តល់​កម្មសិទ្ធិ​លើ​ចំណែក​ឯកជន នៃ​អគារ​សហកម្ម​សិទ្ធិ​ដល់​ជន​បរទេស។ ជាច្បាប់ ដែល​អនុញ្ញាត​ឲ្យ​ជន​បរទេស មាន​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ ចាប់​ពី​ជាន់​ទី​១​ឡើង​ទៅ។

ច្បាប់ ដែល​អនុញ្ញាត​ឲ្យ​ជន​បរទេស មាន​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ជាន់​លើ ចាប់​ពី​ជាន់​ទី​១ មាន ៨ ជំពូក និង ​២៤ មាត្រា។ ច្បាប់​ថ្មី​នេះ សំដៅ​ទាក់ទាញ​ និង​សម្រួល​​ដល់​​ធុរកិច្ច​​របស់​វិនិយោគិន​លើ​វិស័យ​សំណង់ ព្រម​ទាំង​ជួយ​ដល់​ទីផ្សារ​អចលនវត្ថុ​នៅ​កម្ពុជា។

សេចក្តី​ព្រាង​ច្បាប់​ ដែល​រដ្ឋសភា​ផ្តើម​កិច្ច​ពិភាក្សា​នៅ​ថ្ងៃ​នេះ ក៏​បាន​កំណត់​អំពី​គោល​ការណ៍​​ទូទៅ សិទ្ធិ និង​កាតព្វកិច្ច​​​ទាំងឡាយ សម្រាប់​ជន​បរទេស ដែល​មាន​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​​លើ​ចំណែក​នៃ​អគារ​សហកម្ម​​សិទ្ធិ គឺ​អគារ​ផ្ទះ​ល្វែង សំណង់​ខ្ពស់ៗ​ទំនើបៗ នៅ​កម្ពុជា។

ច្បាប់ថ្មី​នេះ ក៏​បាន​កំណត់​ថា ជន​បរទេស មាន​សិទ្ធិ​ធ្វើ​ជា​ម្ចាស់ លើ​ចំណែក​​ឯកជន​នៃ​សំណង់​អគារ​ផ្ទះល្វែង ឬ​អគារ​ខ្ពស់ៗ ចាប់​ពី​ជាន់​ទី​១ ឡើង​ទៅ។ ចំណែក​​ជាន់​ផ្ទាល់​ដី និង​ជាន់​ក្រោម​ដី មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជនបរទេស មាន​សិទ្ធិ​កាន់​កាប់​ឡើយ។ ​ជន បរទេស ក៏​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មាន​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​អគារ​ ដែល​​​ស្ថិត​​នៅ​ចំងាយ ៣០ គីឡូម៉ែត្រ ពី​ព្រំដែន​​គោក និង​តំបន់​មួយ​ចំនួន​ទៀត ដែល​កំណត់​ដោយ​រដ្ឋាភិបាល លើក​លែង​តែ​អគារ​សហកម្មសិទ្ធិ​នោះ ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ទី​ប្រជុំ​ជន​សំខាន់ៗ និង​តំបន់​ផ្សេង​ទៀត ដែល​កំណត់​ដោយ​រដ្ឋាភិបាល។

​លោក សុន ឆ័យ អ្នក​តំណាង​រាស្ត្រ​គណបក្ស​សមរង្ស៊ី យល់​ឃើញ​ថា ច្បាប់​ថ្មី​នេះ ជា​ការអនុវត្តន៍ ដូច​ប្រទេស​ជាច្រើន ក៏​ប៉ុន្តែ​លោក​បាន​គូស​បញ្ជាក់​ថា ចាំ​បាច់​ឲ្យ​មាន​ការ​ពិនិត្យ និង​ការ​បញ្ជាក់​បន្ថែម​ពី​រដ្ឋាភិបាល​ថា ការ​ប្រើប្រាស់​ច្បាប់​ផ្តល់​សិទ្ធិ​ដល់​ជន​បរទេស ធ្វើ​ជា​ម្ចាស់​ផ្ទះ​លើ​អគារ​ជាន់​លើ​នេះ នឹង​មិន​បំពាន​លើ​អ្វី​ដែល​ជា​ផល​ប្រយោជន៍​​របស់​​ប្រជាពលរដ្ឋ និង​ប្រយោជន៍​របស់​ជាតិ​ទាំងមូល​នោះ​ទេ។

ចំណែក​លោក​ទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​បាន​ចូល​ការពារ​សេចក្តី​ព្រាង​ច្បាប់ ផ្តល់​សិទ្ធិ​ឲ្យ​ជន​បរទេស ធ្វើ​ជា​ម្ចាស់​​ផ្ទះ​​​លើ​​អគារ​សហកម្ម​សិទ្ធិ​ បាន​ប្រាប់​អង្គ​ប្រជុំ​រដ្ឋសភា​ថា គោលបំណង​នៃ​ច្បាប់​ថ្មី​នេះ ដើម្បី​​ជម្រុញ​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិ និង​ជម្រុញ​ការ​វិនិយោគ នៅ​តាម​តំបន់​សេដ្ឋកិច្ច​​ពិសេស និង​តំបន់​ឧស្សាហកម្ម​ផ្សេងៗ តាម​បណ្តោយ​ព្រំដែន និង​ក៏​ដើម្បី​ការពារ​បូរណភាព​ទឹកដី​របស់​កម្ពុជា។

ជាមួយ​គ្នា​នោះ លោក សឹង ប៊ុណ្ណា ប្រធាន​ក្រុមហ៊ុន​អចលនៈទ្រព្យ ប៊ុណ្ណា​រៀល​ធី ដែល​ជា​អ្នក​រកស៊ី​ខាង​ទិញ​លក់​ដី និង​ផ្ទះ បាន​លើក​ឡើង​ថា ច្បាប់​ដែល​អនុញ្ញាត​ឲ្យ​ជន​បរទេស មាន​សិទ្ធិ​ទិញ​ផ្ទះ ចាប់​ពី​ជាន់​ទី១ ដើម្បី​ធ្វើ​ជា​កម្មសិទ្ធិ​នេះ ជា​អ្វី​ដែល​វិស័យ​ឯកជន បាន​ទន្ទឹង​រង់​ចាំ​ជា​យូរ​ឆ្នាំ​មក​ហើយ។ លោកថា ច្បាប់​នេះ អាច​ជា​ការ​រួម​ចំណែក ដើម្បី​លើក​កម្ពស់ ក្នុង​ការ​ជម្រុញ​វិស័យ​ទីផ្សារ​អចលនៈទ្រព្យ ដី​ធ្លី​ផ្ទះ​សម្បែង​នៅ​កម្ពុជា ឲ្យ​មាន​សកម្មភាព​ប្រសើរ​ឡើង​វិញ។ ម្យ៉ាងទៀត​ច្បាប់​ថ្មី​នេះ ក៏​ជា​ចលករ​មួយ​ក្នុង​ការ​ជម្រុញ​​សេដ្ឋកិច្ច​ជាតិ​ងើប​ឡើង​វិញ តាម​រយៈ​ការ​វិនិយោគ​ពី​បរទេស។

ទីផ្សារ​វិស័យ​អចលនៈ​ទ្រព្យ​ដីធ្លី និង​ផ្ទះ​សម្បែង នៅ​កម្ពុជា ត្រូវ​បាន​ជាប់​គាំង អស់​មួយ​រយៈ​មក​ហើយ។ តាម​ការ​បញ្ជាក់​របស់​លោក សឹង ប៊ុណ្ណា ឥឡូវ​នេះ ទីផ្សារ​អចលនៈ​ទ្រព្យ នៅ​កម្ពុជា គ្រាន់​តែ​បាន​រ៉ើបៗ​បន្តិច ហើយ​នៅ​ឆ្នាំ​នេះ វា​បាន​ធ្លាក់​ដល់​បាត។ ប៉ុន្តែ​ក៏​មាន​សំណង់​អគារ​ផ្ទះ​ល្វែង និង​អគារ​ទំនើបៗ​ខ្ពស់ៗ បាន​ដំណើរ​ការ​សាងសង់ តែ​មិន​សកម្ម​ប៉ុន្មាន​ទេ បន្ទាប់ពី​វិបត្តិ​សេដ្ឋកិច្ច​សកល កាលពី​ចុង​ឆ្នាំ​២០០៨៕

Posted April 3, 2010 by viCheth

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: