Links

ធនាគារ​ជាតិ​ដាក់​ដេញ​ថ្លៃ​ប្រាក់​៤​លាន​ដុល្លារ​ដើម្បី​ស្ថិរភាព​ប្រាក់​រៀល

In Economy, Government, Monetary, News In Khmer Language, Uncategorized on May 26, 2010 by viCheth

RFA, ដោយ ទីន ហ្សាការីយ៉ា, 2010-05-25

រូបិយប័ណ្ណ​ប្រាក់​រៀល​នៅតែ​បន្ត​ធ្លាក់​ថ្លៃ​នៅ​លើ​ទីផ្សារ ខណៈ​ធនាគារ​ជាតិ​បាន​លក់​បញ្ចេញ​ប្រាក់​ដុល្លារ​ចំនួន ៤​លាន​ដុល្លារ ដើម្បី​ឲ្យ​ធនាគារ​ពាណិជ្ជ ហាង​ប្ដូរ​ប្រាក់ និង​ក្រុមហ៊ុន​នានា ដេញ​ថ្លៃ ក្នុង​គោល​បំណង​ឲ្យ​ប្រាក់​រៀល​មាន​ស្ថិរភាព​ឡើង​វិញ។

RFA Photo

ហាង​ប្ដូរ​ប្រាក់​មួយ​កន្លែង នៅ​ក្នុង​រាជធានី​ភ្នំពេញ

ម្ចាស់​ហាង​ប្ដូរ​ប្រាក់ លី ហួ ជា​ហាង​ប្ដូរ​ប្រាក់​ធំ​ជាង​គេ​នៅ​រាជធានី​ភ្នំពេញ លោក​ស្រី សៀង លីម បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥ ឧសភា​នេះ ថា អត្រា​ប្ដូរ​ប្រាក់​កាល​ពី​ថ្ងៃ​ទី​២៣ ឧសភា​កន្លងទៅ គឺ ៤.២៣៨​រៀល ក្នុង ១​ដុល្លារ ហើយ​បាន​កើន​ដល់ ៤.២៥៣​រៀល ក្នុង ១​ដុល្លារ នៅ​ថ្ងៃ​ទី​២៥ ឧសភា​នេះ។

លោក​ស្រី សៀង លីម បាន​អះអាង​ថា លោក​ស្រី​បាន​ចូលរួម​ដេញ​ថ្លៃ​នៅ​ធនាគារ​ជាតិ​ដែរ ប៉ុន្តែ​ការ​ដេញ​ថ្លៃ​នេះ​មិន​សន្មត​ថា អ្នក​ស្រី​ចំណេញ​នោះ​ទេ ពីព្រោះ​អត្រា​ប្ដូរ​ប្រាក់​នៅ​លើ​ទីផ្សារ​ឡើង​ចុះ​រាល់​ថ្ងៃ។ យ៉ាង​នេះ​ក្ដី​លោក​ស្រី​បញ្ជាក់​ថា ការ​ចូលរួម​ដេញ​ថ្លៃ​នេះ​ក្នុង​គោល​បំណង​ឲ្យ​ប្រាក់​រៀល​ឡើង​ថ្លៃ​វិញ ហើយ​សង្ឃឹម​ថា ប្រាក់​រៀល​នឹង​ឡើង​ថ្លៃ​បន្ទាប់​ពី​អតិថិជន​បាន​ដេញ​ថ្លៃ​ប្រាក់​ដុល្លារ​ពី​ធនាគារ​ជាតិ​នេះ។

លោក​ស្រី សៀង លីម បាន​បញ្ជាក់​ថា ៖ «លុយ​ដែល​វា​សំបូរ​នៅ​ទីផ្សារ អ៊ីចឹង​ហើយ​បាន​ជា​វា​ចុះ​ថោក ហើយ​គាត់​ចង់​ប្រមូល​លុយ​ទីផ្សារ​ហ្នឹង ដើម្បី​ចូល​ទៅ​ធនាគារ​ជាតិ បាន​គាត់​ដាក់​ដេញ​ថ្លៃ»

អាជីវករ​ប្ដូរ​ប្រាក់​មួយ​រូប​ទៀត​បាន​លើក​ឡើង​ថា នៅ​ពេល​ប្រាក់​រៀល​ចុះ​ថ្លៃ ហើយ​ទំនិញ​នៅ​លើ​ទីផ្សារ​ឡើង​ថ្លៃ វា​ជា​ការ​លំបាក​ដល់​អាជីវករ និង​ប្រជា​ពលរដ្ឋ ៖ «វា​ពិបាក​ណាស់ លុយ​ដុល្លារ ដូច ១០​ដុល្លារ​ឡើង​ដល់ ៤​ម៉ឺន ២​ពាន់​ជាង ហើយ​អីវ៉ាន់​ឡើង​ថ្លៃ ហើយ​លុយ​វា​ពិបាក​រក​ណាស់!»

នាយក​វិទ្យាស្ថាន​កម្ពុជា​ដើម្បី​សិក្សា​អភិវឌ្ឍន៍ លោក​បណ្ឌិត កង ច័ន្ទតារារ័ត្ន បាន​មាន​ប្រសាសន៍​ថា ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ដាក់​លក់​ប្រាក់​ដុល្លារ​ដូច្នេះ​ជា​សញ្ញា​ល្អ​មួយ ដើម្បី​ឲ្យ​ប្រាក់​រៀល​មាន​ស្ថិរភាព ពីព្រោះ​នៅ​ពេល​ប្រាក់​រៀល​មាន​ចរាចរណ៍​តិច​នៅ​លើ​ទីផ្សារ ធៀប​នឹង​ប្រាក់​ដុល្លារ នោះ​វា​ធ្វើ​ឲ្យ​លុយ​រៀល​មាន​តម្លៃ។

លោក​បណ្ឌិត កង ច័ន្ទតារារ័ត្ន បាន​ថ្លែង​ថា ៖ «វា​សំខាន់​ដោយសារ​ថា ប្រទេស​យើង​ជា​ប្រទេស​នាំ​អីវ៉ាន់​ចូល​ច្រើន ដើម្បី​មក​ផ្គត់ផ្គង់​សេដ្ឋកិច្ច អ៊ីចឹង​នៅ​ពេល​ដែល​លុយ​រៀល​ធ្លាក់​ថ្លៃ វា​ធ្វើ​ឲ្យ​អីវ៉ាន់​នៅ​លើ​ទីផ្សារ​មាន​ការ​កើន​ឡើង​ដែរ។ គួប​ផ្សំ​នឹង​ឥទ្ធិពល​នៃ​ថ្លៃ​ប្រេង​ផង អ៊ីចឹង​នៅ​ពេល​ដែល​ឲ្យ​លំនឹង​នៃ​ស្ថិរភាព​របស់​អត្រា​ប្ដូរ​ប្រាក់ ពេល​ហ្នឹង​បង្ក​ឲ្យ​មាន​ការ​ឡើង​ថ្លៃ​ដល់​អីវ៉ាន់​នៅ​ស្រុក​ខ្មែរ ត្រូវ​បាន​កាត់​ផ្ដាច់​មួយ​កម្រិត»

ម្ចាស់​ហាង​ប្ដូរ​ប្រាក់ លី ហួ លោក​ស្រី សៀង លីម បាន​ឲ្យ​ដឹង​ទៀត​ថា រហូត​មក​ទល់​នឹង​ពេល​នេះ​មាន​អតិថិជន​មក​ពី ៨​ស្ថាប័ន​ហើយ​ដែល​បាន​ចូលរួម​ក្នុង​ការ​ដេញ​ថ្លៃ​ប្រាក់​ដុល្លារ​នៅ​ធនាគារ​ជាតិ។

សេចក្ដី​ប្រកាស​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ចុះ​ហត្ថលេខា​ដោយ​លោក​ស្រី​អគ្គនាយក តាល់ ណៃអ៊ីម បាន​ឲ្យ​ដឹង​ថា ធនាគារ​ជាតិ​កំពុង​លក់​បញ្ចេញ​ប្រាក់​ដុល្លារ​ចំនួន ៤​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដើម្បី​យក​ប្រាក់​រៀល​ចូល​ធនាគារ​វិញ។ ធនាគារ​ជាតិ​សង្ឃឹម​ថា ការ​លក់​ប្រាក់​ដុល្លារ​នេះ​នឹង​កាត់​បន្ថយ​ចរាចរណ៍​ប្រាក់​រៀល​នៅ​លើ​ទីផ្សារ មាន​ន័យ​ថា បង្កើន​តម្រូវការ​សិប្បនិម្មិត​សម្រាប់​រូបិយប័ណ្ណ​ប្រាក់​រៀល ដូច្នេះ​វា​នឹង​បង្កើត​តម្លៃ​ប្រាក់​រៀល​វិញ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: