Links

អ្នក​ជំនាញ​៖ សេដ្ឋកិច្ច​កម្ពុជា​កើន​ឡើង​ប្រមាណ​៥%​ក្នុង​ឆ្នាំ​២០១០

In Economy, Financial Crisis, Inflation, News In Khmer Language on June 9, 2010 by viCheth

RFA, ដោយ វោហារ ជាតិ 2010-06-08

អ្នក​ជំនាញ​សេដ្ឋកិច្ច​កម្ពុជា​បាន​អះអាង​ថា សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០០១០​នេះ កើន​ប្រមាណ ៥% ក្នុង​រយៈ​ពេល ៣​ខែ​ដើម​ឆ្នាំ​ដូច​គ្នា ប្រៀបធៀប​នឹង​ឆ្នាំ​២០០៩។

រដ្ឋ​លេខា​ធិការ​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា លោក ហង់ ជួនណារ៉ុន មាន​ប្រសាសន៍​កាល​ពី​ចុង​សប្ដាហ៍​នេះ​ថា សេដ្ឋកិច្ច​កម្ពុជា​បាន​កើន​ឡើង​បង្គួរ​នៅ​ឆ្នាំ​២០០១០​នេះ ហើយ​បញ្ហា​អតិផរណា​ដែល​មាន​ន័យ​ថា ទំនិញ​ឡើង​ថ្លៃ និង​ប្រាក់​ចុះ​ថោក ក៏​បាន​ធ្លាក់​ចុះ​ច្រើន​ដែរ ប្រៀបធៀប​រយៈពេល​បី​ខែ​ដើមឆ្នាំ​ដូច​គ្នា រវាង​ឆ្នាំ​២០០៩ និង​ឆ្នាំ​២០១០។

លោក ហង់ ជួនណារ៉ុន ជា​មន្ត្រី​ធ្វើ​បច្ចុប្បន្ន​ភាព​ឯកសារ​សេដ្ឋកិច្ច​កម្ពុជា​នេះ បាន​មាន​ប្រសាសន៍​ថា ៖ «កំណើន​សេដ្ឋកិច្ច​ឆ្នាំ​២០១០​ហ្នឹង យើង​រំពឹង​ទុក​ថា នឹង​កើន​ឡើង​ប្រមាណ ៥% ហើយ​អតិផរណា​វិញ​មក​ទល់​ខែ​៤​ហ្នឹង ខែ​មេសា​ហ្នឹង អតិផរណា បើ​ប្រៀបធៀប​នឹង​ខែ​៤ ឆ្នាំ​២០០៩ គឺ​មាន​ប្រមាណ​ជា ៥,៣%»

លោក​បាន​បន្តថា មូលហេតុ​នៃ​ការ​កើន​ឡើង​នេះ គឺ​ដោយសារ​ការ​ចម្រើន​លូត​លាស់​លើ​វិស័យ​មួយ​ចំនួន ដូច​ជា​វិស័យ​ទេសរណ៍ ការ​នាំ​ទំនិញ​ចេញ​ទៅ​លក់​នៅ​បរទេស និង​ការ​លូត​លាស់​លើ​វិស័យ​នានា រួម​ទាំង​វិស័យ​កសិកម្ម​ផង​ដែរ។ ទន្ទឹម​នឹង​នេះ​ការ​ប្រមូល​ពន្ធ​ក៏​បាន​កើន​ឡើង​ជាង ១០% ប្រៀប​ធៀប​ក្នុង​រយៈ​ពេល​ដូច​គ្នា​រវាង​ឆ្នាំ​ទាំង​ពីរ។

លោក​រដ្ឋលេខាធិការ ហង់ ជួនណារ៉ុន បាន​បញ្ជាក់​បន្ថែម ៖«ចំពោះ​ខាង​ផ្នែក​ហិរញ្ញវត្ថុ​សាធារណៈ គឺ​ថា ការ​ប្រមូល​ចំណូល​យើង​គឺ​បាន​កើន​ឡើង​ខ្ពស់​ជាង​ឆ្នាំ​ទៅ ប្រមាណ​ជាង ១០% ដោយសារ​តែ​ការ​នាំ​ចេញ​បាន​កើន​ឡើង ហើយ​និង​ការ​ប្រមូល​ចំណូល​ផ្សេង​ៗ​ទៀត​បាន​កើន​ឡើង​ដែរ។ អ៊ីចឹង​ឃើញ​ថា សេដ្ឋកិច្ច​កម្ពុជា​កំពុង​តែ​ងើប​ឡើង​វិញ​ពី​វិបត្តិ​ហិរញ្ញវត្ថុ»

ប្រធាន​សមាគម​សេដ្ឋកិច្ច​កម្ពុជា លោក ចាន់ សុផល បាន​យល់​ស្រប​ចំពោះ​ការ​អះអាង​នេះ តែ​លោក​បញ្ជាក់​ថា នេះ​ជា​កំណើន​មួយ​នៅ​ក្នុង​កម្រិត​ទាប​តែ​ប៉ុណ្ណោះ ៖ «ខ្ញុំ​គិត​ថា ធៀប​នឹង​ឆ្នាំ​មុន គឺ​គ្រាន់​បើ​ជាង​ហើយ ព្រោះ​ឆ្នាំ​ទៅ ២០០៩​ហ្នឹង ជា​ចំណុច​ទាប​មួយ ដូច​ជា​កាត់​ដេរ​សម្លៀក​បំពាក់​អ៊ីចឹង បើ​ត្រីមាស​ទី​១​វិញ ធ្លាក់ ធៀប​នឹង ២០០៨​វិញ គឺ​ដល់​ទៅ ៣០% ឯ​ណោះ!»

ការ​ព្យាករណ៍​នេះ​ខុស​ពី​អង្គការ​រូបិយប័ណ្ណ​អន្តរជាតិ​ពិភពលោក (IMF) ដែល​បាន​ព្យាករណ៍​កាល​ពី​ខែ​មេសា ឆ្នាំ​២០១០​កន្លង​ទៅ ថា​សេដ្ឋកិច្ច​កម្ពុជា​អាច​កើន​ឡើង​ចំនួន ៤,៨% នៅ​ឆ្នាំ​២០១០​នេះ  ខណៈ​ដែល​ធនាគារ​ពិភពលោក​នៅ​ខែ​មេសា​កន្លង​ទៅ ក៏​បាន​ទស្សន៍ទាយ​ថា សេដ្ឋកិច្ច​កម្ពុជា​បាន​កើន​ឡើង ៤,៤% ហើយ​នឹង​អាច​បន្ត​ឡើង​ដល់ ៦% នៅ​ឆ្នាំ​២០១១។

ទាក់ទង​ទៅ​នឹង​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នេះ របាយការណ៍​របស់​ធនាគារ​ពិភពលោក​ផ្សាយ​នៅ​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០១០​នេះ បាន​ព្យាករណ៍​ដែរ​ថា កំណើន​សេដ្ឋកិច្ច​នៃ​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក នឹង​កើន​ឡើង​ដល់​ចំនួន ៨,៧% នៅ​ឆ្នាំ​២០០១០​នេះ បន្ទាប់​ពី​វិបត្តិ​សេដ្ឋកិច្ច​ពិភព​លោក​ធ្លាក់​ចុះ​រួច​មក។ របាយការណ៍​ដដែល​បាន​បង្ហាញ​ថា សេដ្ឋកិច្ច​កើន​ឡើង​នៃ​បណ្ដា​ប្រទេស​ទាំង​នេះ គឺ​ដោយសារ​តែ​ការ​កែ​ទម្រង់​សេដ្ឋកិច្ច​នៃ​ប្រទេស​នីមួយ​ៗ ដូច​ជា​ប្រទេស​វៀតណាម ហ្វីលីពីន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​ថៃ ដែល​ការងារ​អាទិភាព​គឺ​វិនិយោគ​លើ​ធនធាន​រូបវន្ត និង​ធនធាន​មនុស្ស ដើម្បី​ជំរុញ​លើក​ទឹក​ចិត្ត​ការ​បង្កើន​តម្លៃ​នៅ​ក្នុង​ផលិតកម្ម និង​ការ​នាំ​ចេញ ហើយ​ចំពោះ​បណ្ដា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប ដូច​ជា​ប្រទេស កម្ពុជា និង​លាវ ចាំបាច់​ត្រូវផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​បំបែក​ឲ្យ​ទៅ​ជា​ការ​ផលិត និង​ក្លាយ​ទៅ​ជា​ផ្នែក​មួយ​នៃ​បណ្ដាញ​ផលិត​កម្ម​នៅ​លើ​សកល​លោក និង​សម្រាប់​នៅ​ក្នុងតំបន់។

យ៉ាង​ណា​ក្តី លោក ហង់ ជួនណារ៉ុន មាន​ប្រសាសន៍​ថា ករណី​កំណើន​សេដ្ឋកិច្ច​នេះ​នឹង​មិន​អាច​មាន​លំនឹង​ទេ បើ​សិន​ជា​សេដ្ឋកិច្ច​ពិភព​លោក​ដាំ​ក្បាល​ចុះ​វិញ​នោះ ព្រោះ​ថា សេដ្ឋកិច្ច​កម្ពុជា​ពឹង​ផ្អែក​លើ​ទីផ្សារ​ពិភព​លោក ដូច​ជា​ទីផ្សារ​សហរដ្ឋ​អាមេរិក និង​ទីផ្សារ​អឺរ៉ុប ជា​ដើម៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: